ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចេញពីផ្ទះសំណាក់ ចែកជើងគ្នា​ស្លៀកស្បង់ចីវរ​​ដើរ​បិណ្ឌបាត្រ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ​សីហា ​លោក អាត ចន្ឌ័​ដា​រា ចៅក្រម​ស៊ើប​​សួរ​សា​លាដំបូង​ខេត្តកណ្តាលបាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន ជន​ត្រូវ​ចោទ​២​នាក់ដែល​ធ្វើ​សកម្មភាព​បន្លំ​ខ្លួន​ជា​សង្ឃ​ដើរ​បិណ្ឌបាត្រ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ«ស្លៀក​ដ​ណ្តប់​បែប​ព្រះពុទ្ធ​សាសនា​ដោយ​គ្មាន​សិទ្ធិនិង​ឆបោក»…

ខេត្ត​កណ្តាល ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ​សីហា ​លោក អាត ចន្ឌ័​ដា​រា ចៅក្រម​ស៊ើប​​សួរ​សា​លាដំបូង​ខេត្តកណ្តាលបាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន ជន​ត្រូវ​ចោទ​២​នាក់ដែល​ធ្វើ​សកម្មភាព​បន្លំ​ខ្លួន​ជា​សង្ឃ​ដើរ​បិណ្ឌបាត្រ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ«ស្លៀក​
ដ​ណ្តប់​បែប​ព្រះពុទ្ធ​សាសនា​ដោយ​គ្មាន​សិទ្ធិនិង​ឆបោក» តាម​មាត្រា​៣៧៧ និង​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៩ ​សីហា ​វេលា​ម៉ោង​១០​និង​៣០​នាទី នៅ​ចំណុច​ភូមិសៀមរាប ឃុំ សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ជន​ត្រូវ​ចោទ​ទី​១​-ឈ្មោះ ហុ​ន សៀវ​ប៉ាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត ភូមិ​ព្រៃ​រំដួល​ខាងលិច​ឃុំ ប​សេដ្ឋ ស្រុក ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ទី​២-​ឈ្មោះ វង្ស ដា​រ៉ា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​មាន​ទីលំនៅ​ភូមិស្រី​ជា ឃុំល្បើក ស្រុកឈូក ខេត្តកំពត​។

នគរបាល​ស្រុក​កណ្តាលស្ទឹង​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​កើតខាង​លើ វេលា​ម៉ោង ០៧​និង​០០​នាទី ជនសង្ស័យ​០៥​នាក់ មានឈ្មោះ ឡុ​ង ជា​អ្នក​បើករ​ថយន្ត ឈ្មោះ ខ្លា ឈ្មោះ សៅ​ឈ្មោះ វង្ស ដា​រ៉ា និង ឈ្មោះ ហុ​ន សៀ​ក​ប៉ាវ បាន​ជិះ​រថយន្ត​១​គ្រឿង កា​ម៉ា​រី ហើម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 2L 5453 ចេញពីផ្ទះ​សំណាក់​មួយ​កន្លែង​មិន​ស្គាល់​យីហោ ក្នុង​រាជធានី​ភ្នំពេញ សំដៅ​មក​ដល់​រង្វង់​មូល​គួរ​ស្រូវ ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឈប់​រថយន្ត​នៅ​ជិត​នោះ ។

​ហើយឈ្មោះ​ឡុ​ង ក៏​បាន​ចែក​ស្បង់​ចីពរ ហង្ស​សាក់ ថង់យាម អ៊ុត​ឃុ​ត ឆាយា​គណៈ​មហា​និកាយ ម្នាក់​មួយ​សំបុត្រ​បុណ្យ​ជា​ច្រើន​សន្លឹក រួច​ជនសង្ស័យ​ឈ្មោះ ហុ​ន សៀ​ក​ប៉ាវ និង​ឈ្មោះ វង្ស ដា​រ៉ា បាន​ចុះ​ដើរ​​ចែក​សំបុត្រ​បុណ្យ និង​អង្គាសប្រាក់​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​២ មក​ទិស​ខាងត្បូង ពេល​ដើរម​ក​ដល់​ចំណុច កើតហេតុ​ខាង​លើ បាន​ជួប​ជាមួយ​ព្រះ​ចៅអធិការ​វត្ត វិហារ​កំបោរ ដោយ​មានការ​សង្ស័យ​ព្រះ​ចៅអធិការ​បាន​សួរនាំ ហើយ​​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​ខាង​លើ​ ទៅ​ប្រគល់​ជូន​ព្រះ​ចៅអធិការ​វត្ត​វិហារ​បិត​មាស ដែល​ជា​ព្រះ​អនុ​គុណ​ស្រុក​កណ្ដាលស្ទឹង​សួរនាំ​បន្ត ដោយ​ពិនិត្យ​ឃើញ​ថា ជន​សង្ស័យ​ទាំង​២ ជា​ព្រះសង្ឃ​ក្លែងក្លាយ ដោះ​ស្បង់​ជីពរ​ចេញ ប្រគល់​ជូន​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង និង​បញ្ជូន​មក​កាន់ អធិការដ្ឋាន​នគរបាល​ស្រុក ដេ​ី​ម្បី​បន្ត ចាត់ការ​តាម​នីតិវិធី ។​

អត្ថបទសរសេរ ដោយ