ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ម្ចាស់​ស្ទើរ​ព្រលឹង​ចុង​សក់ បើ​លេង​ឆេះ​ឡាន​ខ្ទេច​បែប​នេះ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មិនដឹង​ថា ម្ចាស់​រថយន្ត​ភ័យរន្ធត់​ប៉ុណ្ណា​ទេ បើ​លេង​ឆេះ​ឡាន​របស់​ខ្លួន​បែប​នេះ ករណី​ឆេះ​ថ​យន្ត​ចំនួន ០១ គ្រឿង​នេះ នា​វេលា​ម៉ោង​១១​និង​៣៥ នាទី…

ខេត្តមណ្ឌលគិរី ៖ មិនដឹង​ថា ម្ចាស់​រថយន្ត​ភ័យរន្ធត់​ប៉ុណ្ណា​ទេ បើ​លេង​ឆេះ​ឡាន​របស់​ខ្លួន​បែប​នេះ ករណី​ឆេះ​ថ​យន្ត​ចំនួន ០១ គ្រឿង​នេះ នា​វេលា​ម៉ោង​១១​និង​៣៥ នាទី ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ នៅ​ចំនុច​ផ្លូវ​៧៦ ស្ថិត​នៅ​ភូមិ​ពូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដោយ​អគ្គិភ័យ​ឆេះ​រថយន្ត​ចំនួន ០១ គ្រឿង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

ដោយ​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ខេត្ត​បាន​ចេញ​រថយន្ត​ចំនួន​០២ គ្រឿង កម្លាំង​អធិការ និង​កម្លាំង​ប៉ុ​ស្ថិ៍រ​មនា បាន​សហការ​ជួយ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន ០២ ឡាន បាន​រលត់​ទាំងស្រុង ចំណែក​រថយន្ត​នោះ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ។

ចំពោះ​មូលហេតុ គឺ​រថយន្ត​ឆ្លងភ្លើង​ពី​ក្បាល​អា​គុយ​បណ្តាល​អោយ​ឆេះ ។ អ្នក​បើករថយន្ត​ឈ្មោះ ថុ​ង ថា ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​រស់នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំ​ពូ​ង ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ពណ៌​សំបក​ឪឡឹក ស្លាក​លេខ​ភ្នំពេញ AD 9519 ម្ចាស់​ពុំ​មាន​រង​របួស​ទេ ហើយ​រថយន្ត​នោះ​ដឹក​ម្រេច ចំនួន​ប្រហែល​មួយ​តោន​កន្លះ ម្ចាស់​គាត់ និង​កម្លាំង​យើង​បាន​ជួយ​យក​ចេញ​ម្រេច​ពុំ​បាន​ឆេះ​ទេ ។

បច្ចុប្បន្ន​រថយន្ត​នោះ​កម្លាំង​ជំនាញ​បាន​ប្រាប់​អោយ​ម្ចាស់​គាត់​រក​រថយន្ត​ស្ទួ​ច​ចេញពី​កន្លែង​កើតហេតុ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ