ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​ក្រើនរំលឹក​ពលរដ្ឋ​ការ​ពារ​ខ្លួន​ពី​កូ​វី​ដ​១៩នាថ្ងៃភ្ជុំបិណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៣១ ​សីហា ​នេះ បាន​ផ្ញើ​សារ​ជា​ថ្មី​ក្រើនរំលឹក​ពលរដ្ឋ​ខ្មែរ​ ដែល​ជា​ពុទ្ធ​បរិ​ស័​ទឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៣១ ​សីហា ​នេះ បាន​ផ្ញើ​សារ​ជា​ថ្មី​ក្រើនរំលឹក​ពលរដ្ឋ​ខ្មែរ​ ដែល​ជា​ពុទ្ធ​បរិ​ស័​ទឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​និង​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ១៩ នា​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ដែល​នឹង​មក​ដល់​នា​ស​ប្តា​ហ៍​នេះ ។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា នៅ​សល់​តែ​បី​ថ្ងៃ​ទៀត​ទេ​ពិធី​កាន់បិណ្ឌ​នឹង​មក​ដល់​។ តាម​ប្រពៃណី​ទំនៀមទម្លាប់​សាសនា នៅ​ក្នុង​ឱកាស​នៃ​ពិធី​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ដែល​នឹង ចូល​មក​ដល់​ក្នុង​ពេល​យ៉ាង​ខ្លី​ខាង​មុខ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​យក​ចិត្ត​ទុក​ដាក់ ថែរក្សា​សុខភាព​ឲ្យ​បាន​គ្រប់​គ្នា​ជា​ពិសេស សូម​ការពារ​ខ្លួន​ចៀស​ផុត​ពី​ជំងឺឆ្លង Covid-19 ហើយ​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ខ្ជាប់ខ្ជួន​ដោយ​បន្ត​ពាក់​ម៉ាស​ការពារ ឧស្សាហ៍​ដុស​សម្អាត​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ចឹ​ល​សម្លាប់​មេរោគ​អោយ​បានជា​ប្រចាំ​។

នៅ​ថ្ងៃនេះ តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​(WHO) ថ្ងៃនេះ​ គឺ​មាន​អ្នក​ឆ្លង​សរុប 24,854,140​នាក់ ស្លាប់ 838,924​នាក់ និង​ករណី​កើត​ថ្មី​ចំនួន 265,888 ករណី​។ ចំណែក​ប្រទេស​កម្ពុជា​យើង​វិញ​មក​ដល់​នេះ​មាន​អ្នក​ឆ្លង​សរុប 274​នាក់ បានជា​សះស្បើយ​ចំនួន​266​នាក់ នឹង​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​01​នាក់​។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រីករាយ​ជាមួយ​ក្រុម​គ្រួសារ មិត្ត​ភ​ក្កិ បងប្អូន ក្នុង​ឱកាស​ពិធី​កាន់បិណ្ឌ​មុខ​នេះ និង​សូម​អោយ​ការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា​៕

អត្ថបទសរសេរ ដោយ