ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើ​ដើមទុន​តិច ដើម្បី​រៀនសូត្រ និង​ភាព​អត់ធ្មត់ គឺជា​គុណ​តម្លៃ​របស់​អ្នក​វិនិយោគ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ចុង​ក្រោយ​នេះ​ការ​វិនិយោគ​ទៅ​លើ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​ទិញ​ដី​ផ្ទះ ខុន​ដូរ ជាដើម ដើម្បី​មានឱកាស​លក់​ចំណេញ​កប់​ក្តោង រហូត​ដល់​អ្នកខ្លះ​បាន​ក្លាយជា​អ្នកមាន ឬ​ជា​សេដ្ឋី​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក ។ ខណៈ​វិស័យ​អចលនទ្រព្យ​កំពុង​ពេញ​និយម…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ចុង​ក្រោយ​នេះ​ការ​វិនិយោគ​ទៅ​លើ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​ទិញ​ដី​ផ្ទះ ខុន​ដូរ ជាដើម ដើម្បី​មានឱកាស​លក់​ចំណេញ​កប់​ក្តោង រហូត​ដល់​អ្នកខ្លះ​បាន​ក្លាយជា​អ្នកមាន ឬ​ជា​សេដ្ឋី​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក ។

ខណៈ​វិស័យ​អចលនទ្រព្យ​កំពុង​ពេញ​និយម ផ្នែក​វិស័យ​កសិឧស្សាហកម្ម​ក៏​មាន​សន្ទុះ និង​ហាក់​មានការ​កើនឡើង​នៃ​ការ​បង្កបង្កើន​ផល​ពី​ប្រជា​កសិករ​ផង​ដែរ នៅ​ក្នុង​សម័យ​កូ​វី​ដ​១៩ ។

ងាក​មក​មើល​ទីផ្សា​ភាគហ៊ុន​វិញ​ម្តង​ដែល​ប្រទេស​ជា​ច្រើន​បាន​ពេញ​និយម​លែង តែ​នៅ​កម្ពុជា​ហាក់​មិន​ទាន់​ទទួល​បាន​ជោគជ័យ​នៅឡើយ ។ ប្រាកដ​ណាស់ បើ​យោង​តាម​ការ​លើក​ឡើង​របស់​ឯកទេស​ផ្នែក​សេដ្ឋកិច្ច​បាន​ធ្វើការ​វិភាគ​ដូចនេះ​ថា «​កាល​អាយុ​១១​ឆ្នាំ លោក Warren Buffett បាន​វិនិយោគ​ភាគហ៊ុន​របស់​ក្រុមហ៊ុន ប្រេង​ចំនួន​៦​ហ៊ុន​ក្នុង​តម្លៃ​១​ហ៊ុន​៣៨​ដុល្លារ ។ ក្រោយ​ពេល​វិនិយោគ​បាន ២-៣ ស​ប្តា​ហ៍ តម្លៃ​ហ៊ុន​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក គឺ​ចុះ​ប្រហែល​ជាង​៣០% នៃ​តម្លៃ​ដែល​គាត់​វិនិយោគ​» ។

ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​បន្ត​ថា «​បើ​ទោះជា​បងស្រី​របស់​លោក​តែងតែ​ស្តីបន្ទោស​យ៉ាងណា​ក៏​លោក​អត់ធ្មត់​រង់ចាំ​រហូត​តម្លៃ​ហ៊ុន​ឡើងថ្លៃ​ឡើង​វិញ ហើយ​លក់​ចេញ​ក្នុង​១​ហ៊ុន​តម្លៃ​៤០​ដុល្លារ គឺ​ចំណេញ​ក្នុង​១​ហ៊ុន​២​ដុល្លារ ។

ក្រោយ​ពេល​លោក​លក់​ហ៊ុន​អស់ តម្លៃ​ហ៊ុន​បាន​បន្ត​ឡើងថ្លៃ​យ៉ាង​ខ្លាំង គឺ​១​ហ៊ុន​មាន​តម្លៃ​២០០​ដុល្លារ ។ តាម​រយៈ​មេរៀន​ខាងលើ​ភាព​អត់ធ្មត់ គឺ​ពិតជា​គុណ​តម្លៃ​របស់​អ្នក​វិនិយោគ​ជោគជ័យ ។ ការ​រង់ចាំ​រហូត​តម្លៃ​ហ៊ុន​ងើបឡើង​វិញ​ហើយ​លក់​ចំណេញ​២​ដុល្លារ ក្នុង​១​ហ៊ុន គឺជា​ការ​ល្អ ប៉ុន្តែ​លោក​បរាជ័យ​នៅ​ត្រង់​មិន​បាន​រង់ចាំ​រហូត​តម្លៃ​ហ៊ុន​កើនឡើង​ដល់​២០០​ដុល្លារ​ក្នុង​១​ហ៊ុន​»​។

លោក​បាន​បន្ថែម​ថា តាម​បទ​ពិសោធន៍​វិនិយោគ លើ​វិស័យ​ដីធ្លី​នៅ​ជាយក្រុង ដែល​ខ្ញុំ​បាន​អនុវត្ត​ផ្ទាល់​ជិត​២០​ឆ្នាំ​កន្លង​មក គឺ​ដូច​គ្នា​នឹង​មេរៀន​ដែល​ជា​បទ​ពិសោធន៍​របស់​លោក Warren Buffett អ​ញ្ចឹ​ង ។ ខ្ញុំ​មិន​ដែល​ខ្វល់​ពេល​ដី​ធ្លាក់​តម្លៃ ហើយ​ក៏​មិន​ត្រេកត្រអាល​នឹង​ការ​កើន​តម្លៃ​២០% ឬ​៣០%​ដែរ ។ អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​ពេញចិត្ត​នឹង​ការ​វិនិយោគ គឺ​ការ​កើន​តម្លៃ​ពី​៥ ទៅ​១០​ដង​ធៀប​នឹង​តម្លៃ​នៅ​ពេល​វិនិយោគ​បើ​ទោះជា​ត្រូវការ​ពេលវេលា​រង់ចាំ​ចន្លោះ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ