ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងខាត់ សុ​ឃី​ម និង​មាតាបិតា​សិស្ស​ខ្លះ​ទ​ទួ​ច​សុំ​សាលារៀន​ឯក​ជន​បញ្ចុះ​ថ្លៃ​សិក្សា​ពេល​រៀន​តាម​អន​ឡាញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សិល្បករ​ពហុ​ជំនាញ​នាង ខាត់ សុ​ឃី​ម បាន​បញ្ចេញ​ប្រតិកម្ម​ជា​សា​ធារណៈ​តាមបណ្តាញ​សង្គម ពី​តម្លៃ​សិក្សា​របស់​សិស្ស​នៅ​សាលា​ឯកជន ក្នុង​ពេល​ជំងឺ​កូ​វី​ដ​១៩ ដោយ​អ្នក​នាង​បាន​និយាយ​ថា នៅ​ក្នុង​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ​៖ សិល្បករ​ពហុ​ជំនាញ​នាង ខាត់ សុ​ឃី​ម បាន​បញ្ចេញ​ប្រតិកម្ម​ជា​សា​ធារណៈ​តាមបណ្តាញ​សង្គម ពី​តម្លៃ​សិក្សា​របស់​សិស្ស​នៅ​សាលា​ឯកជន ក្នុង​ពេល​ជំងឺ​កូ​វី​ដ​១៩ ដោយ​អ្នក​នាង​បាន​និយាយ​ថា នៅ​ក្នុង​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩ បន្ត​មាន​វត្តមាន​នាំ​ឲ្យ​ការ​សិក្សា​នៅ​តែ​ធ្វើ​តាម​អន​ឡាញ​នោះ ដូច្នេះ​ សាលា​ឯកជន​គួរតែ​បញ្ចុះតម្លៃ សិក្សា​មិន​គួរ​ណា​យក​ថ្លៃ​ពេញ​ដូច​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់​ផ្ទាល់​នោះ​ឡើយ​។

https://www.facebook.com/khat.sokhim.33/videos/706988796518762/


ការ​លើក​ឡើង​របស់​សិល្បករ​រូប​នេះ បាន​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ពិសេស​អ្នក​មានកូន​រៀន​នៅ​សលា​ឯកជន​ផង​ដែរ​។ តាម​ពិត​ទៅ​ ករណី​នេះ កន្លង​មក ក៏មានការ​ត្អូញត្អែរ​ពី​មាតាបិតា​សិស្ស​ជា​ច្រើន​ដែរ​។ រហូត​មាន​មាតាបិតា​សិស្ស​ខ្លះ បាន​ជួបជុំ​គ្នា​ធ្វើការ​តវ៉ា​ ដើម្បី​ឲ្យ​សាលា​បញ្ចុះ​ថ្លៃ​សិក្សា​នៅ​ពេល​ការ​សិក្សា​តាម​អន​ឡាញ ថែម​ទៀត​និង​មាន​សាលារៀន​មួយ​ចំនួន​បាន​បញ្ចុះ​ថ្លៃ​តាម​ការ​តវ៉ា​។

សាលា​ឯកជន បាន​បើក​ទទួល​ចុះ​ឈ្មោះ​សិស្ស​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ ចាប់ពី​ដើមខែ​សីហា​មក​ ឬ​ចុងខែ​កក្កដា​មក​។ នៅ​ក្នុង​ពេល​ទទួល​ចុះ​ឈ្មោះ​ឆ្នាំ​សិក្សា​ថ្មី​នេះ សាលា​ឯកជន​ភាគច្រើន ​មិន​បាន​ប្រាប់​ច្បាស់លាស់​ទៅ​មាតាបិតា​សិស្ស​ថា ​ឆ្នាំ​សិក្សា​ថ្មី​២០២០-២០២១​នោះ សាលា​របស់​ពួក​គេ​រៀន​តាម​អន​ឡាញ ​ឬ​រៀន​ដោយ​ផ្ទាល់​នោះ​ទេ​។ សាលា​បាន​ត្រឹម​ឆ្លើយ​ថា​ អាស្រ័យ​លើ​ក្រសួង​អប់រំ យុវជន​និង​កីឡា ប៉ុន្តែ​ចំពោះ​ថ្លៃ​សិក្សា​វិញ​ពួក​គេ​យក​ថ្លៃ​សិក្សា​ពេញ​ជា​ធម្មតា ដែល​ធ្វើ​ឲ្យ​មានការ​មិន​ពេញចិត្ត​ពី​ឪពុក​ម្តាយ​សិស្ស​ជា​ច្រើន​។

ពលរដ្ឋ​ដែល​មានកូន​រៀន​នៅ​សាលា​ឯកជន​រួម​ទាំង​សិល្បករ​ ខាត់ សុ​ឃី​ម ​ផង លើក​ឡើង​ថា ពេល​មាន​ជំ​ងឺ​កូ​វី​ដ​១៩​ នេះ មនុស្ស​ជា​ច្រើន​បាន​ប៉ះពាល់​សេដ្ឋកិច្ច​ ហើយ​ការ​សិក្សា​តាម​អន​ឡាញ កូនចៅ​របស់​គេ​មិន​អាច​ទទួល​បាន​គុណភាព​សិក្សា​ដូច​រៀន​នៅ​ក្នុង​ថ្នាក់​នោះ​ឡើយ​។​ដូច្នេះ ​សាលារ​ផ​ន​គួរតែ​បញ្ចុះ​ថ្លៃ​សិក្សា​ពីព្រោះ​សាលារៀន ក៏​មាន​ការ​ចំណាយ​តិច​ជាង​ពេល​ធម្មតា​។

អ្នកស្រី ខាត់ សុ​ឃី​ម បាន​និយាយ​តាម​បណ្តាញ​សង្គម​ថា គាត់​បាន​ទៅ​ចុះ​ឈ្មោះ​សិក្សា​ឲ្យ​កូន​គាត់​នៅ​ថ្ងៃនេះ ប៉ុន្តែ​សាលារៀន​ដែល​កូន​គាត់​រៀន​នោះ ​បាន​ថ្លៃ​ពេញ​សិក្សា​ពេញ ខណៈ ដែល​បុគ្គលិក​ទទួល​ប្រាក់​នៅ​សាលា​នោះ​ឆ្លើយ​ថា​ ការ​សិក្សា​មិន​ទាន់​បាន​ចូល​រៀន​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ជាមួយ​គ្នា​នេះ អ្នកស្រី បាន​និយាយ​ថា​ ការ​សិក្សា​តាម​អន​ឡាញ នា​ពេល​កន្លង​មក កូន​ៗ​របស់​អ្នកស្រី មិន​ទទួល​បាន​ចំណេះដឹង​ដែល​មានគុណ​ភាព​នោះ​ទេ​។

នៅ​ឆ្នាំ​សិក្សា​២០២០-២០២១​ នេះ អ្នកស្រី ខាត់ សុ​ឃី​ម ត្រូវ​បង់ថ្លៃ​សិក្សា​ឲ្យ​កូន​ម្នាក់​សម្រាប់​ភាសា​ខ្មែរ​៧៥០​ដុល្លារ និង​សម្រាប់​ថ្នាក់​ភាសា​អង់គ្លេស​ជាង​៨០០​ដុល្លារ​។ អ្នកស្រី​បាន​បញ្ជាក់​ថ្លៃ​សិក្សា​នោះ ​មាន​តម្លៃ​ខ្ពស់​សម្រាប់​ឱកាស​លំបាក​រក​ចំណូល​នេះ ដែល​គួរ​ណា​សាលារៀន​បញ្ចុះ​ថ្លៃ​សិក្សា​ខ្លះ ពីព្រោះ​ការ​រៀន​តាម​អន​ឡាញ សាលា​បាន​កាត់​បន្ថយ​ការ​ចំណាយ​ជា​ច្រើន ដូច​ជា​ទឹក ភ្លើង ឬ​ប្រាក់បៀវត្សរ៍​របស់​លោកគ្រូ​អ្នកគ្រូ​ជាដើម​។

អ្នកស្រី​ខាត់ សុ​ឃី​ម បាន​សម្រេចចិត្ត​មិន​បង់ថ្លៃ​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​កូន​ឡើយ​។ ការ​លើក​ឡើង​របស់​គាត់​នៅ​តាម​បណ្តាញ​សង្គម​មានការ​គាំទ្រ​ជា​ច្រើន​។ ផ្សេង​ពី​នោះ មាន​ឳ​ពុក​ម្តាយ​សិស្ស​មួយ​ចំនួន​ក៍បាន​ត្អូញត្អែរ​ផ្ទាល់​ជាមួយ​អ្ន​កាសែត ក្នុង​ករណី​នេះ​ដែរ​។

អ្នកស្រី​បូ​ផល ដែល​មានកូន​រៀន​សាលា​ឯកជន​ដែល បាន​និយាយ​ថា គាត់​ទើប​បង់ថ្លៃ​សិក្សា​ឲ្យ​គាត់​របស់​គាត់​ពីរ អស់ប្រាក់​ជិត​៣​ពាន់​ដុល្លារ​។ ដោយសារ​ការ​ច្បាស់លាស់​ពី​ការ​សិក្សា​តាម​អន​ឡាញ ឬ​សិក្សា​ដោយ​ផ្ទាល់ កាត់​សម្រេចចិត្ត​បង់ថ្លៃ​សិក្សា​កូន​ម្នាក់​ៗ តែ​ពាក់កណ្តាល​ឆ្នាំ​ប៉ុណ្ណោះ​។ «សាលា​ថា​ចូល​រៀន​នៅ​ដើមខែ​កញ្ញា​នេះ ប៉ុន្តែ​រៀន​ផ្ទាល់​ឬ​តាម​អន​ឡាញ​មិន​ទាន់​ប្រាកដ​ទេ​។ អាច​រៀន​តាម​អន​ឡាញ​ផង​និង​រៀន​ផ្ទាល់​ផង តែ​ថ្លៃ​សិក្សា​គេ​យក​ពេញ​ដូច​ធម្មតា​។ យើង​គ្មាន​ជម្រើស​ទេ​បើ​មិន​បង់ កូន​មិន​បាន​រៀន​» អ្នកស្រី​បូ​ផល បញ្ជាក់​។

មាតាបិតា​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា កាលពី​ឆ្នាំ​សិក្សា​២០១៩-២០២០ សាលារៀន​បាន​យក​ថ្លៃ​សិក្សា​ពេញ ប៉ុន្តែ​កូន​ៗ​របស់​ពួក​គាត់​បាន​សិក្សា​ផ្ទាល់​នៅ​សាលា​បាន​តែ​មួយ​ឆមាស លុះដល់​ឆមាស​ទី​២ ដែល​ចាប់ពី​ឆ្នាំ​២០២០​មក ពេល​ផ្ទុះ​ករណី​ជំងឺ​កូ​វី​ដ​១៩ រៀន​តាម​អន​ឡាញ សាលារៀន​ខ្លះ​មិន​បាន​រៀន​តាម​អន​ឡាញ​ទេ គឺ​ឲ្យ​តែ​លំ​ហាត់​មក​សិស្ស​ធ្វើ​នៅផ្ទះ ប៉ុន្តែ​ថ្លៃ​សិក្សា​វិញ ពួក​គេ​មិន​បាន​និយាយ​ដល់​ឡើយ ដោយសារ​បាន​យក​ថ្លៃ​សិក្សា​អស់​ទៅ​ហើយ​។

ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ប្រកាស​បើក​សាលារៀន​ក្នុង​ដំណាក់​ទី​២ ចាប់ពី​ដើមខែ​កញ្ញា​នេះ​ទៅ ដែល​មាន​ទាំង​សាលារៀន​ឯកជន និង​រដ្ឋ​ផង ហើយ​បើ​តាម​ក្រសួង​ការ​សិក្សា​ឡើង​វិញ​នេះ អាច​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ផង និង​តាម​អន​ឡាញ​ផង ជាមួយនឹង​ការ​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​ពី​វិធានការ​ការពារ​កូ​វី​ដ​១៩ របស់​ក្រសួងសុខាភិបាល​។ ពលរដ្ឋ​ជា​ច្រើន​ចង់​ឲ្យ​ក្រសួង​និង​ប្រមុខ​ដឹកនាំ មាន​អន្តរាគមន៍​ចំពោះ​ថ្លៃ​សិក្សា​របស់​សាលា​ឯកជន​នេះ​៕

អត្ថបទសរសេរ ដោយ