ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​ត្របាក់ផ្ទះឡើង​ក្រហម​​ឆ្អិន​ឆ្អៅ​ទាំង​ជិត​អធ្រាត្រ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រោះ​អគ្គិភ័យមួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ១១​យប់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិរហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ បណ្តាល​ឲ្យផ្ទះ​១​ខ្នង ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម…

ខេត្តបន្ទាយមានជ័យ ៖ គ្រោះ​អគ្គិភ័យមួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ
១១​យប់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិរហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ បណ្តាល​ឲ្យផ្ទះ​១​ខ្នង ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ខូចខាត​អស់​ស្ទើរ​ទាំងស្រុង ។

លោក​វរសេនីយ៍ឯក មាស ឫ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពីទទួល​បាន​ព័ត៌មាន​ពី​គ្រោះ​អគ្គិភ័យ​នេះ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​និង​ប៉ុស្តិ៍ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​ពន្លត់ ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋផង​ដែរ ។

ផ្ទះ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​នេះមាន​ទំហំ​០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ថ្ម​ក្រោម មាន​ម្ចាស់ផ្ទះ​ឈ្មោះ ស្មុ​ក មុំ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ជាមួយ​ចៅ​តូច​ៗ ។

លោក​អធិការ​បញ្ជាក់​ថា តាម​ការ​រៀបរាប់ របស់​ស្ត្រី​ជា​ម្ចាស់ផ្ទះ នៅ​មុន​ពេល​កើតហេតុ រូប​គាត់​និង​ចៅ​ៗ​ចំនួន​៣​នាក់​ដេក​នៅ​ខាងក្រោម ចំណែក​ខាងលើ​គ្មាន​មនុស្ស​ដេក​ទេ ។ ឯ​ភ្លើង​បាន​ចាប់ផ្តើម​ឆេះ​ពី​ខាងលើ រួច​ធ្លាក់​រងើកភ្លើង​មក​ខាងក្រោម​ត្រូវ​ចង្ក្រានហ្គាស​ផ្ទុះ​ឆេះ​កាន់តែ​ខ្លាំង ហើយ​គាត់​និង​ចៅ​តូច​ៗ​នាំ​គ្នា​រត់​ចេញ​មក​ក្រៅ​ផុត​ពី​គ្រោះថ្នាក់ ដោយ​មិន​បាន​យក​អ្វី​ទាន់​នោះ​ឡើយ ។

ចំពោះ​សម្ភារ​និង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ មានប្រាក់​ចំនួន​១៥​ម៉ឺន​បាត លោហធាតុ​ពណ៌​លឿង មួយ​១​វង់​ទម្ងន់​៥​ជី ម៉ាស៊ីនត្រជាក់​១​គ្រឿង ទូទឹកកក​១​គ្រឿង ចង្ក្រានហ្គាស​៣ គ្រែ​ដេក​១ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ។

លោក​អធិការ​បញ្ជាក់​ថា ផ្ទះ​ត្រូវ​ខូចខាត​អស់​ប្រមាណ​៨០% ហើយ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង គឺ​បណ្តាល​មក​ពី​ទុ​ស្ស​ខ្សែភ្លើង​នៅផ្ទះ​ឈើ​ខាងលើ បន្ទាប់​មក​ក៏​ធ្លាក់​ដុំ​ភ្លើង​មក​ក្រោម​ត្រូវ​នឹង​ចង្ក្រានហ្គាស បង្ក​ឲ្យ​កាន់តែ​ឆាបឆេះ​ខ្លាំង​ឡើង ។ ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់ ភ្លើង​បាន​ឆាបឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ ហើយ​យើង​បាន​បាញ់​ទឹក​អស់​១​រថយន្ត​ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន និង​មិន​រាលដាល​ដល់ផ្ទះ​អ្នក​​ជិតខាង។

ទោះជា​យ៉ាងណា ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​ពុំបណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ​ឡើយ គឺខូចខាត​តែ​ផ្ទះ ទ្រព្យសម្បត្តិ​មួយ​ចំនួន និង​សម្ភារប្រើប្រាស់​ក្នុងផ្ទះ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ