ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​អង្ករ​កម្ពុជា​ទៅ​សហ​គម​អឺរ៉ុប​នៅ​តែ​កើនឡើង​រយៈពេល​៨​ខែ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​កសិកម្ម ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា រយៈពេល​៨​ខែ ក្នុង​ឆ្នាំ​២០២០​នេះ​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​បាន​៤៤៨ ២០៣​តោន​ទៅ​កាន់​៥៩​ប្រទេស ។ ការ​នាំ​ចេញ​នេះ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​កសិកម្ម ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា រយៈពេល​៨​ខែ ក្នុង​ឆ្នាំ​២០២០​នេះ​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​បាន​៤៤៨ ២០៣​តោន​ទៅ​កាន់​៥៩​ប្រទេស ។

ការ​នាំ​ចេញ​នេះ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា នៅ​ក្នុង​ឆ្នាំ​២០១៩​គឺ​មានការ​កើនឡើង​ជាង​៣១%​។ ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​មាន​កំណើន​ប្រមាណ​ជាង​២៤%​។ នៅ​ក្នុង​របាយការណ៍​ជម្រាប​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អគ្គ​នាយ​កសិកម្ម បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អង្ករ ដែល​បាន​នាំ​ចេញ​នោះ​មាន​អង្ករ​ក្រអូប ជាង​៣៥​ម៉ឺន​តោន ស្មើ​ប្រមាណ​៧៨% អង្ករ​.​ស គ្រប់​ប្រភេទ​ចំនួន​ជិត​៩​ម៉ឺន​តោន ដែល​ស្មើរ​ប្រមាណ​២០% ។

លោក ងិ​ន ឆាយ អគ្គនាយក​កិ​សកម្ម​នៃ​ក្រសួងកសិកម្ម​បាន​គូសបញ្ជាក់​ថា ក្នុង​ចំណោម​ប្រទេស​ទាំង​៥៩ ដែល​ទទួល​ទិញ​អង្ករ​កម្ពុជា ប្រទេស​ចិន​ឈរ​លំដាប់ថ្នាក់​លេខ ប្រទេស​បារាំង​លេខ​ពីរ ។ ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​នេះ គឺ​មាន​ទៅ​សហភាព​អឺរ៉ុប​ចំនួន​ជិត​៣​ម៉ឺន​តោន ដែល​ស្មើ​ប្រមាណ​ជាង​២៤% ប្រទេស​ចិន​កើន​ជាង​២​ម៉ឺន​តោន​ស្មើ​ជិត​២០%​និង​ទិស​ដៅ​ប្រទេស​ក្នុង​អាស៊ាន កើន​ជិត​២​ម៉ឺន​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ