ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្រើ​ឧស្ម័ន​ម្រេច​​បំបែក​បាតុករ​ជាច្រើន​សិប​​នាក់​ដែល​​ប្រមូល​ផ្តុំ​គ្នា

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង​បាន​ប្រើឧស្ម័ន​ម្រេច ដើម្បី​បំបែកពួក​បាតុករ​កាលពី​យប់​ថ្ងៃ​ទី​៣១ សីហា ១​ឆ្នាំ​ក្រោយ​ទិវា​នៃ​បាតុកម្ម​ដែលមានការ​បង្ក្រាប​ដ៏​សាហាវ ក្នុង​មេត្រូ​មួយ​នៃ​ក្រុង​ហុងកុង ។ បាតុករ​ច្រើន​សិប​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​ស្ថានីយ​មេត្រូ PRINCE…

ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង​បាន​ប្រើឧស្ម័ន​ម្រេច ដើម្បី​បំបែកពួក​បាតុករ​កាលពី​យប់​ថ្ងៃ​ទី​៣១ សីហា ១​ឆ្នាំ​ក្រោយ​ទិវា​នៃ​បាតុកម្ម​ដែលមានការ​បង្ក្រាប​ដ៏​សាហាវ ក្នុង​មេត្រូ​មួយ​នៃ​ក្រុង​ហុងកុង ។

បាតុករ​ច្រើន​សិប​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​ស្ថានីយ​មេត្រូ PRINCE EDWARD
ពេល​រាត្រីកាល​មក​ដល់់​ដើម្បី​ស្រែក​ពាក្យ​នានា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​និង​ដាក់​បាច់ផ្កា ។ ប៉ុន្តែ​ប៉ូលិស​បាន​ប្រកាស​ភ្លាម​ៗ​ថា នោះ​ជា​បាតុកម្ម​ខុសច្បាប់ ហើយ​ប៉ូលិស​ប្រដាប់​ដោយ​ដំបង​និង​ឧបករណ៍​បាញ់​ឧស្ម័ន​ម្រេច បាន​លើក​មក​ដល់​បំបែកពួក​បាតុករ​ទាំងនោះ មុន​ពេល​មានការ​​ឆែកឆេរ​មនុស្ស​ជា​ច្រើន ។ ប៉ូលិស​និយាយ​ថា​បាន​ចាប់​ខ្លួន​មនុស្ស​១២​នាក់ ក្នុង​នោះ​មាន​មនុស្ស​ម្នាក់​ដែល​មាន​កាំភ្លើង ។

កាលពី​ឆ្នាំ​២០១៩​បាតុកម្ម​ធំ​ៗ​ជួនកាល​ពោរពេញ​ដោយ​ហិង្សា បាន​កើត​មាន​អស់​ពេល​ដល់​ទៅ​៧​ខែ​ជាប់​គ្នា​នៅ​ហុងកុង ដើម្បី​ទាមទារ​សេរីភាព​ប្រជាធិបតេយ្យ​កាន់តែ​ច្រើន​ឡើង ។ បាតុកម្ម​តាម​ដង​វិ​ថី​បន្ទាប់​ពី​នោះ ត្រូវ​បាន​បង្ក្រាប​ដោយ​យោង​តាម​ច្បាប់​ថ្មី​ស្ដី​ពី​សន្តិសុខ​ជាតិ​ដែល​ក្រុង​ប៉េ​កាំ​ង​បាន​ដាក់​ពី​ដំណាច់ខែ​មិថុនា​មក ហើយ​បណ្ដា​វិធានការ​ប្រឆាំង​វីរុស COVID-19 ក៏​ហាម
ឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​នៅ​ទី​សាធារណៈ​ដែរ ។

ទោះបី​យ៉ាងនេះ​ក្ដី​ក៏​នៅ​មាន​បាតុកម្ម​ជា​ក្រុម​តូច​២ កើត​មាន​ជា​ញឹកញាប់ ។​ កាលពី​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០១៩​ប៉ូលិស​បាន​លុក​ចូល​ក្នុង​ស្ថានីយ​មេត្រូ PRINCE EDWARD និង​ត្រូវ​បាន​គេ​ថត​កំពុង​តែ​វាយ​បាតុករ​ច្រើន​នាក់​ក្នុង​មេត្រូ​មួយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ