ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អាណិត​ស្ត្រី​ម្នាក់​មាន​សតិ​មិន​គ្រប់ បណ្ដាល​មក​ពី​ប្តី​វាយ​ធ្វើបាប

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០​នេះ ថវិការ​ចំនួន​១៥​ម៉ឺន​រៀល បាន​មក​ពី​ការ​ឧបត្ថម្ភ​ពី​លោក ឡេ​ង ធី…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០​នេះ ថវិការ​ចំនួន​១៥​ម៉ឺន​រៀល បាន​មក​ពី​ការ​ឧបត្ថម្ភ​ពី​លោក ឡេ​ង ធី ទៅ​ជូន​ដល់​ស្ត្រី​វ័យ​ជិត​៣០​ឆ្នាំ​ម្នាក់ ដែល​ទីទ័ល​ក្រ​គ្នាន​ទីពឹង និង​មាន​សតិ​មិនសូវ​គ្រប់ ដែល​អាជ្ញាធរ និង​អ្នក​ជិតខាង​ប្រាប់​ថា បណ្តាល​មក​ពី​កន្លង​មក​ត្រូវ​ប្តី​វាយ​ធ្វើបាប​។

ស្ត្រី​រូប​នេះ​មាន​សតិ​មិនសូវ​ល្អ នៅ​តែ​ក្នុងផ្ទះ​ខ្ទម​ម្នាក់ឯង ចំណែក​ប្តី​ត្រូវ​បាន​ជាប់​ឃុំ​មក​ទល់​បច្ចុប្បន្ន ហើយ​ជា​ប្រចាំ​ត្រូវ​បាន​លោក​អ៊ំ​ស្រី​អ្នក​ជិតខាង ផ្តល់​បាយ​ទឹកជា​ប្រចាំ និង​អាជ្ញាធរ​ផ្តល់​ជា​ថវិកា គ្រឿង​ហូប​ចុក តែ​យ៉ាងណា​មិន​អាច​គ្រប់គ្រាន់​ព្រោះ​គ្នាន​ទីពឹង​សោះ​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ