ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​បាត់​កូនសោ​ដោះ​ម៉ូ​ទ័​រ​សោះ ហ៊ាន​លើកដៃ​ប្រព្រឹត្ត​បទល្មើស

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពី​កាប់​ប្រហារ​លើ​បុរស​ម្នាក់​ទៀត​រង​របួស​ជា​ទម្ងន់ ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែសីហា ២០២០ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ចម្ការ​តែ…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពី​កាប់​ប្រហារ​លើ​បុរស​ម្នាក់​ទៀត​រង​របួស​ជា​ទម្ងន់ ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែសីហា ២០២០ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ លោក កាន់ ពេញ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៤​និង​២៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែសីហា ចំណុច​មុខ​ផ្ទះ​ជួល​ស្នាក់​នៅ​របស់​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​ជ័យ ក្រុង​សែន​មនោ​រម្យ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ជន​ដៃដល់​បាន​កាប់​ជន​រង​គ្រោះ​នឹង​កាំបិត​ផ្គាក់ បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ (​របួស​កំភួនដៃ​ឆ្វេង​មួយ​កន្លែង និង​ពោះ​លើ​ចង្កេះ​ខាងឆ្វេង​មួយ​កន្លែង​) ផង​ដែរ​។

លោក​អធិការ​បន្ត​ថា ហឹ​ង្សា​នេះ​កើតឡើង​ដោយសារ​តែ​មូលហេតុ ទំនាស់​រឿង​បាត់​កូនសោ​ដោះ​ម៉ូ​ទ័​រ​មួយ​គ្រាប់​។ ក្រោយ​ពេល​កើតហេតុ និង​ទទួល​បាន​ដំណឹង​នឹង​នេះ​ភ្លាម សមត្ថកិច្ច​បាន​ស្វែងរក រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​នៅ​វេលា​ថ្ងៃ​ដដែល​។

សមត្ថកិច្ច​បន្ត​ថា ជន​ដៃដល់​ខាងលើ​ឈ្មោះ អ៊ី​ម ព្រិច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ព្នង ទី​លំនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ លី​ម រិ​ទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងឈើ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ឃុំ​កើតហេតុ​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ ចំណែក​ជន​ដៃដល់​សមត្ថកិច្ច​កំពុង​សាកសួរ​និង​បន្ត​នីតិវិធី ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ