ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ម្នាក់ ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​ស្លា.ប់​ទាំង​ពីរ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ជា​អ្នក​បើក​ម៉ូតូ និង​អ្នក​ថ្មើរជើង​ម្នាក់​បាន​ស្លាប់​ទាំង​២​នាក់​តែ​ម្ដង ខណៈ​ដែល​បុរស​ជា​អ្នក​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​បុរស​ជា​អ្នក​ថ្មើរជើង​ពេញ​មួយ​ទំហឹង កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៧​យប់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥…

ខេត្តកណ្ដាល ៖ បុរស​ជា​អ្នក​បើក​ម៉ូតូ និង​អ្នក​ថ្មើរជើង​ម្នាក់​បាន​ស្លាប់​ទាំង​២​នាក់​តែ​ម្ដង ខណៈ​ដែល​បុរស​ជា​អ្នក​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​បុរស​ជា​អ្នក​ថ្មើរជើង​ពេញ​មួយ​ទំហឹង កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៧​យប់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២២-២៣ ស្ថិត​ក្នុងភូមិ​ព្រែក​ក្តី ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល។

នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់មាន​គ្នា​២​នាក់​គឺ ទី​១-​ឈ្មោះ ពិន វី​រៈ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-2130 និង​ជន​រង​គ្រោះ​ទី​២-​ឈ្មោះ កែវ សា​រិ​ទ្ធ អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឌួ​ង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​(​ជា​អ្នក​ថ្មើរជើង​)​។

ប្រភព​ដដែល​បន្ត​ថា កាលពី​វេលា​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ឈ្មោះ កែវ សា​រិ​ទ្ធ ជា​អ្នក​ថ្មើរជើង បាន​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ដើរ​ឆ្លង​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ត្រូវ​ម៉ូតូ​១​គ្រឿង បើកបរ​ដោយ ឈ្មោះ ពិន វី​រៈ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ល្បឿន​លឿន​បាន​បុក​អ្នក ថ្មើរជើង​ខាងលើ​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង​។

ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង នគរបាល​ចរាចរណ៍ ស្រុក​ពញាឮ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ពិនិត្យ​វាស់វែង និង​កសាង​សំណុំរឿង​ដកហូត​ម៉ូតូ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ចំណែក​សាកសព ទាំង​២​នាក់ ត្រូវ​សមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ