ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចំការ​តា​ង៉ែ​ន​ទម្លាយ​អាថ៌​កំបាំង​នៃ​ការ​ចិញ្ចឹម​ឃ្មុំ​ក្នុង​ចំការ​តា​ង៉ែ​ន ខណៈ​ទីផ្សារ​ទឹកឃ្មុំ​ត្រូវប៉ាន់

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ខេត្ត​ប៉ៃលិន ជា​ខេត្ត​មាន​សក្តានុពល​ខ្ពស់ ក្នុង​ការ​ផលិត​ទឹកឃ្មុំ​ដោយសារ ខេត្ត​នេះ​មាន​ចំការ​តា​ង៉ែ​ន និង​ដំឡូង​មី​ច្រើន ដែល​ជា​ប្រភព​ផ្តល់​លំអងផ្កា សម្រាប់​ឃ្មុំ​ក្រេប​យកជាតិ​ស្ករ ។…

ខេត្ត​ប៉ៃលិន ៖ ខេត្ត​ប៉ៃលិន ជា​ខេត្ត​មាន​សក្តានុពល​ខ្ពស់ ក្នុង​ការ​ផលិត​ទឹកឃ្មុំ​ដោយសារ ខេត្ត​នេះ​មាន​ចំការ​តា​ង៉ែ​ន និង​ដំឡូង​មី​ច្រើន ដែល​ជា​ប្រភព​ផ្តល់​លំអងផ្កា សម្រាប់​ឃ្មុំ​ក្រេប​យកជាតិ​ស្ករ ។ ជាក់ស្តែង​ថ្មី​ៗ​នេះ កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​មួយ​កន្លែង ដែល​ធំ​ជាងគេ​ក្នុង​ខេត្ត​នេះ ហាក់​មាន​សន្ទុះ​ក្នុង​ការ​លក់​កើនឡើង រហូត​ដល់​ម្ចាស់​កសិដ្ឋាន​និយាយ​ថា ផលិត​មិន​ទាន់​អ្នកទិញ ។

ម្ចាស់​កសិដ្ឋាន ភ្នំ​ខៀវ​ប៉ៃលិន លោក គួ​យ ធា​វី បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព អំពី​លក្ខណ​:​ជីវសាស្ត្រ​របស់​ឃ្មុំ និង​ផលិតកម្ម​ទឹកឃ្មុំ នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ នេះ​ថា «​ថ្មី​ៗ​នេះ​ទឹកឃ្មុំ​លក់ដាច់​ខ្លាំង រហូត​សត្វ​ឃ្មុំផលិត​មិន​ទាន់​អ្នកទិញ​នោះ​ទេ ។ ហើយ​ការ​ប្រមូល​ផល គឺ​យើង​ប្រមូល​បាន​តែ​រដូវវស្សា​ទៀត ដូចនេះ​ផ្គត់ផ្គង់​ទីផ្សារ​មិន​គ្រប់​»​។

លោក គួ​យ ធា​វី បាន​បន្ត​ថា «​ក្នុង​ចំការ​តា​ង៉ែ​ន ១​ហិតា អាច​ដាក់​ធុង​ឃ្មុំ​បាន ១ ហើយ​ក្នុង​ធុង​១ អាច​ដាក់​បង្គង​ផ្លិត​បាន ១០ ក្នុង​ខែ​តា​ង៉ែ​ន​ចេញ​ផ្លា ផ្លិត​ឃ្មុំ ១​អាច​ផ្តល់​ទឹកឃ្មុំ ១​លី​ត្រ ហើយ​បច្ចុប្បន្ន​ទឹកឃ្មុំ ១​លី​ត្រ​តម្លៃ ១០ ដុល្លារ​អា​មេ​រិ​ក ហើយ​ខ្ញុំ​បាន​ប្រាប់​បន្ត​សម្រាប់​អ្នកទិញ​ទឹក​ខ្ញុំ​ទៅ​លក់​បន្ត មិន​ឱ្យ​លក់​លើស​ពី​តម្លៃ ១ លី​ត្រ ៧​ម៉ឺន​នោះ​ទេ ។ ហើយ​ទឹកឃ្មុំ​របស់ខ្ញុំ លក់​ទៅ​សឹងតែ​គ្រប់ ២៥​ខេត្ត​ក្រុង​»​។

លោក គួ​យ ធា​វី បាន​ចាប់​ដៃគូ​គ្នា​ជាមួយ លោក គ្រុយ សា​រិ​ត ក្នុង​ការ​បើក​កសិដ្ឋាន ក្នុង​ឆ្នាំ ២០១៧ ដោយ​លោក​ប្រើ​ដើមទុន ១៥០០ ទៅ ១៧០០ ដុល្លារ​អា​មេ​រិ​ក ដោយ​ដំបូង​នោះ លោក​ទិញ​ត្រឹមតែ ១០ ធុង​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​លោក​មាន ១០៨ ធុង (​ក្នុង​ធុង​ដាក់​សំបុក​ឃ្មុំ​)​។ លោក​បាន​រៀន​បច្ចេកទេស ក៏​ដូច​ជា​ការ​ទិញ​សត្វ​នេះ​មក​ចិញ្ចឹម ពី​ប្រទេស​វៀ​ម​ណា​ម​។ ប៉ុន្តែ​ពូជ​ក្រុមហ៊ុន​ក្នុង​ប្រទេស​វៀតណាម យក​មក​ពី​ប៉ែក​អឺរ៉ុប​។

បើ​ទោះជា ក្នុង​ខេត្ត​នេះ​មាន​តែ​កសិដ្ឋាន ភ្នំ​ខៀវ​ប៉ៃលិន នេះ​ធំ​ជាងគេ​ពិតមែន ប៉ុន្តែ​លោក​ចង់ឱ្យ​ប្រជាជន​ក្នុង​ខេត្ត​នេះ​ទាំងអស់​អាច​ចិញ្ចឹម និង​បើក​កសិដ្ឋាន​ដូច​លោក គោលបំណង ជួយ​សហគមន៍ និង​លោក​ចង់​ប្រែក្លាយ​ខេត្ត​នេះ​ទាំងមូល នាំ​ចេញ​ទឹកឃ្មុំ​ធំ​ជាងគេ ក្នុង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​តែ​ម្តង ។

កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​របស់​លោក នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន បាន​ចិញ្ចឹម​ចេញពី​កសិដ្ឋាន​ដែល​មាន​ដាំ ដូច​ជា​ផ្កា ស្មៅ ដំឡូង​មី តា​ង៉ែ​ន មៀន កៅស៊ូ និង​រុក្ខជាតិ​ចម្រុះ ដែល​ប្រភព​ធម្មជាតិ​សម្រាប់​សត្វ​ឃ្មុំ​ក្រេប ។ អនាគត​លោក ចង់​ឲ្យ​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​ផលិត​ទឹកឃ្មុំ​ធំ​ជាងគេ​នៅ​កម្ពុជា ដោយសារ​សក្តានុពល​នៃ​ដំណាំ​តា​ង៉ែ​ន និង​ដំឡូង​មី ជា​ពិសេស​ទុន​វិនិយោគ​ទាប និង​ទទួល​ចំណូល​ខុស ។

លោក​ជា​អតីត​សាស្ត្រាចារ្យ នៅ​រាជបណ្ឌិត​សភា លោក គួ​យ ធា​វី បា​បន្ត​ថា ម្ចាស់​ចំការ​គួរ​ចិញ្ចឹម​ឃ្មុំ ដើម្បី​ទាញ​យក​ប្រយោជន៍ ពី​ទឹកឃ្មុំ និង​បង្កើន​ផលិតកម្ម​តា​ង៉ែ​ន​ផង​ដែរ ដោយសារ​ឃ្មុំ​ជា​ភ្នាក់ងារ​បង្កាត់​ពូជ ។ លោក​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ផង​ដែរ​ថា ដោយសារ​ការ​ផ្គត់ផ្គង់​ទឹក​ឲ្យ​ដំណាំ​តា​ង៉ែ​ន និង​ឈើ​ហូប​ផ្លែ​ផ្សេង​ៗ​ពុំ​មាន​និរន្តរភាព ធ្វើ​ឲ្យ​រុក្ខជាតិ​ចេញ​ផ្កា​ទៅ​តាម​រដូវ នេះ​ជា​បញ្ហា​ដល់​ការ​ផលិត​ទឹកឃ្មុំ​នៅ​រដូវប្រាំង​ហួតហែង​។

គួរ​បញ្ជាក់​ដោយ​យល់​ពីសារ​ប្រយោជន៍​របស់​ទឹកឃ្មុំ និង​តួនាទី​របស់​មេ​ឃ្មុំ​ក្នុង​ការ​ជួយ​ក្នុង​វិស័យ​បង្កាត់​ពូជ​ដំណាំ លោក​រដ្ឋមន្ត្រី​បាន​ជូន​មតិ​ថា គួរ​ខិតខំ​ពង្រីក​ផលិតកម្ម​នេះ ឱ្យ​បាន​កាន់តែ​ច្រើន​ផែ​ម​ទៀត និង​គួរ​សិក្សា​អំពី​ផលិតផល​ប្រចាំ​តំបន់ (GI) សម្រាប់​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​អតិថិជន​ទទួលស្គាល់​ផលិតផល​នេះ​កាន់តែ​ច្រើន រួម​ទាំង​ការ​វេច​ខ្ចប់​ផង​ដែរ​។ លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ​នូវ​គំនិត​ចង់​ចងក្រង សហគមន៍​ផលិត​ទឹកឃ្មុំ​ប៉ៃលិន ដើម្បី​បង្កើន​បរិមាណ​ផលិត ផ្សព្វផ្សាយ និង​មានការ​ទទួលស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ