ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ហា​ប្រ​ឈមថ្មី​ក្នុង​ពេល​កូ​វី​ដ ១៩ ខណៈ​រដ្ឋាភិបាល​ប្រកាស​អនុវត្តន៍​ប្រមូល​ពន្ធលើ​ចំណេញ​មូលធន​នៅ​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​កម្ពុជា ដែល​មាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ជា​សេនាធិការ បាន​ប្រកាស​ចាប់ផ្ដើម​អនុវត្តន៍​ប្រមូល​ពន្ធ​លើ​ចំណេញ​មូលធន​ចាប់ពី​ថ្ងៃ​ទី ០១ ខែមករា ឆ្នាំ ២០២១ តទៅ​បន្ទាប់​ពី​ពន្យារពេល​អស់​កន្លះ​ឆ្នាំ…


រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​កម្ពុជា ដែល​មាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ជា​សេនាធិការ បាន​ប្រកាស​ចាប់ផ្ដើម​អនុវត្តន៍​ប្រមូល​ពន្ធ​លើ​ចំណេញ​មូលធន​ចាប់ពី​ថ្ងៃ​ទី ០១ ខែមករា ឆ្នាំ ២០២១ តទៅ​បន្ទាប់​ពី​ពន្យារពេល​អស់​កន្លះ​ឆ្នាំ ។ ការ​ប្រកាស​បែប​នេះ​ត្រូវ​បាន​អ្នក​រកស៊ី ផ្នែក​អចលនទ្រព្យ​លើក​ឡើង​ថា វា​ជា​បញ្ហា​ប្រ​ឈ​មួយទៀត​ក្នុង​ពេល​កូ​វី​ដ ១៩ នេះ ព្រោះ ជាក់ស្ដែង​ទាំងអស់​គ្នា​កំពុង​ជាប់ដៃ​ក្នុង​ការ​ទប់ទល់​ជាមួយនឹង​វិបត្តិ​សាកល ហើយ​នៅ​ពេល រដ្ឋាភិបាល​បន្ថែម​មក​ទៀត វា​ធ្វើ​ឱ្យ​ជួប​ផល​លំបាក​មួយ​ចំនួន​ទៀត ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា នេះ​ជា​គោលនយោបាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ទៅ​ហើយ ក៏​ប៉ុន្តែ​បើ​តាម​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោក​វា​ជា​បញ្ហា​ប្រ​ឈ​មួយទៀត​ក្នុង​ពេល​កូ​វី​ដ ១៩ នេះ ជាក់ស្ដែង​ដូច​បានឃើញ​ហើយ ក្នុង​ពេល​នេះ គឺ​ពួក​យើង​ទាំងអស់​កំពុង​ជាប់ដៃ​ជាប់ ជើង​ក្នុង​ការ​ទប់ទល់​ជាមួយនឹង​វិបត្តិ​សាកល​ហើយ​នៅ​ពេល​រដ្ឋាភិបាល​បន្ថែម​មក​ទៀត​វា ធ្វើ​ឱ្យ​ជួប​ផល​លំបាក​មួយ​ចំនួន ។លោក​បន្ត​ថា បើសិនជា​អាច សូម​រដ្ឋាភិបាល​បន្ថែម​ការ​ពន្យារពេល​ទៅ​ពេលវេលា សម​ស្រប​ណាមួយ​នោះ វា​ជា​ការ​ល្អ​ប្រសើរ នឹង​ធ្វើ​ឱ្យ​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ទទួល​បាន ភាព​វិជ្ជមាន​ដ៏​សំខាន់ និង​សប្បាយចិត្ត​ទាំងអស់​គ្នា ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ជា​អ្នក​ប្រមូល​ចំណូល​ពន្ធ ក្នុងស្រុក​ថា តាម​ពិត​ទៅ​ការ​ប្រមូល​ពន្ធ​លើ​ចំណេញ​មូលធន​របស់​អគ្គនាយក ដ្ឋា​ន​ពន្ធដារ ផ្ដើម​អនុវត្តន៍​តាំងពី​ខែកក្កដា ២០២០​ម្ល៉េះ ប៉ុន្តែ​អគ្គនាយកដ្ឋាន​ត្រូវការ​ពេល​វេ លា ដើម្បី​ផ្សព្វផ្សាយ​ពីសារ​នេះ​ឱ្យ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ជាប់ពន្ធ​ជា​មុន​សិន​ទើប​សេចក្ដី ប្រកាស​នេះ ត្រូវ​បាន​ពន្យារ​ដល់​ទៅ​ដើមឆ្នាំ​ក្រោយ ។

បើ​តាម​អគ្គ​នាយ​ដ្ឋា​ន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា អត្រាពន្ធ​លើ ចំណេញ​មូលធន​ត្រូវ​បាន​កំណត់​តាម​អត្រា​ថេរ ២០​ភាគរយ ។ អ្នក​ជាប់ពន្ធ​ត្រូវ​បាន​អនុ ញ្ញាត​ឱ្យ​ជ្រើសរើស​វិធី​គណនា​ចំណេញ​មូលធន​ណាមួយ​ក្នុង​ចំណោម​វិធី​ទាំង ២ រួម​មាន​៖
ទី ១ វិធី​កាត់កង​ចំណាយ​តាម​ការ​កំណត់ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​កាត់កង​ចំណាយ ៨០​ភាគរយ នៃ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់ ឬ​ផ្ទេរ​ទ្រព្យ និង​ទី ២ វិធី​កាត់កង តាម​ចំណាយ​ជាក់ស្តែង ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​កាត់កង​ចំណាយ​ដែល​បាន​កើត ឡើង​ជាក់ស្តែង ។

តាម​សម្រង់​សម្ដី​របស់​លោក គង់ វិបុល អគ្គ​នៃ​អគ្គនាយក​ពន្ធដារ លើក​ឧទាហរណ៍ ថា បើ​អ្នកលក់​ដី​បាន ១​លាន​ដុល្លារ សម្រាប់​វិធី​ទី ១ យើង​មិនមែន​យកពន្ធ​លើ ១ លាន ដុល្លារ​នេះ​ទេ ។ យើង​អនុគ្រោះ​ឱ្យ​គាត់​កាត់កង​ចំណាយ​ដល់​ទៅ ៨០% ។ មាន​ន័យ​ថា គាត់​ចំណេញ​តែ ២០​ម៉ឺន​ទេ ហើយ​ជាប់ពន្ធ ២០​ភាគរយ​នៃ ២០​ម៉ឺន​ដុល្លារ​អ​ញ្ចឹ​ង​អ្នកលក់​ដី ១​លាន​ដុល្លារ​នោះ គឺ​ត្រូវ​បង់ពន្ធ​ត្រឹមតែ ៤​ម៉ឺន​ប៉ុណ្ណោះ ។

លោក​បន្ត​ថា ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលដ្ឋាន​ន​នេះ គឺ​ធ្វើ​ឡើង​ដូច​ទៅ​នឹង​ប្រ ទេស​ដទៃ​ផ្សេង​ទៀត ប៉ុន្តែ​អត្រាពន្ធ​លើ​ចំណេញ​មូលធន​របស់​គេ មាន​រហូត​ដល់ ៤០​ភាគ រយ ទៅ ៥០​ភាគរយ​ឯណោះ ដូច​ជា​ប្រទេស​បារាំង និង​អូស្ត្រាលី ។

ដោយឡែក​អ្នក​រកស៊ី​ផ្នែក​អចលនទ្រព្យ​មួយ​រូប​បាន​និយាយ​ថា ការ​ប្រមូល​ពន្ធ​លើ ចំណេញ​មូលធន​មិនជា​បញ្ហា​អ្វី​ទេ​សម្រាប់​ក្រុមហ៊ុន​ដែល​រកស៊ី​ចុះបញ្ជី​ត្រឹមត្រូវ ខ្លាច​តែ​ក្រុម ហ៊ុន​ដែល​រកស៊ី​តូចតាច និង​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ​ដែរ​លោក វ៉ា វី​រៈ ដែល​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Fortuna Investmen បាន​សរសេរ​សារ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ចំពោះ​អចល ន​ទ្រព្យ ការ​គណនា​ពន្ធ​លើ​ចំណេញ​មូលធន គឺ​មាន​លក្ខណៈ​សាមញ្ញ​បំផុត ដោយ​យក​តែ​តម្លៃ​អចលនទ្រព្យ​ដែល​លក់​បាន​ទាំងមូល (​ទោះបីជា​ចំណេញ​ប៉ុន្មាន​ក៏​ដោយ​) គុណ​នឹង ២០% គុណ​នឹង​អត្រាពន្ធ ២០% ឬ​សរុប​ស្មើនឹង ៤% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ