ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​បង់​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ ក្រោយ​ផ្ទុះ​​កំពង់​ផែ​​​បេ​រូត​ខូច​ខាត​​ជាង​៨​ពាន់​លាន​ដុល្លារ

3 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ ប្រទេស​លី​បង់​កាលពី​ថ្ងៃ​ទី​៣១ សីហា មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ហើយ​ដែល​ជាឯក​អគ្គរដ្ឋទូត​លី​បង់​ប្រចាំ​អា​ល្លឹ​ម៉​ង់ លោក MOUSTAPHA ADIB អាយុ​៤៨​ឆ្នាំ ដែល​បាន​សន្យា​អនុវត្ត​ដោយ​រួសរាន់​ការ​កែទម្រង់​ដូច​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ…

ប្រទេស​លី​បង់ ៖ ប្រទេស​លី​បង់​កាលពី​ថ្ងៃ​ទី​៣១ សីហា មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ហើយ​ដែល​ជា
ឯក​អគ្គរដ្ឋទូត​លី​បង់​ប្រចាំ​អា​ល្លឹ​ម៉​ង់ លោក MOUSTAPHA ADIB អាយុ​៤៨​ឆ្នាំ ដែល​បាន​សន្យា​អនុវត្ត​ដោយ​រួសរាន់​ការ​កែទម្រង់​ដូច​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ ។ ការ​ជ្រើសតាំង​រូប​លោក​កើត​មាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ការ​មក​ដល់​លី​បង់​របស់​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង ។

ប្រមុខរដ្ឋ​បារាំង​ដែល​មក​កាន់​លី​បង់ ជា​លើក​ទី​២ ចាប់តាំងពី​ការ​ផ្ទុះ​ដ៏​សាហាវ​សម្លាប់​មនុស្ស​ច្រើន​នាក់​និង​បង្ក​ការ​បំផ្លាញ​ដ៏​មហាសាល កាលពី​ថ្ងៃ​ទី​៤ សីហា ។ ការ​ផ្ទុះ​នោះ​បាន​ជម្រុញ​ជា​ពិសេស​ឲ្យ​បណ្ដា​មេដឹកនាំ​លី​បង់ ធ្វើការ​កែទម្រង់​ដោយ​ស៊ី​ជម្រៅ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស ។ លទ្ធផល​ដំបូង​នៃ​ការ​គាបសង្កត់​នោះ​គឺ​ការ​ជ្រើសតាំងបាន​នាយក​រដ្ឋមន្ត្រី​មួយ​រូប ៣​ស​ប្ដា​ហ៍​ក្រោយ​ការ​សុំ​លាលែង​របស់​នាយក​រដ្ឋមន្ត្រី លោក HASSAN DIAB ក៏​ព្រោះតែ​ការ​ផ្ទុះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​យ៉ាងតិច ១៨៨​នាក់​និង​របួស​ជាង​៦.៥០០​នាក់ ក្នុង​នោះ​បណ្ដា​អ្នកនយោបាយ​ត្រូវ​បាន​គេ​ទម្លាក់​ការ​ទទួលខុសត្រូវ ។

ការ​ផ្ទុះ​នៅ​កំពង់​ផែ​ក្រុង​បេ​រូត​តាម​ការ​វាយតម្លៃ​របស់​ធនាគារពិភពលោក​ថា បណ្ដាល​ឲ្យ​មានការ​ខូចខាត​និង​ការ​បង់ខាត​ខាង​សេដ្ឋកិច្ច​រវាង​ពី​៦,៧​ទៅ​៨,១​ពាន់​លាន​ដុល្លារ ហើយ​លី​បង់​ត្រូវ​ការ​ជំនួយ​បន្ទាន់​រវាង​ពី​៦០៥​ទៅ​៧៦០​លាន​ដុល្លារ ។ នេះ​ជា​ការ​អះអាង​កាលពី​ថៃ្ង​ទី​៣១ សីហា
របស់​ធនាគារពិភពលោក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ