ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មិន​ចង់​ឲ្យ​នរណា​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​ឡើយ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រមុខ​ការទូត​ចិន​លោក​វ៉ាង​យី​ថ្លែង​នា​ថ្ងៃ​ទី​៣០ សីហា ថា អ្វី​ដែល​កើត​មាន​ក្នុងតំបន់​ស៊ី​ន​ជាំ​ង​និង​នៅ​ក្រុង​ហុងកុង វា​ជា​កិច្ចការ​ផ្ទៃក្នុង​ចិន និង​ថា​បណ្ដា​ប្រទេស​ដទៃ​មិន​ត្រូវ​លូកដៃ​ចូល​ឡើយ ។ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​រូប​នោះ…

ប្រទេស​ចិន ៖ ប្រមុខ​ការទូត​ចិន​លោក​វ៉ាង​យី​ថ្លែង​នា​ថ្ងៃ​ទី​៣០ សីហា ថា អ្វី​ដែល​កើត​មាន​ក្នុង
តំបន់​ស៊ី​ន​ជាំ​ង​និង​នៅ​ក្រុង​ហុងកុង វា​ជា​កិច្ចការ​ផ្ទៃក្នុង​ចិន និង​ថា​បណ្ដា​ប្រទេស​ដទៃ​មិន​ត្រូវ​លូកដៃ​ចូល​ឡើយ ។

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​រូប​នោះ ក្នុង​វិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​របស់​បារាំង​នាទី​ក្រុងប៉ារីស
ថ្លែង​ថា អ្វី​ដែល​កើត​មាននៅ​ស៊ី​ន​ជាំ​ង និង​នៅ​ហុងកុង​វា​ជា​កិច្ចការ​ផ្ទៃក្នុង​ចិន ។

ក្នុង​សេចក្ដី​ប្រកាសមួយ​ចេញផ្សាយ​នា​ពេល​មុន​នោះ​បន្តិច​រដ្ឋមន្ត្រីការ​បរទេស​បារាំង លោក JEAN YVES LE DRIAN បាន​ប្រាប់​ទៅ​ប្រមុខ​អ្នកការទូត​ចិន​ថា លោក​បាន​ជួប​ជាមួយ​លោក​វ៉ាង​យី​កាលពី​ថ្ងៃ​ទី២៩ សីហា នៅ​ទី​ក្រុងប៉ារីស​ហើយ​លោក​បាន​សម្ដែង​ពី​ការ​ព្រួយបារម្ភ​របស់​បារាំង​ចំពោះ​ការ​ចុះ​ដុនដាប​នៃ​សភាពការណ៍​សិទ្ធិ​មនុស្ស​នៅ​ចិន ជា​ពិសេស​នៅ​ហុងកុង និង​នៅ​តំបន់​ស៊ីន​ជាំ​ង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ