ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលត់​អធិករណ៍​ក្នុង​វត្ត​ស​សរ​១០០ ​ដោយដកត្រាពី​ព្រះចៅ​អធិ​ការ​​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ក្រោយ​ការ​ផ្ទុះ​អធិករណ៍​ដ៏រ៉ាំរ៉ៃ​​របស់​គណៈកម្មាធិការ​អាចា​រ្យ​វត្ត និង​ពុ​ទ្ធបរិ​ស័​ទចំណុះ​ជើងវត្ត ដែល​សម្តែង​ការ​មិន​ពេញចិត្ត​ជាមួយ​និង​ការ​ដឹកនាំ​របស់​ព្រះ​ចៅ អធិការព្រះ​វិហារ​ធំ​សរសរ​១០០ និង​ជា​ព្រះ​អនុ​គុណ​ស្រុក​សំបូរដែល​ថា ការ​ដឹកនាំ​រយៈពេល​កន្លងមក​របស់​ព្រះ​គ្រូ​ចៅអធិការ ធ្វើ​ឲ្យ​ពុទ្ធឋ​បរិ​ស័​ទស្ទើរ​មួយ​ស្រុក​សំបូរ​មិន​ពេញចិត្ត​នោះ​។ តាមរយៈការ​ដោះស្រាយ​នូវ​រឿង​ចម្រូង​ស​ចម្រាស់​…

ខេត្តក្រចេះ ​៖ ក្រោយ​ការ​ផ្ទុះ​អធិករណ៍​ដ៏រ៉ាំរ៉ៃ​​របស់​គណៈកម្មាធិការ​អាចា​រ្យ​វត្ត និង​ពុ​ទ្ធបរិ​ស័​ទចំណុះ​ជើងវត្ត ដែល​សម្តែង​ការ​មិន​ពេញចិត្ត​ជាមួយ​និង​ការ​ដឹកនាំ​របស់​ព្រះ​ចៅ អធិការព្រះ​វិហារ​ធំ​សរសរ​១០០ និង​ជា​ព្រះ​អនុ​គុណ​ស្រុក​សំបូរដែល​ថា ការ​ដឹកនាំ​រយៈពេល​កន្លងមក​របស់​ព្រះ​គ្រូ​ចៅអធិការ ធ្វើ​ឲ្យ​ពុទ្ធឋ​បរិ​ស័​ទស្ទើរ​មួយ​ស្រុក​សំបូរ​មិន​ពេញចិត្ត​នោះ​។

តាមរយៈការ​ដោះស្រាយ​នូវ​រឿង​ចម្រូង​ស​ចម្រាស់​ ដែល​កើត​មាន​យូរ​មក​ហើយ​នេះ អាជ្ញាធរ​ខេត្ត​ ក្រោមការ​ដឹកនាំ​ពី​ប្រធាន​លេខាធិការ​រ​ដ្ឋា​ន គណៈសង្ឃ​នាយក​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បានសម្រេច​ដក​ត្រាអនុ​គុណ​ស្រុក​ដក​ត្រា​ព្រះ​ចៅអធិការ​វត្ត​ពី​ព្រះ​គ្រូ​ អេ​ង​ ផល្លា និង​សម្រេច​ឲ្យ​ព្រះគ្រូ​ចៅអធិការអង្គ​នេះ​ និមន្ត​ចេញពី​វត្ត​មួយរយៈ​ពេល​រង់ចាំ​ការ​ដោះស្រាយ​ឲ្យ​ចប់​រួចរាល់ ។

ចំណែកកិច្ច​ការងារ​ក្នុង​វត្ត​បន្ត​ គឺ​តម្រូវ​ឲ្យ​បង្កើត​គណៈកម្មាធិការ​សម្រាប់​ចាត់ចែង​បណ្តោះអាសន្ន​។ នេះបើ​តាម​ការ​លើក​ឡើង​របស់​លោក ស៊ូ សែ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ដែល​បាន បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​៣១ ​សីហា នេះ​។

ភាព​ចម្រូងចម្រាស់​រវាង​គណៈ​ក​ម្មា​ការ អាចារ្យវត្ត ព្រមទាំង​ពុ​ទ្ធបរិ​ស័ទ​ចំណុះ​ជើងវត្ត បាន​ធ្វើ​ពាក្យបណ្តឹង​តាម​រយៈ​ការ​ផ្តឹ​ត​មេដៃ មក​កាន់​មន្ទីរ​ធម្មការ និង​ក្រសួង​ធម្មការ ដោយចោទ​ថា ការ​ដឹកនាំ​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​សរសរ​១០០ និង​អនុ​គុណ​ស្រុក​សំបូរ ព្រះ​នាម អេ​ង ផល្លា ក្នុង​រយះ​ពេល​ជិត​៤​ឆ្នាំ​មកនេះ គឺ​រាល់​កាស​ម្រេច​របស់​ព្រះ​គ្រូ​ធ្វើ​ឡើង​ដោយ អន្តោ​ម័ត​នៅ​រាល់​ការងារ​តូច​ធំ​ក្នុង​បរិវេណ​វត្ត ។ ដូច​ជា​ការ​វាយ​បំផ្លាញ​សំណង​សល់​ពី​បុរាណ ការ​កាប់​ដើមឈើ​ធំ​ៗ​ចំនួន​រាប់​សិប​ដើម​ដែល​មាន អាយុកាល​ច្រើន​ឆ្នាំ ការ​លុប​បំផ្លាញ​ស្រះ ទឹក​សល់ ពី​បុរាណ និង​បញ្ហា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​វត្ត​ប្រវត្តិសាស្ត្រ​ន៍​មួយ​នេះ​។

ពុ​ទ្ធបរិ​ស័​ទ​និង​គណៈកម្មការ​លើក​ឡើង​ថា វត្ត​វិហារ​ធំ​សរសរ​១០០​ជា​វត្ត​ដ៏​វ័យ​ចំណាស់ សល់​ពី​បុរាណ និង​ជាទី​កន្លែង​សក្ការៈបូជា​មួយ​របស់​ពុ​ទ្ធសាសនិក​។ ពួក​គាត់​ចង់​ឲ្យ​ព្រះ គ្រូ​ចៅអធិការ រក្សា​ទុក​នូវ​កេរ្តិ៍​តំណែល​បុរាណ​ៗ តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ព្រះ​គ្រូ​ចៅអធិការ បាន​អត្ត​នោ​ម័ត​បំផ្លាញ​សំណង និង​របស់របរ​បន្សល់​ពី​បុរាណ ក៏​ដូច​ជា​ចៅអធិការ​មុន​ៗ មក​កែលម្អ​ជា​សួនច្បារ​ឬ​សំណង់​ផ្សេង​ៗ​ទៅ​វិញ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ អ្វី​ដែល​កំពុង​តែ​ស្ថិត​ក្នុង​រឿងដ៏ចម្រូងចម្រាស់​កាន់តែ​ខ្លាំង​នោះ គឺ ក្រោយ ការ​មក​គង់នៅ​ជា​ព្រះ​គ្រូ​ចៅអធិការ​មាន​រយះ​ពេល​ជាង​៤​ឆ្នាំ​មកនេះ ព្រះ​គ្រូ​ចៅអធិការអង្គ​នេះ បាន​អត្ត​នោ​ម័ត​សាងសង់​អគារ​មួយ​ខ្នង​ដ៍​ធំ​សម្បើមដែល​ថា ​ជា​
អគា​សាលា​អនុ គុណ​ស្រុក និង​សាលា​ធម្មសភា រហូត​ដល់​ជំពាក់​បំណុល​វ័ន​ករ​មាន​ទំហំ​ទឹកប្រាក់​ជាង​២០​ម៉ឺន ដុល្លារ​សហរដ្ឋអាមេរិក​ថែម​ទៀត​ផង​។

តែ​យ៉ាងណា​ ជាមួយ​និង​បំណុល​មាន​ទំហំ​រាប់​សិប​ម៉ឺន​ដុល្លារ​នេះ ប្រធាន​មន្ទីរ​ធម្មការ និង សាសនា​ខេត្ត គឺ​លោក ស៊ូ សែ បាន​លើក​ឡើង​ថា គណៈ​កម្ម​ធិ​ការ​ខេត្ត​និង​ស្រុក​កំពុង​តែ​រក វិធី ដោះស្រាយ​ជាមួយ​និង​ម្ចាស់បំណុល​ក៏​ដូច​ជា​ក្រុមហ៊ុន​ដោយ​វិធី​សម​ស្រប​ណាមួយ​។ ​

អត្ថបទសរសេរ ដោយ