ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«…​ជា​ជាង​នៅ​មាត់​ទំនេរ»

9 ឆ្នាំ មុន

មាន​ខេត្ត​មួយ​នោះ​លក់​បឹង​ធម្មជាតិ​ពី​បូរាណ​កាល​ឱ្យ​គេ​ចាក់​ដី​លុប​ពេញ​អស់​យក​ធ្វើ​បេនឡាន​ថ្មី ដើម្បី​ដូរ​យក​ដី​បេនឡាន​ចាស់​សង់ផ្ទះ​ល្វែង​លក់ ។ អ្នកកាសែត​ត្បាញ​អាយ​និយាយ​រឿង​ពិត​ផង​មិន​បាន​…​

មាន​ខេត្ត​មួយ​នោះ​លក់​បឹង​ធម្មជាតិ​ពី​បូរាណ​កាល​ឱ្យ​គេ​ចាក់​ដី​លុប​ពេញ​អស់​យក​ធ្វើ​បេនឡាន​ថ្មី ដើម្បី​ដូរ​យក​ដី​បេនឡាន​ចាស់​សង់ផ្ទះ​ល្វែង​លក់ ។
អ្នកកាសែត​ត្បាញ​អាយ​និយាយ​រឿង​ពិត​ផង​មិន​បាន​…​។

កាលណា​អ្នកកាសែត​និយាយ​…​មេ​ខេត្ត​នោះ​ខឹង​ឆេះដុំ​ភ្លាម​…​ឃើញ​មុខ​អ្នកកាសែត​នោះ​គាត់​ទ្រាំ​អត់​បាន​ទេ ប្រាប់​ដៃជើង​គាត់​ថា ពួក​អា​ប្រឆាំង​ម៉ោ​ហើយ​…​ហេ ! ហេ !

ជយោ ! លោក​មេ​ខេត្ត​ជំនាន់​ក្រោយ​…​មេ​ខេត្ត​មុនគេ​ស៊ី…​គេ​ត្របាក់​លេប​ច្រាស់​ជ្រាំ​កណ្តាលដើមទ្រូង​អស់​…​លេប​អត់​ខ្លាច​ស្លាក់​ទេ​…​។​ល​។

មេ​ខេត្ត​ក្រោយ​ៗ…​ប្រហែល​បាន​ត្រឹមតែ​ទាំ​ពា​អៀង​ប៉ុណ្ណោះ​…​ប៉ុន្តែ​គ្រាន់បើ​ជាង​អត់​ដែរ ដែល​ពាក្យចាស់​ពោល​ថា «​ស៊ី​ចេក​ខ្ចី​ជា​ជាង​នៅ​មាត់​ទំនេរ​»…​ហេ ! ហេ !

អាណិត​ខ្លោចចិត្ត ធ្វើ​ម៉េច​មក​ស៊ីក្រោយ​គេ​…​នេះ​ជា​ព្រហ្ម​លិខិត​មែន​ទេ ?
អា​ឡេវ