ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីតាំង​ជួសជុល​រថយន្ត​​​​6​កន្លែង​គ្មាន​ច្បាប់​អនុ​ញ្ញាត​​ ត្រូវ​ផ្អាក​មិន​ឱ្យ​ធ្វើ​អាជីវ​កម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌដូនពេញសហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​ត្រួតពិនិត្យ​យានដ្ឋាន​កែ​ច្នៃ និងជួសជុល​រថយន្ត​ចំនួន​៧​ទីតាំង រក​ឃើញ​៦​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន ព្រមទាំង​ណែនាំ​ឲ្យ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​តាម​សេចក្ដីណែនាំ​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌដូនពេញសហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​ត្រួតពិនិត្យ​យានដ្ឋាន​កែ​ច្នៃ និងជួសជុល​រថយន្ត​ចំនួន​៧​ទីតាំង រក​ឃើញ​៦​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន ព្រមទាំង​ណែនាំ​ឲ្យ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​តាម​សេចក្ដីណែនាំ​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នេះ រដ្ឋបាល​ខណ្ឌ​ដូន​ពេញ​ដឹកនាំ​ដោយ​លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌ សហការ​ជាមួយ​លោកស្រី បុប្ផា ផា​នី អនុ​ប្រធាន​មន្ទីរ​សាធារណការ​និង​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដែល​នៅ​ទូ​ទាំង​ខណ្ឌ​មាន​យានដ្ឋាន​សរុប​ចំនួន​៤២​ទីតាំង ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​យាន​ដ្ឋា​ន​កែ​ច្នៃ​និង​ជួសជុល​រថយន្ត​ចំនួន​៧​ទីតាំង​ដែល​បាន​ត្រួតពិនិត្យ ហើយ​រក​ឃើញ​៦​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​និង​ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​នេះ យានដ្ឋាន​១​ទៀត​ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​និង​ទើបតែ​ទើប​ប្ដូរ​មក​ពី​ខណ្ឌទួលគោក​នោះ មិន​បាន​ធ្វើការ​ផ្អាក​អាជីវកម្ម​ឡើយ ដោយ​គ្រាន់តែ​ណែនាំ​ឲ្យ​ទៅ​ស្នើ​សុំ​ប្ដូរ​អាសយដ្ឋាន​ទីតាំង​យានដ្ឋាន​ឡើង​វិញ ។

ក្រោយ​ពី​ចុះ​ត្រួតពិនិត្យ​យានដ្ឋាន​ជួសជុល និង​កែ​ច្នៃ​រថយន្ត​ចំនួន​៧​ទីតាំង​ខាងលើ​នេះ ជា​​វិធាន​ការ​បន្ទាប់ រដ្ឋបាល​ខណ្ឌ​នឹង​បន្ត​ចុះ​ពិនិត្យ​ណែនាំ និង​មាន​វិធានការ​លើ​យានដ្ឋាន​ផ្សេង​ៗ​ទៀត​ទាំង​៤២​ទីតាំង​ក្នុង​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ