ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអនាថា​១៩​នាក់​ពពាក់ពពូន​គ្នា​នៅ​តាម​ទី​សួនច្បារ​ត្រូវ​ឃាត់ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​របស់​ថ្នាក់ដឹកនាំ ក្រោម​ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ នគរបាល​ខណ្ឌដូនពេញ​បាន​ដាក់​ផែនការ​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​11 ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ឲ្យ​យក​ចិត្តទុកដាក់​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ និង​បង្កើន​ការ​យកចិត្តទុកដាក់…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​របស់​ថ្នាក់ដឹកនាំ ក្រោម​ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ នគរបាល​ខណ្ឌដូនពេញ​បាន​ដាក់​ផែនការ​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​11 ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ឲ្យ​យក​ចិត្តទុកដាក់​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ និង​បង្កើន​ការ​យកចិត្តទុកដាក់ ក្នុង​ការ​ចេញ​ល្បាត​ពួនស្ទាក់ និង​ត្រៀមលក្ខណៈ​អន្តរាគមន៍ ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​យប់​ថ្ងៃ​ទី​31​ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​យប់ នៅ​ចំណុច​ម្តុំ​ផ្សារ​កណ្តាល ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​លេខ​៥ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ។

លោក​វរសេនីយ៍ត្រី ម៉ៅ ចាន់​ថុ​ន អធិការរង​ទទួល​ផែន​គ្រឿងញៀន សហការ​គ្នា​ជាមួយ លោក​នាយ​ប៉ុស្តិ៍​នគរបាល​ផ្សារ​កណ្តាល​1 បាន​ចុះ​ឃាត់ខ្លួន និង​ប្រមូល​ក្រុម​ជនអនាថា​ដែល​ពពាក់​ពពូន​គ្នា​សេព​គ្រឿងញៀន​នៅ​តាម​ទី​សួនច្បារ​សាធារណៈ​តាម​បណ្ដោយ​មាត់ទន្លេ មហាវិថី​ព្រះ​ស៊ី​សុវត្ថិ បង្ក​ភាព​អសន្តិសុខ និង​សណ្តាប់ធ្នាប់​ខណ្ឌ នាំ​មក​កាន់​អធិកា​ដ្ធា​ន​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​ធ្វើតេស្ដ​រក​សារធាតុ​ញៀន ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ប្រតិបត្តិការ​នេះ​ដែរ នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ក្រុម​ជន​អនាថា​​បាន​ចំនួន​19​នាក់ ក្នុង​នោះ​មាន​ស្រី​3​នាក់ ហើយ​នៅ​ក្នុង​ចំណោម​ក្រុម​ជនអនាថា​ទាំង​អស់នោះ​មាន​អ្នកខ្លះ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ផង​ដែរ​។ បន្ទាប់​ពី​ធ្វើតេស្ដ​រក​សារធាតុ​ញៀន​ហើយ ក្នុង​ចំណោម​19​នាក់​នោះ ជាក់ស្តែង​រក​ឃើញ ជនសង្ស័យ​ចំនួន​១៥​នាក់ ស្រី​២​នាក់ ដែល​មាន​លទ្ធផល​វិជ្ជមាន (​មាន​សារធាតុ​ញៀន​) ។

បច្ចុប្បន្ន​ក្រុម​ជនអនាថា​ទាំង​អស់នោះ ត្រូវ​បាន​ឃាត់ខ្លួន​សាកសួរ​នាំ​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌដូន​ពេញ ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន និង​បញ្ជូន​ខ្លួន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នី​និ​តិ​សម្បទា​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ