ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ត្រូវ​ដឹង​អ្វីខ្លះ ដើម្បី​កុំឱ្យ​ចាញ់បោក idol បោក​លុយ​សមាជិក​ជា​ទុន​ខ្លួនឯង ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ ៖ តាម​ការ​លើក​ឡើង​របស់​អ្នកឯកទេស​ម្នាក់​បាន​ថ្លែង​ថា នា​ពេល​បច្ចុប្បន្ន​មនុស្ស​ជា​ច្រើន​កំពុង​ចាញ់បោក​គេ ជា​ពិសេស សិស្ស និស្សិត និង​អ្នកធ្វើការ​ក្នុង​វិស័យ​រោងចក្រ និង​អ្នក​កំពុង​រកស៊ី​មួយ​ចំនួន ។​ល​។…

រាជា​ធានី​ភ្នំពេញ ៖ តាម​ការ​លើក​ឡើង​របស់​អ្នកឯកទេស​ម្នាក់​បាន​ថ្លែង​ថា នា​ពេល​បច្ចុប្បន្ន​មនុស្ស​ជា​ច្រើន​កំពុង​ចាញ់បោក​គេ ជា​ពិសេស សិស្ស និស្សិត និង​អ្នកធ្វើការ​ក្នុង​វិស័យ​រោងចក្រ និង​អ្នក​កំពុង​រកស៊ី​មួយ​ចំនួន ។​ល​។

ដូច្នេះ​ចំពោះ​អ្នក​រកស៊ី បើ​មិន​ចង់​ចាញ់បោក​គេ​ទេ និង​មិន​ចង់​យក​លុយ​ខ្លួនឯង ជា​ទុន​របស់ idol បងប្អូន​នោះ​ទេ គឺ​មាន​ចំណុច​គន្លឹះ​មួយ​ចំនួន​ដែល​គួរតែ​ធ្វើការ​ពិនិត្យ និង​ពិចារណា​ឲ្យ​បាន​ដិត​ដល់ ។

លោក ម៉ិច សីហា ជា​អគ្គនាយក​វិទ្យាស្ថាន​អន្តរជាតិ iKey បាន​លើក​ឡើង​នូវ​វិធី​ខ្លះ​ៗ ដែល​អាច​ឱ្យ​ប្អូន​ប្អូន​យើង​គិតពិចារណា ថា​តើ idol របស់​បងប្អូន បោក​ឬ​មិន​បោក និង​ម្យ៉ាងវិញទៀត បងប្អូន​នឹង​ថា នរណា​ជា hero របស់​បងប្អូន​យ៉ាង​ពិតប្រាកដ ។ លោក​បាន​ពន្យល់​អំពី​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សម្រាប់​អ្នក​ឆ្លាត ដែល​គេ​ប្រើ ដើម្បី​ទាញ​ទឹកចិត្ត ដើម្បី​ពង្វក់​យុវជន​ក្នុង​ន័យ​ថា​ពួក​គេ​អាច​ទៅ​រក​ភាព​ជោគជ័យ និង​ក្លាយទៅជា​អ្នកជំនួញ ។

លោក លោក ម៉ិច សីហា បាន​បន្ត​ថា «​ដូចនេះ​គេ​ចង​ជា​ប្រព័ន្ធ​បែប​នេះ ៖ អ្នក​ផ្គត់ផ្គង់ ការងារ​ជា​ក្រុម (teamwork) សមាជិក អតិថិជន ។ នៅ​ពេល​ដែល​យើង​ម្នាក់​ៗ​ចង់​ធ្វើ​ជំនួញ លុះត្រាតែ​យើង គ្រប់​គ្រាប់ និង​មានការ​រៀបចំ ឬ​គិត​ទុក​មុន​ហើយ​ទើប​យើង​ត្រូវ​ចាប់ផ្តើម​ធ្វើ ហើយ​ប្រសិនបើ​យើង​មិន​ទាន់​ប្រុងប្រៀប និង​ការ​រៀបចំ​ហើយ​នោះ​ទេ វា​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ដោយ​នឹង​ប្រឈម​នឹង​ការ​ខាតបង់​នៃ​ដើមទុន ខាត​ពេលវេលា ហើយ​វា​ក៏​អាច​បណ្តាល​ឱ្យ​ស្មារតី​របស់​យើង​អាច​ចុះ​ញ៉ម​មិន​ចង់​បន្ត​ការ​រកស៊ី​តទៅ​មុខ​ទៀត​» ។ លោក​បាន​លើង​ឡើង​ថា មក​ដល់​សព្វ​ថ្ងៃនេះ ការងារ​ជា​ក្រុម (teamwork)​បាន​ប្រជុំ​គ្នា ពួក​គាត់​គិត​ថា ធ្វើ​យ៉ាងម៉េច ដើម្បី​បាន​លុយ​ពី​អតិថិជន និង​ដើម្បី​ឱ្យ​ក្លាយ​ខ្លួន​ជា​អ្នក​ជោគជ័យ​ពាណិជ្ជកម្ម ប៉ុន្តែ​ពេល​នោះ​គាត់​អ្នក​មិន​មាន​ដើមទុន​ទេ ។

ដូច្នេះ​គាត់​ចាប់ផ្តើម​ប្រើ​មធ្យោបាយ​មួយ គាត់​ទៅ​ចរចា​ជាមួយ​អ្នក​ផ្គត់ផ្គង់​អីវ៉ាន់​ដែល​នៅ​ក្រៅប្រទេស បន្ទាប់​មក​គាត់​ត្រឡប់​មក ដើម្បី​សម្តែង​ថា​គាត់​ជា​មនុស្ស​ជោគជ័យ តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​នានា ហើយ​ប្រើ​ទ្រឹស្តី​សុទ្ធតែ​ពី​មនុស្ស​ដែល​មាន​ភាព​ជោគជ័យ លើកយក​ទ្រឹស្តី​អ្នកមាន​ៗ អ្នកប្រាជ្ញ នៅ​ក្រៅប្រទេស​ដើម្បី​សំដែង ឱ្យ​សមាជិក​បានឃើញ​ថា គេ​ជា​មនុស្ស​ជោគជ័យ គេ​រៀន​បាន​ខ្ពស់​ជាដើម ។ អ៊ីចឹង​សមាជិក​ទាំងនោះ​គាត់​គិត​មិន​ដល់ គិត​ស្មានថា គាត់​នោះ​ជា​មនុស្ស​មក​ពី​ប្រទេស​ក្រៅ មានការ​សិក្សា​ខ្ពស់ ដូចនេះ​គាត់​ក៏​ជឿ ហើយ​យក​ទុន​របស់​ខ្លួន​តិច​ក្តី ឬ​ច្រើន​ក្តី យក​មក​ឱ្យ​ក្រុមការងារ​នេះ អ៊ីចឹង​ក្រុមការងារ​នេះ​មាន​ទុន​ហើយ ។

ដូចនេះ​គេ​យក​ទុន​នឹង​មក​កក់​អីវ៉ាន់ បន្ទប់​មក​យក​អីវ៉ាន់​ទាំងនោះ​មក​ឱ្យ​សមាជិក ដើម្បី​ឱ្យ​សមាជិក​លក់​បន្ត​ឱ្យ​អតិថិជន នេះ​គេ​ហៅ​ថា​អ្នក​ឆ្លាត​យក​ទុន​សមាជិក​មក​រកស៊ី ។ លោក​បាន​បន្ត​ដោយ​មាន​ភាព​ជឿជាក់​ថា «​បងប្អូន​ទាំងអស់​កំពុង​តែ​ដើរ​ក្នុង​វិ​ថី​មួយ យក​លុយ​របស់​ខ្លួនឯង ជាដើម​ទុន​ឲ្យ​អ្នក​ដទៃ ។ ពេល​ខ្លះ​សមាជិក​គិត​ថា​វា​ជា​ផ្លូវ​មួយ​ដែល​ត្រឹមត្រូវ​សម្រាប់​យើង ព្រោះ​យើង​មិន​មាន​សមត្ថភាព​ទៅ​ធ្វើ​ពាណិជ្ជកម្ម ក៏​ប៉ុន្តែ​ពាក្យ​ថា​សេចក្តីសុខ គឺ​ការងារ​របស់​យើង​វា​បាន​សាក​សម​ទៅ​ហើយ បើ​យើង​មាន​ចង់បាន​យើង​គួរតែ​សន្សំ​តិច​ៗ​ទៅ គង់តែ​មាន​ទេ និង​វា​មាន​វិធីសាស្ត្រ​ជា​ច្រើន​ដើម្បី​រក​លុយ ឬ​រកស៊ី​ផ្សេង​ៗ»​។

អ្នកជំនាញ​រូប​នេះ​បាន​បន្ត​ថា សរុប​មក​វិធី​នេះ​មាន​លឿន ១​ខែ​ទៅ​២​ខែ​អី​បាន​ហើយ ប៉ុន្តែ​របរ​នេះ​ជា​របរ​បោក​គេ បោកប្រាស់​សមាជិក​។ សមាជិក​មិន​ទាន់​មាន​ជំនាញ​គ្រប់គ្រាន់ មិន​ទាន់​មានចំណេះ​ដឹង​ក្នុង​ការ​ប្រកប​អាជីវកម្ម​ទាំងនេះ អ្នកខ្លះ​នៅ​ធ្វើការ​រោងចក្រ អ្នក​នៅ​រៀន អ៊ីចឹង​ហេតុតែ​គាត់​ចង់​មាន​ចង់បាន ពិចារណា​មិន​ដល់ ហើយ​ងាក​មក​ខាង​នេះ​សម្តែង​ជា​អ្នក​ជោគជ័យ មាន​លុយ​មាន​ឡាន មានផ្ទះ ទ្រឹស្តី​ល្អ​ៗ កម្មវិធី​មើល​មក​ដូច​ជា​អ្នកជា​មហាសេដ្ឋី ខាង​នេះ​ជឿ​ងប់ (​សមាជិក​) ហើយ​គេ​ថា​គេ​ជា​មុខ​ជំនួញ​បែប​ទំនើប​ទៀត ចង​ជា​ប្រព័ន្ធ​នេះនោះ​សព្វបែបយ៉ាង​ក្នុង​វគ្គ​បណ្តុះបណ្តាល ។

បន្ថែម​ពី​នេះ​ទៅ​ទៀត​សមាជិក​ទាំងនោះ​ថា គិត​ថា អ្នក​ផ្គត់ផ្គង់​នេះ​ជា idol របស់​គាត់​ទៀត​។ លោក ម៉ិច សីហា បាន​លើក​ឡើងជា​គំនិត​ពិចារណា ដូចនេះ​ថា «​បើ​ថា​កិច្ចការ​របស់ teamwork នឹង​ត្រឹមត្រូវ ហើយ​ជោគជ័យ​ក៏​ជោគជ័យ​ចុះ ប៉ុន្តែ​យើង​គួរ​គិត​មើល រួម​គ្នា​មួយ​ក្រុម​ស្ទើរតែ​មួយ​ចំហៀង​ប្រទេស តើ​យើង​ចំណេញ​លុយ​ប៉ុន្មាន? ចុះ​អ្នក​ផ្គត់ផ្គង់​នៅ​ក្រៅប្រទេស​នេះ​ចំណេញ​ប៉ុណ្ណា ឃើញ​គេ​អ្នក​មាត់​សោះ រីឯ​យើង​នេះ​ស្រែ​កថា​ជោគជ័យ​ៗ តែ​តាម​ពិត​នាំ​លុយ​ខ្លួនឯង​ទៅ​ក្រៅប្រទេស​។ មាន​ន័យ​ថា​យើង​កំពុង​នាំ​លុយ​មួយ​ប្រទេស​ឱ្យទៅ​ក្រៅ ហើយ​ស្រែក​ខាងក្នុង​ជោគជ័យ​»​។

លោក​បាន​បន្ត​បកស្រាយ​បន្ថែម​ថា ការ​ធ្វើ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នីមួយ​ៗ លើ​ពិភពលោក ថា​តើ​នរណា​ជា idol (​និ​មិ​ត្តិ​រូប​) ហើយ​អ្នកជា​Hero ពិតប្រាកដ​។ អ្នកដឹកនាំ​គ្រប់​ប្រទេស គឺ​គេ​ព្យាយាម​ពង្រឹង​សេដ្ឋកិច្ច ឱ្យ​ប្រទេស​របស់​គេ​សុខ​សន្តិភាព គេ​ចាប់ផ្តើម បណ្តុះបណ្តាល​ធនធានមនុស្ស ឱ្យ​មាន​ជំនាញ​ឯកទេស​ពិតប្រាកដ អាច​ធ្វើ​កិច្ចការ​កើត គេ​ទៅ​ចរចា​ជាមួយ​អ្នក​វិនិយោគ​នៅ​ក្រៅប្រទេស ដើម្បី​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស ដើម្បី​ឱ្យ​ប្រជាជន​របស់​គេ​បាន​ធ្វើការ ប្រកប​ទៅ​ដោយ​ជំនាញ​ច្បាស់លាស់ និង​មាន​ប្រាក់​ចំណូល ។ គឺ​លុយ​ពី​ក្រៅប្រទេស ចូល​មក​ក្នុង​ប្រទេស កន្លែង​នេះ​លោក ម៉ិច សីហា ចង់វែក​ញ៉ែ​កថា ទី​១ – បើ​យើង​ចង់​ជោគជ័យ​ត្រូវធ្វើ​សេដ្ឋកិច្ច យក​លុយ​ពី​ក្រៅ​ចូល​មក​ក្នុង​ប្រទេស មិនមែន​យើង​ជោគជ័យ​យក​លុយ​ពី​ក្នុង​ទៅ​ក្រៅ​នោះ​ទេ ។ ទី​២ – លោក​ថា តំណាង​ចែកចាយ តាំង​២០០៧​មក ជំនួញ​បែប​ទំនើប​នឹង ដូរ​ក្រុមហ៊ុន រត់​ខ្ចាត់ខ្ចាយ ទី​ផុត​រត់​ចោល​សមាជិក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។

យុវជន​គួរ​រៀន​ឱ្យ​មាន​ជំនាញ ដើម្បី​ជា​ប្រយោជន៍​និង​ជា​ធនធាន ដើម្បី​ធ្វើការ​សាក​សម​ក្នុង​ប្រទេស​ដែល​កំពុង​តែ​រីក​ចំរើន ដូចនេះ HERO ឬ IDOL របស់​យើង​គឺជា​អ្នកដឹកនាំ ដែល​ព្យាយាម​យក​លុយ​ពី​ក្រៅប្រទេស​ចូល​មក​ក្នុង​ប្រទេស​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ