ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៥ មាន​សារៈសំខាន់​ជា​ផ្លូវ​ត​ភ្ជាប់​វិស័យ​ដឹក​ជញ្ជូន​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ផ្នែក​មួយ​នៃ​កា​រត​ភ្ជាប់​សម្រាប់​សេដ្ឋកិច្ចជាតិ ផ្លូវជាតិ​លេខ ៥ ត្រូវ​បាន​រាជរដ្ឋាភិបាល​បាន​នឹង​កំពុងធ្វើការ​ជួសជុល​ឲ្យ​បាន​ប្រសើរ​ឡើង ដោយសារ​តែ​ផ្លូវជាតិ​មួយ​នេះ​មិន​ត្រឹមតែ​បម្រើ​ឲ្យ​វិស័យ​ដឹក​ជ​ញ្ជួ​ន​ក្នុងស្រុក​នោះ​ទេ តែ​វា​ជា​ផ្លូវ​ត​ភ្ជាប់​វិស័យ​ដឹក​ជញ្ជូន​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អា ស៊ា​ន ។…

រាជធានី​ភ្នំពេញ ៖ ជា​ផ្នែក​មួយ​នៃ​កា​រត​ភ្ជាប់​សម្រាប់​សេដ្ឋកិច្ចជាតិ ផ្លូវជាតិ​លេខ ៥ ត្រូវ​បាន​រាជរដ្ឋាភិបាល​បាន​នឹង​កំពុងធ្វើការ​ជួសជុល​ឲ្យ​បាន​ប្រសើរ​ឡើង ដោយសារ​តែ​ផ្លូវជាតិ​មួយ​នេះ​មិន​ត្រឹមតែ​បម្រើ​ឲ្យ​វិស័យ​ដឹក​ជ​ញ្ជួ​ន​ក្នុងស្រុក​នោះ​ទេ តែ​វា​ជា​ផ្លូវ​ត​ភ្ជាប់​វិស័យ​ដឹក​ជញ្ជូន​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អា ស៊ា​ន ។

យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ ២០២០​នេះ បានឱ្យ​ដឹង​ថា គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២០ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ កំណាត់​ផ្លូវជាតិ​លេខ ៥ សម្រេច​បាន​ប្រមាណ ៤២,៩៩% ហើយ ។

ក្រសួង​បាន​បន្ត​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​ប្រវែង​សរុប​ចំនួន​៣៦៦ គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ ។

គម្រោង​នេះ​ត្រូវ​បាន​បែងចែក​ជា​បី​ផ្នែក​ធំ​ៗ​រួម​មាន ៖ ផ្នែក​ខាងជើង​(​បាត់ដំបង​-​សិរី​សោភ័ណ​) មាន​ប្រវែង​សរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែក​កណ្តាល​(​ធ្លា​ម្អម​-​បាត់ដំបង​) មាន​ប្រវែង​សរុប ១៤៦,០៤​គីឡូម៉ែត្រ និង​ផ្នែក​ភាគ​ខាងត្បូង​(​ព្រែក​ក្តាម ខេត្តកណ្តាល​-​ធ្លា​ម្អម ខេត្តពោធិ៍សាត់​) មាន​ប្រវែង​សរុប ១៣៥,២៤​គីឡូម៉ែត្រ ដោយ​មានការ​ពង្រីក​កំណាត់​ផ្លូវជាតិ​មាន​ស្រាប់​ពី​២​គន្លង​ទៅ​៤​គន្លង ទទឹង​២៣​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ (AC) និង​មាន​សួនច្បារ​ចំ​កណ្តាល ។

សូម​បញ្ជាក់​ដែរ​ថា កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ដឹក​ជញ្ជូន​នៅ​ក្នុងស្រុក ក៏​ដូច​ជា កា​រត​ភ្ជាប់​វិស័យ​ដឹក​ជញ្ជូន​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​មហា​អនុ​តំបន់​មេគង្គ ហើយ​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​អាស៊ាន​ហា​យ​វ៉េ​លេខ ១(Asean Highway 1) ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ