ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​លោក​ឧកញ៉ា ប្រាប់​ដើមហេតុ មុន​ឈាន​ដល់​ទាញ​កាំភ្លើង​AK គំរាម​បុរស​ជិះ​ម៉ូតូ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ផ្ទុះ​បាតុភាព​ដ៍​អាក្រក់ ផ្អើល​ពេញ​បណ្តាញ​សង្គម រវាង​ភាគី​ម្ខាង ជា​កូនប្រុស​លោក​ឧកញ៉ា​កៅ បាន​ទាញ​កាំភ្លើង​អាកា ស្វាយ​បត់ AK47 ពី​ក្នុង​រថយន្ត​ម៉ា​ស្តា…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ផ្ទុះ​បាតុភាព​ដ៍​អាក្រក់ ផ្អើល​ពេញ​បណ្តាញ​សង្គម រវាង​ភាគី​ម្ខាង ជា​កូនប្រុស​លោក​ឧកញ៉ា​កៅ បាន​ទាញ​កាំភ្លើង​អាកា ស្វាយ​បត់ AK47 ពី​ក្នុង​រថយន្ត​ម៉ា​ស្តា គំរាម​ភាគី​ម្ខាង​ទៀត ជា​អ្នក​បើក​ម៉ូតូ គ្រាន់តែ​ជម្លោះ​ពាក្យ​សម្តី​តិចតួច នៅ​តាម​ដងផ្លូវ​រួច​មក ត្រូវ​សមត្ថកិច្ច​នគរបាល​ជំនាញ​តាម​ចាប់ខ្លួន​បាន នៅ​រំលង​អា​ធ្រា​តុ ក្នុង​ខេត្តកំពង់ឆ្នាំង ។

បើ​តាម​លោក​ឧត្ដមសេនីយ៍ទោ ខូ​វ លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានអោយ​កោះសន្តិភាព​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ចេញ​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច តាម​ស្រាវជ្រាវ​ក្នុង​រឿង​នេះ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​កូនប្រុស​លោក​ឧកញ៉ា​បាន នៅ​វេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​តុ ឈាន​ចូល​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០ ពី​បទ កាន់កាប់​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​គំរាមកំហែង​ភាគី​ម្ខាង ជា​សាធារណៈ ។

សូម​រម្លឹក​ថា កូនប្រុស​លោក​ឧកញ៉ា ទាញ​កាំភ្លើង AK គំរាម​បុរស​ម្នាក់​ជិះ​ម៉ូតូ​នៅ​ខេត្តកំពង់ឆ្នាំង នៅ​វេលា​ម៉ោង​៤ និង​៤៥​នាទី រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ចូល​ចម្ការ​អំពៅ របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ញ៉ឹ​ក ផ​ន (​ហៅ​កៅ​) ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ជម្លោះ​ពាក្យ​សម្តី​គ្នា រវាង​ឈ្មោះ ញឹក ផល អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក​ស្រុក​ទឹកផុស ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​លោក​ឧកញ៉ា ញឹក ផ​ន (​ហៅ​កៅ​) ជាមួយនឹង​ភាគី​ម្ខាង​ទៀត ឈ្មោះ ប្រាក់ សំ​បាន ដែល​ជា​អ្នក​ជិៈ​ម៉ូតូ ។

ក្នុង​ហេតុ​ការ​ជម្លោះ​ពាក្យ​សំដី​នោះ ឈ្មោះ ញឹក ផល បាន​ឈាន​ដល់​ទាញ​យក​កាំភ្លើង​អាកា ពី​ក្នុង​រថយន្ត​ម៉ាក​ម៉ា​ស្តា ពាក់​ស្លាក​លេខ ភ្នំពេញ 2AD.0819 មក​គំរាម​ភាគី​អ្នក​ជិៈ​ម៉ូតូ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្នុង​បណ្តាញ​សង្គម ព្រោះតែ​ភាគី​អ្នក​ជិៈ​ម៉ូតូ​ឈ្មោះ ប្រាក់ សំ​បាន បាន​ថត​សកម្មភាព​របស់​ឈ្មោះ ញឹក ផល ដែល​បាន​យក​កាំភ្លើង​ពី​ក្នុង​រថយន្ត​មក​គំរាម​ខ្លួន ហើយ​បាន​បង្ហោះ​ត​គ្នា​ពេញ​បណ្តាញ​សង្គម ។

ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ​ភ្លាម​លោក ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចាត់​កម្លាំង​មន្ត្រី​ជំនាញ សហការ​ជាមួយ​នគរបាល​ស្រុក​ទឹកផុស ចុះ​ស្រាវជ្រាវ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន ឈ្មោះ ញឹក ផល ដែល​ជា​អ្នក​ប្រើប្រាស់​អាវុធ អាកា គំរាម​ទៅ​លើ​ភាគី​ទំនាស់ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​បាន​ខ្សឹប​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ជន​ឈ្មោះ ញឹក ផល មាន​រហ័ស​នាម ក្នុង​ចំការ​អំពៅ ថា​(០៩) ជា​កូនលោក​ឧកញ៉ា ញឹក ផ​ន ហៅ​កៅ បាន​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច​ថា «​ខ្លួន​ជា​ជន​ស៊ី​វិល ចំណែក​អាវុធ ដែល​ខ្លួន​បាន​កាន់​នោះ គឺ​រើស​បាន​ទេ! ហើយខ្លួន​ពុំ​មាន​តួនាទី​កាន់​អាវុធ​ឡើយ​» ។

ចំពោះ​ដើមចម ជន​ឈ្មោះ ញឹក ផល បានប្រាប់​ថា ដើមហេតុ មុន​មាន​ជម្លោះ​ពាក្យ​សម្តី​នៅ​តាម​ដងផ្លូវ ដោយសារ​ខ្លួន​ឃើញ​ភាគី​អ្នក​ជិៈ​ម៉ូតូ​ស្រវឹង សូម​បើកបរ​ឲ្យ​ប្រយ័ត្ន ។

ជុំវិញ​បញ្ហា​នេះ ភាគី​ឈ្មោះ ប្រាក់ សំ​បាន កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ តែ​មាន​គេ​ស្គាល់​ថា ឈ្មោះ​នេះ ជា​កូនចៅ​របស់​អ្នក​សារព័ត៌មាន K.01 ។ ចំណែក​មូលហេតុ​ពិត​យ៉ាងណា នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ពោល​គឺ​ត្រូវ​រង​ចាំ​សមត្ថកិច្ច ធ្វើការ​កោះហៅ​ឈ្មោះ ប្រាក់ សំ​បាន មក​សាកសួរ​សិន ។

តាម​ការ​បញ្ជាក់​របស់​អ្នក​ច្បាប់ អោយ​ដឹង​ថា ឈ្មោះ ញឹក ផល ជា​កូនប្រុស​លោក​ឧកញ៉ា ញឹក ផ​ន ហៅ​កៅ អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់ ក្នុង​បទ (​គំរាមកំហែង និង​កាន់កាប់​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញាត​) ៕

កាំភ្លើង​AK កូនប្រុស​លោក​ឧកញ៉ា ឆ្លើយ​ថា រើស​បាន​! ករណី​គំរាម​បុរស​ម្នាក់​ជិះ​ម៉ូតូ(វីដេអូ)

កូនប្រុសលោក​ឧកញ៉ា ទាញ​កាំភ្លើង AK គំរាម​បុរសម្នាក់​ជិះ​ម៉ូតូនៅ​ខេត្តកំពង់ឆ្នាំង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ