ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិនបើ​អ្នក​ចង់​ចូល​និវត្តន៍​ក្នុង​វ័យក្មេង អ្នក​ចាំបាច់​ត្រូវ​មានចំណេះ​២​យ៉ាងនេះ​អំពី​លុយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​លើក​ឡើង​របស់​អ្នកឯកទេស​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ប្រសិនបើ​អ្នក​ចង់​ចូល​និវត្តន៍​ក្នុង​វ័យក្មេង អ្នក​ចាំបាច់​ត្រូវ​មានចំណេះ ២​យ៉ាង គឺ​ចំណេះ​ក្នុង​ការ​ប្រើ​បំណុល និង​ចំណេះ​ក្នុង​ការ​ប្រើ​លុយ​បង្កើត​លុយ ។…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​លើក​ឡើង​របស់​អ្នកឯកទេស​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ប្រសិនបើ​អ្នក​ចង់​ចូល​និវត្តន៍​ក្នុង​វ័យក្មេង អ្នក​ចាំបាច់​ត្រូវ​មានចំណេះ ២​យ៉ាង គឺ​ចំណេះ​ក្នុង​ការ​ប្រើ​បំណុល និង​ចំណេះ​ក្នុង​ការ​ប្រើ​លុយ​បង្កើត​លុយ ។

ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​បន្ត​ទៀត​ថា ក្នុង​ចំណេះ​ទាំង​ពីរ​នេះ លោក​បាន​បកស្រាយ​ដូចនេះ​ថា ៖ ទី​១- ចំណេះ​ក្នុង​ការ​ប្រើ​បំណុល ៖ មាន​ន័យ​ថា ការ​ប្រើ​បំណុល ដែល​មាន​លក្ខខណ្ឌ​ល្អ កា​ប្រាក់​តិច មាន​លក្ខខណ្ឌ​ក្នុង​ការ​សង​ត្រឡប់​ល្អ ដូច​ជា រយៈពេល​វែង មាន​សា​ហ៊ុយ​រដ្ឋបាល​តិច ជួនកាល​ការ​ផ្តល់​កម្ចី​ខ្លះ​គិត​សា​ហ៊ុយ​រដ្ឋបាល​ប៉ុន្មាន ១​ភាគរយ​នៃ​កម្ចី​អីចឹង ចឹ​ង​ការ​ប្រាក់​ទាប​សា​ហ៊ុយ​តិច មាន​ភាព​បត់បែន​អីចឹង​ទៅ កាលណា​ចំណាយ​ថ្លៃដើម​លើ​សា​ហ៊ុយ និង​អត្រា​ការ​ប្រាក់​ទាប​នឹង​យើង​យក​មក​រកស៊ី​យក​ទៅ​វិនិយោគ​វា​ចំណេញ ។ ហើយ​យើង​មិន​គួ​យក​លុយ​មក​ខ្ជះខ្ជាយ​ទៅ​លើ​ការ​បង់​រំ​លោះ​ទិញ​រថយន្ត ឬ​តម្រូវ​មធ្យោបាយ​ប្រើប្រាស់​ផ្សេង​ទៀត​ជាដើម​នោះ​ទេ ។

បញ្ហា​បំណុល​នេះ គឺ​អាស្រ័យ​ទៅ​លើ​យើង​ម្នាក់​ៗ ក្នុង​ប្រើប្រាស់​ប្រភព​របស់​វា គឺ​យើង​ត្រូវ​តែ​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់ ដើម្បី​រើស​យក​តែ​កម្ចី​ផ្លូវការ​ដែល​មាន​លក្ខខណ្ឌ​ល្អ អា​ត្រា​ការ​ប្រាក់​ទាប​ជាដើម នឹង​មុន​សម្រេចចិត្ត​ក្នុង​ការ​ដាក់​ប្រាក់​កម្ចី​ទៀត​នោះ​ក៏​ត្រូវ​តែ​ពិនិត្យ និង​ធ្វើការ​សិក្សា​ផង​ដែរ ពី​មីក្រូហិរញ្ញវត្ថុ​នានា​ឱ្យ​ច្រើន ។

ជា​បទ​ពិសោធន៍​របស់ខ្ញុំ ជា​ទូទៅ​អ្នក​ប្រើ​សេវា​ហិរញ្ញវត្ថុ ច្រើន​តែ​មិន​ទំនាក់ទំនង​ស្ថាន​ប័នឱ្យ​បាន​ច្រើន​នោះ​ទេ គាត់​ស្គាល់​តែ​ស្ថាប័ន​ណា គាត់​ទៅ​រកតែ​សេវាកម្ម​ស្ថាប័ន​នោះ ។ យើង​គួ​តែ​មានការ​ស្រាវជ្រាវ និង​យល់​ដឹង​ពី​ស្ថាប័ន​នានា ដើម្បី​យក​មក​ធ្វើការ​ប្រៀប​គ្នា ដែល​វា​អាច​ជួយ​យើង​បាន​ដល់​នូវ​អ្វី​ដែល​យើង​ចង់បាន ហើយ​វា​ចំណេញ​។ ទី​២- ចំណេះ​ក្នុង​ការ​ប្រើ​លុយ​បង្កើត​លុយ ៖ ការ​សន្សំ​ប្រាក់​ដើម្បី​ចូល​និវត្តន៍ ការ​ទិញ​មាស​ទុក ឬ​ទិញ​ផ្ទះ​ទុក​ជួល គឺជា​ក្បួន​បុរាណ​ដែល​ហួស​សម័យកាល​ទៅ​ហើយ ។

ក្បួន​ទាំងនេះ​មិន​អាច​អោយ​អ្នក​ចូល​និវត្តន៍​ក្នុង​វ័យក្មេង​បាន​ទេ ហើយ​ក៏​នឹង​ធ្វើ​អោយ​បញ្ញា​មិន​វាងវៃ​ផង​ដែរ ។ យើង​អាច​វិនិយោគ​ជា​ភាគហ៊ុន ផ្សា​ហ៊ុន ជាមួយ​ក្រុមហ៊ុន​ផ្សេង​ៗ ឬ​អចលនទ្រព្យ​នានា​នឹង ។

មួយវិញទៀត ការ​ធ្វើ​ឱ្យ​ផ្សា​ភាគហ៊ុន​មាន​ប្រសិទ្ធភាព យើង​ត្រូវការ​ស្រាវជ្រាវ ត្រូវការ​ការ​រៀនសូត្រ ដើម្បី​កសាង​សមត្ថភាព ដូច​ជា​ការ​អនុវត្ត​ជា​ជំ​ហ៊ាន​ៗ សន្សំ​បទ​ពិសោធន៍ ដោយ​ធ្វើ​ពី​តូច​ទៅ​ធំ ហើយ​ត្រូវការ​ពេលវេលា​វែង​ឆ្ងាយ ហើយ​ក៏​មាន​ចំណង់​ចំណូលចិត្ត​ក្នុង​ការងារ​នឹង​ទើប​អាច​ធ្វើ​ល្អ និង​ត្រូវ​តែ​មាន​ភាព​អត់ធ្មត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ