ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​សីល​សែន​ក្បាលទឹក​សែន​សំ​ណា​ង​ ​ឆ្នាំ​ទាំង​៦​ង៉ូ​វ​ហេង​ឡើង​កប់

3 ឆ្នាំ មុន

គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា ស្អែក​នេះ​ជា​ថ្ងៃឧបោសថសីល​ត្រូវ​នឹង​ថ្ងៃ​សែន​ក្បាលទឹក សែន​មហា​សំណាង​នៃ​អ្នក​កើត​ឆ្នាំ ជូត ថោះ មមែ រោង មមី កុរ ង៉ូ​វ​ហេង​៣៦០​មាន​លាភ​ធំ…

គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា ស្អែក​នេះ​ជា​ថ្ងៃឧបោសថសីល​ត្រូវ​នឹង​ថ្ងៃ​សែន​ក្បាលទឹក សែន​មហា​សំណាង​នៃ​អ្នក​កើត​ឆ្នាំ ជូត ថោះ មមែ រោង មមី កុរ ង៉ូ​វ​ហេង​៣៦០​មាន​លាភ​ធំ ប្រជុំ​ង៉ូ​វ​ហេង ដួង​រាសី​ឡើង​ខ្ពស់ត្រដែត​មាន​លាភ មាស ប្រាក់​ហូរ​ចូល​ជុំ​ទិស និង​បាន​ឡើងបុណ្យស័ក្តិ​ខ្ពង់ខ្ពស់​ហើយ​ត្រូវ​ផ្លាស់​ប្ដូរ​ខ្សែជីវិត​ប្តូរ​ជោគជតារាសី​ពី​អាក្រក់​ប្រែជា​ល្អ​ប្រជុំ​ចូល​មហា​សំណាង​ស្រោចស្រព​ជីវិត​ជោកជាំ​ដោយ​សិរី​មង្គល ។ ដើម្បី​លើករាសី​កែប្រែ​ខ្សែជីវិត​ឱ្យ​ត្រចះត្រចង់​ដូច​ពន្លឺ​រស្មី សូម​ម្ចាស់​ឆ្នាំ​បួងសួង​សុំ​លាភសក្ការៈ​ឥឡូវនេះ​អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំជូត ស្តេច​កណ្តុរស​នាំ​លាភ​សំណាង ជើង​លេខ​២៦៩​ប្រាប់​ថា នៅ​ថ្ងៃសីល​សែន​ក្បាលទឹក​នេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច លាភ​លុយ​ហូរ​ចូល​មក​ទាំង​៩​ទិស បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច និង​បាន​ផល​កម្រៃ​យ៉ាង​ក្រាស់ក្រៃ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំថោះ ទន្សាយ​មាស​មាន​ឫទ្ធិ​នាំ​លាភ​១៦៨ នៅ​ថ្ងៃ​សែន​ក្បាលទឹក​នេះ​ជា​ពេលវេលា​នាំ​លាភ​ធំ​ប្រមូលផ្តុំ​ហូរ​ចូល​ផ្ទះ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា ពណ៌​នាំ​សំណាង មាស លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ ។

ឆ្នាំមមែ ពពែ​មានសំណាង​៣៦៩​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ខ្លាំង​ណាស់ នៅ​ក្នុង​ថ្ងៃ​សែន​ក្បាលទឹក​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំរោង នាគរាជ​ធំ​លើករាសី លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​លេខ​ហេង​៦៦៦​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ក្នុង​ថ្ងៃសីល​សែន​ក្បាលទឹក​នេះ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​បាន​ល្អ​ប្រសើរ ។

ឆ្នាំមមី សេះស​ទេវតា​ថែរក្សា ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​នៅ​ក្នុង​ថ្ងៃសីល​សែន​ក្បាលទឹក​នេះ​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ តាម​លេខ​ហេង​៣៦០​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ លាភ​លុយ លាភ​មាស លាភ​ប្រាក់​ហូរ​ចូល​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេ​ញ​កប់​ក្តោង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ។

ឆ្នាំកុរ ស្តេច​ជ្រូក​នាំ​សំណាង លោក​អ្នក​នឹង​ក្លាយជា​ឆ្នាំ​ល្អ​បំផុត​នៅ​ក្នុង​ថ្ងៃសីល​សែន​ក្បាលទឹក មាន​លាភ មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​កំណត់​ថា ជើង​លេខ​៣៣៣​ក្នុង​ថ្ងៃសីល​ធំ​នេះ​លោក​អ្នកមាន​លាភ​ធំ លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​ត្រឡប់​មក​វិញ និង​ទទួល​ផ្លែផ្កា​យ៉ាង​គាប់ប្រសើរ ឯ​អ្នក​មិន​ទាន់​មាន​គូគាប់​ភ្ជាប់​និស្ស័យ ទ្រព្យ​រស់​នោះ​ក៏​ចូល​មក​ដល់​ដែរ ។ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ