ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដូ​ណា​ ហួសចិត្ត​ពេក​ចង់​ស្វែង​រក​មុខ​អ្នក​ដែល​ឆ្លាក់​រូបចម្លាក់នេះ​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​និយម​តែងខ្លួន​ម្តង​ប្រុស ម្តង​ស្រី និង​មាន​រហស្ស​​នាម «​នាង​មុខសេះ​» ដែល​មាន​ពេញ​ដោយ​ទេព​កោសល្យ​កំប្លុកកំប្លែង ម៉ាដូ​ណា បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​រូប​លោក​បាន​បង្ហោះ​រូបចម្លាក់​មួយ​ដែល​មើលទៅ​គឺ​មានមុខមាត់​ដូច​រូប​លោក​បេះ​ដាក់​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​និយម​តែងខ្លួន​ម្តង​ប្រុស ម្តង​ស្រី និង​មាន​រហស្ស​​នាម «​នាង​មុខសេះ​» ដែល​មាន​ពេញ​ដោយ​ទេព​កោសល្យ​កំប្លុកកំប្លែង ម៉ាដូ​ណា បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​រូប​លោក​បាន​បង្ហោះ​រូបចម្លាក់​មួយ​ដែល​មើលទៅ​គឺ​មានមុខមាត់​ដូច​រូប​លោក​បេះ​ដាក់​តែ​ម្តង ។

ក្រោយ​ពី​បង្ហោះ​រូបចម្លាក់​តាម​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​រួច​មក លោក ម៉ា ដូ​ណា ទទួល​បានការ​បញ្ចេញមតិ​ជា​ច្រើន​ ពី​មហាជន​និង​អ្នកគាំទ្រ​របស់​លោក ដោយ​ម្នាក់​ៗ​បាន​លើក​ឡើង​ថា​ ជាងចម្លាក់​នោះ​មាន​ទឹកដៃ​មិនធម្មតា​ទេ ព្រោះ​រូបចម្លាក់​នោះ​គឺ​ពិត​ដូច​ជា លោក ម៉ាដូ​ណា ណាស់ រហូត​មានការ​ចែកចាយ​បន្ត​នូវ​រូប​មួយ​សន្លឹក​នោះ​ត​ៗ​គ្នា រហូត​ធ្វើ​ឲ្យ​សាមីខ្លួន​ផ្ទុះសំណើច​ដូច​គ្នា ។

បន្ថែម​ពី​ការ​បង្ហោះ​រូបភាព​នៃ​ចម្លាក់ លោក ម៉ា ដូ​ណា ក៏​បាន​សរសេរ​សារ​របៀប​លេងសើច​ផងចង់​ហួសចិត្ត​ផងថា «​ហេតុ​អ្វី​ជាងចម្លាក់​លួច​ស្រលាញ់​ខ្ញុំ មិន​ប្រាប់​ខ្ញុំ​អោយ​ត្រង់ មុខ​ដូច​យ័ន្ត៨ទិស​»​។

យ៉ាងណាមិញ បន្ទាប់​ពី​មានការ​ចែកចាយ​ថា ​រូបចម្លាក់​នោះ​មាន មុខមាត់​ដូច​តារា​និយម​លេង​កំប្លុកកំប្លែង លោក​ម៉ា ដូ​ណា ថា​ដូច​បេះបិទ​តែ​ម្ដង​មក ទើប​ធ្វើ​អោយ​លោក​បាន​បោះពាក្យ​សម្តី​ថា​លោក​ចង់​ជួប​អ្នក​ដែល​ឆ្លាក់​រូបចម្លាក់​មួយ​នោះ​ណាស់ តែ​លោក​មិន​បាន​បញ្ជាក់​ថា​លោក​ចង់​ជួប​ក្នុង​គោលបំណង​អ្វី​ឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រូបចម្លាក់​ដែល​បាន​រៀបចំ​ឡើង​មក​នោះ ត្រូវ​បាន​គូរ​ឡើង​ដើម្បី​យក​ទៅ​ដាក់​នៅ​ក្នុង​វត្ត​អារាម​មួយ​កន្លែង​ផង​ដែរ ហើយ​មក​ដល់​ពេល​នេះ​ក៏​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ជា​ម្ចាស់​ទឹកដៃ​នៃ​រូបចម្លាក់​មួយ​នោះ​នៅឡើយ​ទេ ៕