ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួល​រលំ​ភោជនីយដ្ឋាន​​ ពេល​កំពុង​​ធ្វើ​ខួប​កំណើត ឆក់​យក​ជីវិត​មនុស្ស​​២៩​នាក់​(វីដេអូ)

3 ឆ្នាំ មុន

ចិន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​របស់​ចិន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​២៩​នាក់​បាន​បាត់បង់​ជីវិត និង​៧​នាក់​ទៀត​រង​របួសធ្ងន់ នៅ​ពេល​ភោជនីយដ្ឋាន​មួយ​បាន​ដួលរ​លំនៅ​ខេត្ត​សាន​ស៊ី​ភាគ​ខាងជើង​ប្រទេស​ចិន​។ ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អគារ​នេះ​បាន​ដួលរ​លំនៅ​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​សៅរ៍…

ចិន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​របស់​ចិន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​២៩​នាក់​បាន​បាត់បង់​ជីវិត និង​៧​នាក់​ទៀត​រង​របួសធ្ងន់ នៅ​ពេល​ភោជនីយដ្ឋាន​មួយ​បាន​ដួលរ​លំនៅ​ខេត្ត​សាន​ស៊ី​ភាគ​ខាងជើង​ប្រទេស​ចិន​។

ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អគារ​នេះ​បាន​ដួលរ​លំនៅ​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​សៅរ៍ នៅ​ក្នុង​តំបន់ Xiangfen ភាគ​និរតី​នៃ​ខេត្ត​សាន​ស៊ី​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​និយាយ​ថា គ្រោះថ្នាក់​ទៅ​លើ​អគារ​២​ជាន់ បាន​កើតឡើង​នៅ​ពេល​ដែល​អ្នក​ភូមិ និង​សាច់ញាតិ​បាន​ជួបជុំ​គ្នា សម្រាប់​ពិធី​ខួបកំណើត ហើយ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។

មនុស្ស ៥៧​នាក់ ត្រូវ​បាន​ទាញ​ចេញពី​គំនរ​បាក់បែក ដោយ​មាន​២៩​នាក់​បាន​បាត់បង់​ជីវិត ខណៈ​២១​នាក់​ទៀត​បាន​រង​របួសស្រាល​។

ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​បាន​និយាយ​ថា រដ្ឋាភិបាល​ខេត្ត​សាន​ស៊ី បាន​បង្កើត​ក្រុម​ថ្នាក់ខ្ពស់​មួយ ដើម្បី​ស៊ើបអង្កេត​ពី​គ្រោះថ្នាក់​នៅ​ក្នុង​តំបន់ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ទីក្រុង​លី​ន​ហ្វិ​ន​៕ ដកស្រង់​ចេញ​វេ​ប​សាយ ៖ bangkokpost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ