ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលបំណង​​ដែល​ប្រគេន​ស្គរជ័យ និង​គង​ជ័យ​ដល់ «​វត្ត​ភ្នំ​សំបុក»

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ៖ ​ព្រឹក​ថ្ងៃ​​ទី​៣០​សីហា ឆ្នាំ​២០២០ ឯកឧត្តម ហឿ ស៊ី​យ៉ែ​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ា ថន…

ខេត្តក្រចេះ៖ ​ព្រឹក​ថ្ងៃ​​ទី​៣០​សីហា ឆ្នាំ​២០២០ ឯកឧត្តម ហឿ ស៊ី​យ៉ែ​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង​លោក​ជំទាវ អញ្ជើញ​ចូលរួម​ពិធីបួងសួង​សុំ​សេចក្តីសុខ និង​ប្រគេន​ស្គរជ័យ និង​គង​ជ័យ ដល់​វត្ត​ភ្នំ​សំបុក ស្ថិត​នៅ​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ក្រោម​អធិបតីភាព​លោក​ជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ
កិច្ច ។

ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា លោក​ជំទាវ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តក្រចេះ លោក​ជំទាវ​តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង ថ្នាក់ដឹកនាំ​ខេត្តក្រចេះ និង​ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ នៅ​ក្នុង​ចំណុះ​ជើងវត្ត​ភ្នំ​សំបុក​ច្រើន​កុះករ​ផង​ដែរ​។

គោលបំណង​ដែល​លោក​ជំទាវ​កិ​តិ្ត​សង្គហ​បណ្ឌិត​បាន​ប្រារព្ធ​ពិធី​នេះ​ឡើង គឺ​ទី​១-ដើម្បី​រំលឹក​ប្រវត្តិសាស្ត្រ និង​ដឹង​គុណូបការៈ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ជា​ច្រើន​ជំនាន់ ទី​២-ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សន្តិភាព ពី​ទេវតា​បារមី​សាក​សិទ្ធិ​លើ​លោក​យើង​នេះ ទី​៣-ដើម្បី​ឧ​ទ្ឋិ​ស​បុណ្យ​កុសល​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ព្រះ​មហាក្សត្រី​យា​នី​គ្រប់​ជំនាន់ ទី​៤-ប្រគេន​ថ្វាយ​គង​ជ័យ និង​ស្គរជ័យ​ដល់​ព្រះសង្ឃ​ទុកជា​មរកត ក្នុង​ព្រះពុទ្ធ​សាសនា នៅ​ក្នុង​វត្ត​ភ្នំ​សំបុកនេះ​ផ្ទាល់​ ។​

អត្ថបទសរសេរ ដោយ