ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​ចាប់មុខសញ្ញាចោរ​​​​គីឡូ​ធ្ងន់​ម្នាក់បាន​សម្រេច​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​ ៖ កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​ក្រចេះ បានធ្វើ​ការ​បង្ក្រាប​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ជា​មុខសញ្ញា​លួច​កាច់​សោម៉ូតូ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុង​ក្រចេះ​ កាលពី​រសៀល​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ២០២០​។…

ខេត្ត​ក្រចេះ​ ៖ កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​ក្រចេះ បានធ្វើ​ការ​បង្ក្រាប​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ជា​មុខសញ្ញា​លួច​កាច់​សោម៉ូតូ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុង​ក្រចេះ​ កាលពី​រសៀល​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ២០២០​។

លោក​វរសេនីយ៍ត្រី អធិការ​នគរបាល​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹង​ថា ​៖ ជនសង្ស័យឈ្មោះ ដៀង វ៉ា​ន់ ភេទ​ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ពាក់​ព​ន្ធ័​ករណី​អំពើលួច ដែល​ប្រព្រឹត្ត​នៅ​ព្រឹកថ្ងៃ​កើតហេតុ​ខាង​លើ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។

លោក​អធិការ​បាន​បន្ត​ថា​​ មុន​ពេល​កើត​ហេតុ នៅ​ថ្ងៃ​ទី​៣០​​ ​សហា វេលា​ម៉ោងជាង​៥​ទៀប​ភ្លឺ ឈ្មោះ ហួត ដា បាន​ជិះ​ម៉ូតូ​ខាង​លើ ​ទៅ​រៀបចំអី​វ៉ា​ន់​អោយ​ប្រពន្ធ​លក់​នៅ​ផ្សារ​ក្រចេះ ពេល​ត្រឡប់​មក​ដល់​បន្ទប់​វិញ​ គាត់​បាន​យក​ម៉ូតូ​ទៅ​ទុក​នៅ​មុខ​បន្ទប់ និង​ទុក​កូនសោ​​ម៉ូតូ​អោយ​ប្រពន្ធ​សម្រាប់​ជិះ​មក​លក់​ឥ​វ៉ា​ន់​នៅ​ផ្សារ ហើយគាត់​ក៏​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មក​កន្លែង​​ធ្វើការ រហូត​ដល់​ម៉ោងជាង​៧​ព្រឹក ប្រពន្ធ​គាត់​ក៏​ចេញ​មក​យក​ម៉ូតូ​ទើប​ដឹង​ថា​ បាត់​ម៉ូតូ​។

លោក​អធិការ​បន្ត​ទៀត​ថា​៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ​កម្លាំង​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ ស្នងការ នគរបាល​ខេត្ត បាន​ធ្វើការ​ស៊ើ​ប​អង្កេត​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ និង​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ
​ខាង​លើ ខណៈ​ពេល​ដែល​ជន​រូប​នេះ ​ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច​មកសំងំលាក់ខ្លួន​
នៅ​ចំណុចរមណីយដ្ឋា​ន​ថ្ម​បាំង ស្ថិត​ក្នុងភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ចំណែក​បក្ខពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​។

លោក​អធិការ​បាន​បញ្ជាក់​ថា​៖ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ការ​ដកហូត​ម៉ូតូ​ចំនួន​០២​គ្រឿងក្នុង​នោះ​ជា​មធ្យោបាយ​របស់​ជនសង្ស័យ​ចំនួន​០១​គ្រឿង និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំនួន​០១​គ្រឿង និង​ឧបករណ៍​កាច់​សោ​រក​ម៉ូតូ​ចំនួន​០១​សម្រាប់​។

លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លើ និង​វត្ថុ​តាង​កំពុង​ឃាត់ខ្លួន និង​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បី​បំពេញ​នីតិវិធី​បន្ត​​។

អត្ថបទសរសេរ ដោយ