ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ដំណឹង​ស្រី​ស្អាត ពេជ្រ សូលី​កា ត្រៀម​ធ្វើ​រឿង​មួយ​នេះ​ទោះ​នាង​ទើប​មានកូន​តូច​ក្តី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​សាច់​.​សខ្ចី តូច​ច្រឡឹង និង​ក្មេង​ជាង​វ័យ​នាង ពេជ្រ សូលី​កា បាន​ដកខ្លួន​ពី​សិល្បៈ​មួយ​រយៈពេល​ធំ ក្រោយ​ពី​មាន​ផ្ទៃពោះ​រហូត​បង្កើត​បានកូន​ដំបូង​ជាមួយ​អនាគត​ស្វាមី​រួច​នេះ ស្រាប់តែ​ថ្មី​ៗ​នេះ​មាន​ដំណឹង​មួយ​បាន​លេចលឺ​ឡើង​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​របស់​តារាចម្រៀង​ស្រី​រូប​នេះ​ជា​អ្នកគាំទ្រ​ក្នុង​ស្រទាប់​យុវវ័យ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​សាច់​.​សខ្ចី តូច​ច្រឡឹង និង​ក្មេង​ជាង​វ័យ​នាង ពេជ្រ សូលី​កា បាន​ដកខ្លួន​ពី​សិល្បៈ​មួយ​រយៈពេល​ធំ ក្រោយ​ពី​មាន​ផ្ទៃពោះ​រហូត​បង្កើត​បានកូន​ដំបូង​ជាមួយ​អនាគត​ស្វាមី​រួច​នេះ ស្រាប់តែ​ថ្មី​ៗ​នេះ​មាន​ដំណឹង​មួយ​បាន​លេចលឺ​ឡើង​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​របស់​តារាចម្រៀង​ស្រី​រូប​នេះ​ជា​អ្នកគាំទ្រ​ក្នុង​ស្រទាប់​យុវវ័យ មានការ​សប្បាយ​ចិត្តជា​ខ្លាំង ក្រោយ​ពី​នាង​ប្រកាស​នឹង​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​វិញ ។

ការ​បាត់​មុខ​ពី​សិល្បៈ​របស់​តារាចម្រៀង​ស្រី​រូប​នេះ​អស់​រយៈពេល ១​ឆ្នាំ​ជាង​មកនេះ ពីព្រោះ​តែ​ពេជ្រ សូលី​កា បាន​នឹង​កំពុង​ពពោះ​កូនប្រុស​ដំបូង​របស់​នាង ជាមួយនឹង​ស្វាមី​របស់​នាង និង​គ្មាន​ពេលវេលា​គ្រប់គ្រាន់​នៅ​ក្នុង​វិស័យ​សិល្បៈ​អំឡុង​ពេល​កំពុង​តែ​មានកូន​បែប​នេះ ។

ដោយឡែក ទើបតែ​កាលពី​ពេល​ថ្មី​ៗ​នេះ ទើប​តារ​ចម្រៀង​ស្រី​រូប​នេះ​ប្រកាស​ថា ខ្លួន​ចូល​ច្រៀង​វិញ បន្ទាប់​ពី​រូប​នាង​សម្រាលកូន​បាន​៣​ខែ​ជាង​មក​ហើយ រីឯ​សុខភាព​ក៏​រឹង​មាំ និង​សម្រស់​ក៏​កាន់តែ​សម្រស់​ស្អាត​ឡើង​វិញ​ផង​ដែរ ។

យ៉ាងណាមិញ ក្រោយ​ពី​លឺដំណឹង​ពេជ្រ សូលី​កា នឹង​មាន​វត្ត​មាននៅ​ក្នុង​ឆាក​តន្ត្រី​ឡើង​វិញ បាន​ធ្វើ​អោយ​អ្នកគាំទ្រ​សប្ប​យ​ចិត្តជា​ខ្លាំង ពីព្រោះ​ខាក​ស្តាប់​សម្លេង​ដ៏​ផ្អែមល្ហែម​របស់​តារាចម្រៀង​ស្រី​រូប​នេះ​យូរណាស់​មក​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​ពេជ្រ សូលី​កា មានកូន​រួច​មក​ហើយ​ក្តី ក៏​ប៉ុន្តែ​រូប​នាង​នឹង​គូ​ដណ្តឹង មិន​ទាន់​បាន​រៀប​ការ​ទៅ​តាម​ប្រពៃណី​ខ្មែរ អោយ​មហាជន​បានដឹង​លឺ​នោះ​ឡើយ ៕

កែសម្រួលដោយ