ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ដ៏​កម្សត់​! បូរ តាំង​ហ៊ា​ង ដើរ​លក់​​ផ្លែ​ឈើ មិន​ខ្លាច​គេ​ថា មុន​ក្លាយជា​តារា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ក្នុង​សង្គម​សិល្បៈ​តិច​ណាស់​ដែល​បានដឹង​រឿងរ៉ាវ​ដ៏​កម្សត់​ៗ​របស់​តារាចម្រៀង​មុខ​កម្សត់ លោក បូរ តាំង​ហ៊ា​ង ដែល​ខិតខំ​តស៊ូ​ក្នុង​ជីវិត​។ លោក​បាន​ដើរ​លក់ ផ្លែ​ឈើ​រាប់​ឆ្នាំ​ឱ្យ​តែ​ចេញពី​ច្រៀង​យប់​ឡើង ដោយ​ភាគតិច​មិន​បាន​សម្រាក​ដេក​ពួន​ពេញភ្នែក​នោះ​ទេ​។…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ក្នុង​សង្គម​សិល្បៈ​តិច​ណាស់​ដែល​បានដឹង​រឿងរ៉ាវ​ដ៏​កម្សត់​ៗ​របស់​តារាចម្រៀង​មុខ​កម្សត់ លោក បូរ តាំង​ហ៊ា​ង ដែល​ខិតខំ​តស៊ូ​ក្នុង​ជីវិត​។ លោក​បាន​ដើរ​លក់ ផ្លែ​ឈើ​រាប់​ឆ្នាំ​ឱ្យ​តែ​ចេញពី​ច្រៀង​យប់​ឡើង ដោយ​ភាគតិច​មិន​បាន​សម្រាក​ដេក​ពួន​ពេញភ្នែក​នោះ​ទេ​។ ម្ល៉ោះហើយ ភាព​កម្សត់​ៗ​ទាំងនេះ ធ្វើ​ឱ្យ​លោក​ហូរ​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​។

ម្ខា​ស់​បទ « បើ​បង​បាត់​ការ​ចង​ចាំ » ធ្វើ​ពិធី​បង្កក់​សង្កត់​វង់​តន្ត្រី​ទ្រង់ទ្រាយ​ធំ ក្រោយ​បាត់បង់​ឪពុក​។ លោក​បាន​ទ្រហោយំ​យ៉ាង​ក្តុកក្តួល​នៅ​ពេល​រំលឹក​រឿង​បង្កើត​វង់​តន្ត្រីសម័យ​។ ដើមហេតុ​កាលពី​ចេញ​ភ្លេង​ដំបូង ក៏​ជា​ថ្ងៃ​ដែល​បាត់បង់​ឪពុក ទាំង​បំណង​ចង់ឱ្យ​ឪពុក​ក្លាយជា​ថៅកែ​ភ្លេង​។

លោក​ថា តាំងពី​មុន​មក លោក​ជា​មនុស្ស​ចង់​រឹង​មាំ​ខ្លួនឯង ដោយសារ​បែប​នេះ​ហើយ​ការ​តស៊ូ ហើយ​ដើរ​ប្រឡង​លើ​សិល្បៈ ។ បើ​ទោះជា​មាន​កន្លែង​ច្រៀង​ល្អ​ៗ ក៏​លោក​នៅ​តែ​បង្កើត​មុខរបរ​ខាងក្រៅ ដោយ​ចប់​ម៉ោង​ច្រៀង​នៅ វី​ហ្វ្រេ​ន​១២​យប់ គឺ​មក​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​។ លោក​ដើរ​លក់​ផ្លែ​ឈើ​បោះ​ឱ្យ​ម៉ូយ​តាំងពី​ឆ្នាំ​២០១៦ ដោយសារ​កាន់​ជំហរ​ថា ចង់​ជោគជ័យ មិន​ត្រូវ​ខ្មាស់​គេ​។

អតីត​បេក្ខជន​លេចធ្លោ កម្មវិធី​ប្រឡង​ចម្រៀង «The Melody» របស់​ទូរទស្សន៍​បាយ័ន បាន​ថ្លែង​ទៀត​ថា បើ​ពេល​នេះ លោក​ត្រៀម​បង្ហាញ​វត្ត​មាននៅ​ក្នុង​ផលិតកម្ម​មានឈ្មោះ​ស្រុក​យើង ក៏​លោក​មិន​បោះបង់​ចោលការ​ដើរ​លក់​ផ្លែ​ឈើ​នោះ​ដែរ ព្រោះ​យើង​បាន​បែងចែក​តួនាទី​ខុស​គ្នា មិន​ខ្លាច​គេ​ថា បែប​ណា​ឡើយ ចាត់​ទុក​ថា​ជា​មនុស្ស​សាមញ្ញ​។

ឪពុក​របស់​លោក គឺជា​តន្ត្រីករ ហើយ​ស្គាល់​តែ​ជីវិត​ដើរ​លេងភ្លេង​ឱ្យ​គេ ទើប​លោក​សម្រេចចិត្ត​បើក​វង់​តន្ត្រី​មួយ​នេះ ដើម្បី​សម្រេច​ក្ដី​សុ​បិ​ន្ត​របស់​ឪពុក ក៏​ដូច​ជា​បង្កើត​អាជីវកម្ម​រួម​មួយ​ក្រៅពី​អាជីព​សិល្បៈ​។ ដោយ​លោកឪពុក​របស់​លោក ក៏​បាន​ស្នើ​សុំ​ឱ្យ​លោក​ធ្វើ​ពិធី​សម្ភោ​ធ​ក្រុម​តន្ត្រី​មួយ​នេះ ដើម្បី​លើកមុខ​លើក​មាត់​គ្រួសារ​ផង​ដែរ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ចាត់ចែង​ពិធី​នោះ​ផង លោកឪពុក​បែរជា​ចែក​ឋាន​ទៅ​ហើយ​។ ដូច្នេះ​ហើយ ទើប​លោក​សម្រេចចិត្ត​ធ្វើ​ពិធី​នេះ​ឡើង​ជូន​ដល់​សព​ឪពុក ក្រោយ​ពី​ធ្វើ​ពិធី​បុណ្យសព​ឪពុក​រួចរាល់​។

បូរ តាំង​ហ៊ា​ង បាន​រៀបចំ​ពិធី​សម្ភោ​ធ​បង្កក់​វង់​តន្ត្រី​យ៉ាង​អធិកអធម​កាលពី​ថ្ងៃ​ទី 31 ខែសីហា 2020 នៅ​គេហដ្ឋាន​ផ្ទាល់​ខ្លូ​ន ដែល​មា​នទី​តាំងនៅ​ជិត​វត្ត​វិហារ​សួគ៌ ដោយ​បាន​អញ្ជើញ​ភ្ញៀវ​រហូត​ដល់​ជាង​50​តុ​។ លោក​រំពឹង​ថា ជំហាន​ថ្មី​នៅ​ក្នុង​ផលិតកម្ម​ធំ​នឹង​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​ក្នុង​សិល្បៈ​របស់​លោក​បោះ​ជំហាន​បាន​ល្អ និង​ទទួល​បាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​មហាជន ដូច​អ្វី​ដែល​ឪពុក​របស់​លោក​ចង់បាន​នោះ​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ