ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មនុស្ស​៤​នាក់​កំពុង​ប្រើប្រាស់​ឧ​បរ​ណ៍​ឆក់​ត្រី​ខុសច្បាប់

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខុស ច្បាប់​​នៅ​តំបន់​អភិរក្ស កាលពី​ថ្ងៃ​២៩ និង​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០…

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខុស ច្បាប់​​នៅ​តំបន់​អភិរក្ស កាលពី​ថ្ងៃ​២៩ និង​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ នេះ​។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជលផល​ខេត្ត​បានឱ្យ​ដឹង​ថា កម្លាំង​ចម្រុះ រួម​មាន​នគរបាល​ប៉ុស្តិ៍​ឆ្មាំ​ទន្លេ ព្រមទាំង​នគរបាល​ការពារ​ព្រំដែន បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ក្នុង​ពេល​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់ រយៈពេល​ពីរ​ថ្ងៃ​មកនេះ​។

មន្ត្រី​ដដែល​បន្ត​ថា ក្រុម​ជនសង្ស័យ​ខាងលើ មាន ទី​១-​មាន​គ្នា​ចំនួន​២​នាក់​បាន​ប្រើ​ឧបករណ៍​ឆក់​ប្រព្រឹត្ត​នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ។ ហើយ​ត្រូវ​កម្លាំង​ចម្រុះ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ក្បាល​ឆក់​មួយ​គ្រឿង អា​គុយ​មួយ​គ្រឿង និង​ត្រី​ប្រមាណ​ជាង​២០​គីឡូក្រាម​។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​មាន​ម្នាក់ ឈ្មោះ អិន រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ផាត ម៉​ល់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ អ្នក​ទាំង​ពីរ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។
ដោយឡែក​ក្រុម​ជនសង្ស័យ ទី​២.​មាន​គ្នា​ចំនួន​២​នាក់​បាន​ប្រើ​ឧបករណ៍​ត្រី​ខុសច្បាប់​នៅ​ចំណុច​អូរ​នាង​ខ្មៅ ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ សីហា ២០២០។

ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​ក្បាល​ឆក់​មួយ​គ្រឿង អា​គុយ​កម្លាំង​៤០​អំពែ​មួយ​គ្រឿង និង​ម៉ូតូ​ហុងដា ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១២​មួយ​គ្រឿង​ផង​ដែរ​។ ក្រុម​នេះ​មាន​ម្នាក់​ឈ្មោះ ប៉ុក ធឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សូ​ប៉េង ឃុំ​វត្ត​អង្គ ស្រុក​បន្ទាយមាស ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​កំពង់ព្រះ​ឥ​ន្ធ ឃុំ​ស្រឡៅ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ និង​ម្នាក់​ទៀត​ឈ្មោះ ញ៉ា​ន ស៊ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សូ​ប៉េង ឃុំ​វត្ត​អង្គ ស្រុក​បន្ទាយមាស ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​កំពង់​ព្រះ​ឥ​ន្ធ ឃុំ​ស្រឡៅ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ​។

ក្រោយ​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​នាំ​ខ្លួន​មក​កាន់​ប៉ុស្តិ៍​រដ្ឋ​បាល​ជលផល សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ