ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​យក្ស​! សត្វ​ចៀម​​​តម្លៃ​កន្លះ​លាន​ដុល្លារ​ឯណោះ (​វី​ដេ​អូ​)

3 ឆ្នាំ មុន

ស្កុ​ត​ឡេ​ន ៖ កូន​ចៀម​ពូជ Texel ដែល​មានឈ្មោះ​ថា Double Diamond ហើយ​ត្រូវ​បាន​ពិពណ៌នា​ដោយ​មនុស្ស​ជា​ច្រើន​ថា ជា​សត្វ​ចៀម​ពូជ​ល្អ​ឥត​ខ្ចោះ នា​ពេល​ថ្មី​ៗ​នេះ​បាន​ក្លាយជា​សត្វ​ចៀម​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក…

ស្កុ​ត​ឡេ​ន ៖ កូន​ចៀម​ពូជ Texel ដែល​មានឈ្មោះ​ថា Double Diamond ហើយ​ត្រូវ​បាន​ពិពណ៌នា​ដោយ​មនុស្ស​ជា​ច្រើន​ថា ជា​សត្វ​ចៀម​ពូជ​ល្អ​ឥត​ខ្ចោះ នា​ពេល​ថ្មី​ៗ​នេះ​បាន​ក្លាយជា​សត្វ​ចៀម​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដោយ​មាន​គេ​បញ្ជា​ទិញ​ក្នុង​តម្លៃ ៤៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឯការ​ដេញថ្លៃ​មួយ​នៅ​ស្កុ​ត​ឡេ​ន​។

ចៀម​ដែល​មាន​ដើម​កំណើត​មក​ពី​កោះ​តូច​មួយ នៅ​ឯ​ឆ្នេរសមុទ្រ​ហូ​ឡង់ បាន​បញ្ជា​ទិញ​តម្លៃ​៥​ខ្ទង់​ដុល្លារ​ជា​ប្រចាំ នៅ​ឯការ​ដេញថ្លៃ​ដោយសារ​សាច់ និង​រោមចៀម​ដែល​គ្មាន​ខ្លាញ់​។ ដោយឡែក Double Diamond ដែល​ជា​កូន​ចៀម​ឆ្នើម​ដែល​មានពូជ​ល្អ​បំផុត មាន​អ្នក​បង្កាត់​ពូជ​ចៀម​នៅ​ចក្រភព​អង់គ្លេស ហ៊ាន​ជះ​លុយ​ដេញថ្លៃ​យក ដើម្បី​អាច​ធ្វើ​ជា​ម្ចាស់​របស់​វា​។ នៅ​ពេល​កន្លង​មក ក៏​ធ្លាប់​មាន​អ្នក​មក​ដេញថ្លៃ​ចង់បាន Double Diamond ដែរ​។

មុន​ពេល​ដាក់​ដេញថ្លៃ អ្នក​បង្កាត់​ពូជ​ចៀម ដែល​ហ៊ាន​ទិញ​យក Double Diamond ឈ្មោះ Jeff Aiken និង​អ្នក​បង្កាត់​ផ្សេង​ទៀត បាន​ប្រជែង​តម្លៃ​គ្នា​។ តែ​ដោយសារ​តែ​ថ្លៃ​ចេះ​តែ​ឡើង​ពេក​ទៅ អ្នក​បង្កាត់​ពូជ​៣​នាក់ បាន​សម្រេចចិត្ត​ចូល​ហ៊ុន​គ្នា ដើម្បី​អាច​ទិញ​យក Double Diamond បាន​។ អ្នក​ទាំង​បី​បាន​យកឈ្នះ​លើ​ការ​ដេញថ្លៃ​នេះ ដោយ​ហ៊ាន​ជះ​ប្រាក់​ចំនួន ៤៩​ម៉ឹ​ន​ដុល្លារ​អា​មេ​រិ​ក​។ កាលពី​ឆ្នាំ​២០០៩ តម្លៃ​ចៀម​ដែល​ថ្លៃ​ជាងគេ​មាន​តម្លៃ ៣០​ម៉ឺន​ដុល្លារ​ជាង​តែ​ប៉ុណ្ណោះ​។

វាសនា​របស់​សត្វ​ចៀម​មហាថ្លៃ​មួយ​ក្បាល​នេះ គឺ​កាន់តែ​មានសំណាង​ជាង​មុន​ទៅ​ទៀត ក្រោយ​ទៅ​ដល់​ដៃ​ម្ចាស់​ថ្មី​។ ម្ចាស់​ទាំង​៣​របស់​វា នឹង​ដាក់​វា​នៅ​ក្នុង​កសិដ្ឋាន​របស់​ពួក​គេ ដោយ​ចិញ្ចឹម​ឱ្យ​កាន់តែ​មាន​តម្លៃ​ថ្លៃ​ជាង​មុន​។ គេ​នឹង​យក​ទឹកកាម​របស់​វា​ទុក នៅ​ពេល​វា​ពេញវ័យ ដើម្បី​បង្កាត់​ពូជ​ជាមួយនឹង​ចៀម​ផ្សេង​ទៀត ឱ្យ​កូន​មានពូជ​ល្អ​ដូច​វា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ