ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ទេជឿ​ទេ​? ត្រី​អាច​រស់នៅ​លើ​កំពូលភ្នំ និង​ដើមឈើ​នោះ​

3 ឆ្នាំ មុន

គាប់​ជួន​ម្តងម្កាល យើង​ដើរ​លេង​ក្នុង​ព្រៃ​ឬ​លើ​ខ្នងភ្នំ​ដ៏​ធំធេង ហើយ​មានព្រៃ​ព្រឹក្សា​ដុះ​ត្រឈឹង​ត្រឈៃ ។ យើង​អាច​ឃើញ​មានកូន​ថ្លុក ឬ​ត្រពាំង​តូច​ល្មម​នៅ​លើ​នោះ ហើយ​បើ​យើង​ពិនិត្យ​ទៅ​ក្នុង​ថ្លុក ឬ​ត្រពាំង​ទាំងនោះ​ឃើញ​មាន​ត្រី​ទាំង​តូច​ទាំង​ធំ ឬ​ម្យ៉ាងទៀត​នៅ​លើ​ដើមឈើ​ដ៏​ធំធេង​មាន​ក្រហូង ឬ​រូងឈើ​នៅ​លើ​បង្គង​ដែល​ទឹក​អាច​ដក់…

គាប់​ជួន​ម្តងម្កាល យើង​ដើរ​លេង​ក្នុង​ព្រៃ​ឬ​លើ​ខ្នងភ្នំ​ដ៏​ធំធេង ហើយ​មានព្រៃ​ព្រឹក្សា​ដុះ​ត្រឈឹង​ត្រឈៃ ។ យើង​អាច​ឃើញ​មានកូន​ថ្លុក ឬ​ត្រពាំង​តូច​ល្មម​នៅ​លើ​នោះ ហើយ​បើ​យើង​ពិនិត្យ​ទៅ​ក្នុង​ថ្លុក ឬ​ត្រពាំង​ទាំងនោះ​ឃើញ​មាន​ត្រី​ទាំង​តូច​ទាំង​ធំ ឬ​ម្យ៉ាងទៀត​នៅ​លើ​ដើមឈើ​ដ៏​ធំធេង​មាន​ក្រហូង ឬ​រូងឈើ​នៅ​លើ​បង្គង​ដែល​ទឹក​អាច​ដក់ នៅ​រាប់​ខួប​ប្រាំង​វស្សា ។

យើង​អាច​មើលឃើញ​មាន​ត្រី​រស់នៅ​លើ​ទីនោះ ។ សៀវភៅ​«១​សែន​បញ្ហា​» សរសេរ​ថា តើ​ត្រី​នោះ​មក​ពី​ឋាន​ណា ? តាម​ធម្មតា​អ្នកខ្លះ​ឆ្លើយ​ថា ត្រី​ទាំងនោះ​រស់នៅ​ដោយសារ​កន្លែង​នោះ​មានទឹក ទីណា​មានទឹក​ទីនោះ​ត្រូវ​តែ​មាន​ត្រី ។

ត្រង់នេះ​យើង​អាច​សន្និដ្ឋាន​ថា​ត្រូវ តែ​នៅ​ពុំ​ទាន់​គ្រប់លក្ខណៈ​នៅឡើយ ។ ហេតុ​អ្វី​បានជា​ត្រី​ទាំងនោះ​ហែល​ឡើង​លើ​ខ្នងភ្នំ​កើត ?​តើ​ត្រី​អាច​ហែល​ប្រមៀល​ប្រវេប្រវា​ឡើងដើមឈើ​ទាំងនោះ​កើត​ដែរ ឬអ្វី ?​ត្រង់នេះ​យើង​បាន​ស្រាវជ្រាវ​ឃើញ​ថា​ត្រី​ពុំ​អាច​ហែល​ប្រវេប្រវា​ឡើងដើមឈើ ឬ​ហែល​ឡើង​លើ​ខ្នងភ្នំ​ដ៏​ចោត​ត្រេង​បាន​ទេ តែ​ហេតុផល​មាន​ដូច​តទៅ​នេះ​៖

បុព្វហេតុ​ដែល​វា​អាច​នៅ​លើ​ខ្នងភ្នំ និង​នៅ​លើ​ដើមឈើ​កើត គឺ​ដោយ​មាន​បាតុភូត​ម្តងម្កាល​បាន​សេចក្តី​ថា​៖ នៅ​ទីណា​ដែល​ស្ថិត​នៅ​ឆ្ងាយ​ឬ​ជិត​ត្រី​ទាំងនោះ​រស់នៅ ហើយ​មាន​ចំហាយ​ក្តៅ​ខ្លាំង ភល​ៗ ផុស​ចេញពី​ផ្ទៃដី​ទៅ​លើ​អាកាសវេហាស៍ ។

គាប់​ជួន​ពេល​នោះ​មាន​ខ្យល់​ផាយផាត់​យ៉ាង​ខ្លាំង​មក​ទាំង​ប្រាំបី​ទិស ហើយ​មក​ប៉ះ​នឹង​កន្លែង​ដែល​ចំហាយ​ក្តៅ​កំពុង​តែ​មាន​ឥទ្ធិពល​ខ្លាំង ខ្យល់​ទាំង​ប្រាំបី​ទិស​ក៏​បង្វិល​កួច​ខ្ញាល់​យ៉ាង​ខ្លាំង​មហិមា នៅ​ពេល​នោះ ទិស​ណា​ដែល​មាន​ខ្យល់​ខ្សោយ​បន្តិច វា​ក៏​វិល​ច្រាន​ទៅ​ខាង​នោះ ដែល​គេ​ហៅ​ខ្យល់កួច ឬ​មហា​ខ្យល់កំបុតត្បូង ដូច្នេះ​នៅ​ពេល​ដែល​ខ្យល់​ទាំង​ប្រាំបី​ទិស​បង្ក​ឡើង​យ៉ាងនោះ​ភ្លាម ដីធ្លី ស្លឹកឈើ​ឬ​កំណាត់ឈើ​តូច​ធំ ក៏​ខ្យល់កួច​ឡើង​ទៅ​លើ​អាកាស​បាន​យ៉ាង​ស្រួល ។

លុះ​ឥទ្ធិពល​នៃ​ខ្យល់កំបុតត្បូង​នោះ​រុញច្រាន​ឆ្ពោះទៅ​ទិស​ណាមួយ​ហើយ កម្លាំង​ខ្យល់​នោះ​ក៏​កាន់តែ​ខ្លាំង​កើនឡើង​ៗ ជា​លំដាប់ តែ​ខ្យល់​នោះ​ទោរទន់​ទៅ​ទីណា​ដែល​មានទឹក​ដូច​ជា បឹងបួរ ទន្លេ​សមុទ្រ​ជាដើម វា​អាច​កួច​យក អ្វី​ៗ​បាន​គ្រប់យ៉ាង​តាម​កម្លាំង​ខ្យល់​ល្មម ឬ​ខ្លាំង​ប៉ុណ្ណោះ ។

មាន​ជួនកាល​អាច​កួច​ទូក កប៉ាល់ ទឹក​បឹងបួរ ឬ​ទឹកសមុទ្រ​បាញ់​ខ្លាំង​អស្ចារ្យ​យក​ទៅ​លើ​អាកាស​ដ៏​លន្លង់លន្លោច មាន​ដោយ​ទាំង​ត្រី​តូច​ធំ​ទៅ​ជាមួយ​ផង ម្ល៉ោះហើយ​នៅ​ពេល​ដែល​កម្លាំង​ខ្យល់​នោះ​អន់​អានុភាព​មក​វិញ ទូក កាណូត​កប៉ាល់ និង​ទឹក​ដែល​មាន​ទាំង​ត្រី​ទៅ​ជាមួយ​ផង​នោះ​ក៏​ធ្លាក់​ចុះ​មក​ដី​វិញ​នៅ​ជិត ឬ​ឆ្ងាយ​ពី​កន្លែង​ផ្តើម​កួច​នោះ ដោយ​លក្ខណៈ​មិន​ប្រាកដ​ឡើយ ។

នៅ​ពេល​ដែល​អំណាច​នៃ​ខ្យល់កំបុតត្បូង​នោះ​អស់​ទៅ ទូក កាណូត កប៉ាល់ ទឹក និង​ត្រី​ទាំងនោះ​ធ្លាក់​មក​ក៏​ទើរ​លើ​ខ្នងភ្នំ​ក៏​មាន មក​ទើរ​លើ​ដើមឈើ​ក៏​មាន ហេតុ​ដូច្នេះ​ហើយ​បានជា​មាន​ត្រី​រស់នៅ​លើ​កំពូលភ្នំ​និង​នៅ​លើ​ដើមឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ