ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ បានទទួល​អំណោយ​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ អាយុ​៧៨​ឆ្នាំ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ដេក​សម្រាក​នៅ​លើ​គ្រែ​មុខ​ផ្ទះ​របស់​ខ្លួន ទើប​ក្រុមការងារ​បក្ស​ប្រជាជន ភូមិ​អូរ​ឈើ​ក្រំ បាន​នាំ​យក​ស្បៀងអាហារ​ទៅ​ជូន​ដល់​កន្លែង…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ អាយុ​៧៨​ឆ្នាំ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ដេក​សម្រាក​នៅ​លើ​គ្រែ​មុខ​ផ្ទះ​របស់​ខ្លួន ទើប​ក្រុមការងារ​បក្ស​ប្រជាជន ភូមិ​អូរ​ឈើ​ក្រំ បាន​នាំ​យក​ស្បៀងអាហារ​ទៅ​ជូន​ដល់​កន្លែង ដើម្បី​ឱ្យ​គាត់​មាន​ម្ហូបអាហារ​ទទួលទាន គ្រប់គ្រាន់ មុន​នឹង​អស់​ជីវិត​នៅ​លើ​ផែនដី​នេះ​។ ហេតុការណ៍​ក្រុមការងារ​នាំ​យក​ស្បៀង​ទៅ​ជូន ស្ត្រី​វ័យ​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​មានឈ្មោះ វ៉ា ស៊ី​ធិ​ន អាយុ​៧៨​ឆ្នាំ មានកូន​ចំនួន​៣​នាក់ មាន​ជីវភាព​ខ្វះខាត អ្នកខ្លះ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។ លោកយាយ​មាន​ជំងឺលើសឈាម បណ្តាល​ឱ្យ​ស្វិតដៃ​ឆ្វេង​កម្រើក​មិន​រួច និង​កំពុង​ដេក​សម្រាក នៅ​លើ​គ្រែ​ម្នាក់ឯង​ខាង​មុខ​ផ្ទះ​។ ប្រភព​ព័ត៌មាន​ពី​លោក អ៊ុ​ក ញ៉ា​ន់ មេ​ភូមិ​អូរ​ឈើ​ក្រំ បានឱ្យ​ដឹង​ថា ៖ ក្រោយ​ពេល​លោក​ទទួល​បាន​ដំណឹង​ពី​គ្រួសារ​ខាងលើ ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​រាយការណ៍​ជូន ក្រុមការងារ ទើប​លោក ហេង សម្បត្តិ អនុប្រធាន​ក្រុមការងារ និង​ជា​តំណាង​ឱ្យ​លោក ទី សុខា ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ភូមិ​អូរ​ឈើ​ក្រំ បាន​ទិញ​គ្រឿង​ឧបភោគបរិភោគ​ដូច​ជា អង្ករ​ចំនួន​៥០​គីឡូក្រាម ទឹក​សុទ្ធ​៣​យួរ ទឹកដោះគោឆៅ​២​យួរ មី​១​កេះ និង​ត្រីខ​១​យួរ​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា ក្នុង​រយ​:​ពេល​១​អាទិត្យ បើសិនជា​ស្ត្រី​ខាងលើ មានការ​ខ្វះខាត​ស្បៀងអាហារ ឬ​ត្រូវការ​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរពេទ្យ សូម​រាយការណ៍​ជូន​ក្រុមការងារ​ផង​ដែរ ដើម្បី​ងាយស្រួល ក្នុង​ការ​ឧបត្ថម្ភ​។ បើ​តាម​សម្តី​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ហុង សុភា អាយុ​៤៦​ឆ្នាំ ត្រូវជា​កូន​បានឱ្យ​ដឹង​ថា ម្តាយ​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​អស់​រយ​:​ពេល​៤​ឆ្នាំ​មក​ហើយ ហើយ​ក៏​ធ្លាប់​យក​គាត់​ទៅ​សម្រាក​នៅ គ្លីនិក​ឯកជន​ក្នុង​ខេត្តបាត់ដំបង​ដែរ​។

តែ​មើលទៅ​សភាព​កាន់តែ​ធ្ងន់ធ្ងរ ក៏​យក​មក​មើលថែ​ម្តាយ នៅផ្ទះ​របស់​ខ្លួន​វិញ ដើម្បី​បន្ត​ធ្វើ​ការងារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។ គាត់​ក៏​សូម​ថ្លែងអំណរគុណ ដល់​ក្រុមការងារ​បក្ស​ប្រជាជន​ចុះ​ជួយ​ភូមិ​អូរ​ឈើ​ក្រំ ដែល​បាន​ផ្តល់​ស្បៀងអាហារ​ជូន​ដល់​ម្តាយ របស់​ខ្លួន ដែល​កំពុង​មាន​ជំងឺ​សម្រាក​នៅ​ក្នុងផ្ទះ ហើយ​សូម​ជូនពរ​ឱ្យ​លោក​មេ​ភូមិ រួម​ជាមួយនឹង ក្រុមការងារ​ទទួល​បាន​នូវ​សុខ​ភាពល្អ​កម្លាំង​មាំមួន ក្នុង​ការ​បម្រើ​ការងារ​ជូន​ប្រជាជន ក្នុងភូមិ​ឱ្យ​ទទួល បាន​នូវ​ជោគជ័យ​គ្រប់​ភារកិច្ច​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ