ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតឬ? ព្រៃកោងកាងទីនេះ ល្អ​មើល​​​​​​​តែខាងក្រៅ ឯ​ក្នុងកា.ប់ខ្ទេច

3 ឆ្នាំ មុន
  • កែប

ខេត្តកែប​ ៖ ​ដី​ព្រៃកោងកាង​ជា​ព្រៃ​លិច​ទឹក​ ដុះ​អម​សងខាង​ផ្លូវជាតិ​ ស្ថិតត្រង់​ចំណុច​ផ្លូវ​កោង​ក្នុងភូមិ​អង្កោល ​ឃុំ​អង្កោល ​ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប​ ​​ត្រូវ​បាន​អ្នកមាន​លុយ​ជួល​អោយ​ពលរដ្ឋ​លួច​ចូល​ទៅ​កាប់​នៅ​ពេល​យប់​អស់​ជា​ច្រើន​ហិ​កតា​។​ បើ​តាម​ការ​អោយ​ដឹង​ពី​ពលរដ្ឋ​ម្នាក់​ដែល​ចូល​មក​ជីក​យក​ក្ដាមថ្ម​នៅ​ព្រៃកោងកាង​បាន​និយាយ​ប្រាប់​ថា…

ខេត្តកែប​ ៖ ​ដី​ព្រៃកោងកាង​ជា​ព្រៃ​លិច​ទឹក​ ដុះ​អម​សងខាង​ផ្លូវជាតិ​ ស្ថិតត្រង់​ចំណុច​ផ្លូវ​កោង​ក្នុងភូមិ​អង្កោល ​ឃុំ​អង្កោល ​ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប​ ​​ត្រូវ​បាន​អ្នកមាន​លុយ​ជួល​អោយ​ពលរដ្ឋ​លួច​ចូល​ទៅ​កាប់​នៅ​ពេល​យប់​អស់​ជា​ច្រើន​ហិ​កតា​។​ បើ​តាម​ការ​អោយ​ដឹង​ពី​ពលរដ្ឋ​ម្នាក់​ដែល​ចូល​មក​ជីក​យក​ក្ដាមថ្ម​នៅ​ព្រៃកោងកាង​បាន​និយាយ​ប្រាប់​ថា អ្នក​ដែល​ចូល​ទៅ​កាប់​ព្រៃកោងកាង​នោះ​ច្រើន​ តែ​កាប់​នៅ​ពេល​យប់​ឬ​ពេល​រសៀល​ថ្ងៃ​រៀបលិច ​។ អ្នករក​ជីក​ក្ដាម​រូប​នេះ​និយាយ​ថា ​ព្រៃកោងកាង​អម​សងខាង​ផ្លូវ​នេះ​ល្អមើល ​តែ​នៅ​លើ​ផ្លូវជាតិ​ទេ​ តែ​ពេល​ចុះ​អើត​មើល​មក​ក្នុង​គេ​កាប់​ព្រៃ​រលីង​អស់ហើយ​។​

លោកស្រី​គឹ​ម​​ ច​ន្នី​ អភិបាល​នៃ​គណៈអភិបាលស្រុក​ដំណាក់​ចង្អើរ​បាន​និយាយ​ប្រាប់​អ្នក​យកព័ត៌​មាន​អោយ​ដឹង​ កាលពី​ព្រឹក​ថ្ងៃ​ទី៣១ សីហា​ នេះ​ថា​ ដី​ព្រៃកោងកាង​អម​សងខាង​ផ្លូវ​នោះ គឺ​គេ​មាន​ប្លង់​អស់ហើយ ​គឺ​គេ​មាន​ប្លង់​ចេញ​កាលពី​ឆាំ្ន​1994​មក​ម្ល៉េះ។​

លោកស្រី​គឹ​ម​-​ច​ន្នី​ អភិបាលស្រុក​បាន​និយាយ​ប្រាប់​បន្ត​ថា​ ដី​ព្រៃ​លិច​ទឹក​នេះ ​មាន​2​ប្រភេទ​ គឺ​ដី​ព្រៃ​លិច​ទឹក​នេះ​ សម្រាប់​ដាំ​ដំណាំ​ជា​កសិកម្ម​-​តែ​មួយ​ផ្នែក​ទៀត​ បើ​ម្ចាស់​ដី​ចង់​ចាក់​ដី​លប់​ត្រូវ​តែ​ដាក់​ពា​ក្យសុំ​ច្បាប់​ចាក់​ដី​ពី​អាជ្ញាធរ​ស្រុក​។​ លោកចក់ ស៊ីនាថ​ មន្ត្រី​ជលផល​ដែល​មានការ​សកម្ម​ដើរ​មើល​ដី​ព្រៃ​លិច​ទឹក​រាប់​ទាំង​ឆ្នេរ​អង្កោល​ផង​នោះ​ត្រូវ​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ​សីហា​នេះ​ថា បើ​និយាយ​រឿង​ដី​ព្រៃកោងកាង​នៅអម​សងខាង​ផ្លូវ​ទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​នោះ ​ជា​ដី​ព្រៃ​កោងកាង​ជា​ដី​ព្រៃ​លិច​ទឹក​ ហើយ​ជលផល​ជា​អ្នកគ្រប់គ្រង​។

​លោកចក់ ស៊ីនាថ​ មន្ត្រី​មក​ពី​ជលផល​ខេត្ត​កែប​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ លោក​មិន​បានដឹង​គេ​លួច​ចូល​ទៅ​កាប់​ព្រៃ​ដែល​ជលផល​ជា​អ្នកគ្រប់គ្រង​ទេ​-​ហើយក៏មិន​បាន​ដឹង​ពី​អ្នក​ណា​ជា​អ្នក​ជួល​អោយ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​ព្រៃកោងកាង​ដែរ​។

លោកចក់ ស៊ី​នាថ​ ក៏​ធ្លាប់​ប្រឈម​មុខ​នៅ​តុលាការ​ដែរ​ ព្រោះ​លោក​និង​មន្ត្រី​ឯទៀត​បាន​យក​បង្គោល​បេតុង​ទៅ​បោះ​តាម​ព្រំ​ដី​ជលផល​គ្រប់គ្រង​បែ​ជា​ម្ចាស់​ដី​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ទៅ​វិញ​។​ លោកចក់ ស៊ី​នាថ​ ធ្លាប់​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​ដែល​លោក​មិន​បាន​ព្រៀង​ទុក​ថា បើ​ការពារ​ព្រៃ​ធម្មជាតិ​សម្បត្តិ​រដ្ឋ បែរជា​តុលាការ​ឃាត់ខ្លួន​លោក​មិន​ស្ដាយ​កេរ្តិ៍ឈ្មោះ​ឡើយ​ ។

អត្ថបទសរសេរ ដោយ