ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អាត់ ខែ​ម ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ទាំងអស់ ត្រូវ​ខិតខំ​ធ្វើអំពើ​ល្អ​ដល់​ប្រជាពលរដ្ឋ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ជា​ស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ខ​២៧ ចុះ​ជួយ​ស្រុក​ស្វាយចេក ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ឃុំ…

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ជា​ស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ខ​២៧ ចុះ​ជួយ​ស្រុក​ស្វាយចេក ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ឃុំ ភូមិ នា​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ នៅ​ស្នាក់​ការ​គណបក្ស​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​ផ្តាំផ្ញើ​ដល់​ប្រធាន បក្ស​ឃុំ ភូមិ ទាំងអស់​ដែល​ជា​អាជ្ញាធរ​មូលដ្ឋាន ត្រូវធ្វើ​តែ​អំពើ​ល្អ​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ នោះ​ឡើយ នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​ដោយ​រាប់​ទាំង​អត្ត​ចរិត អាកប្បកិរិយា សីលធម៌ ពាក្យ​សម្ដី​និយាយ​ទៅ កាន់​ពួក​គាត់​។

ជាង​នេះ​ទៀត​គឺ​ត្រូវ​យកចិត្តទុកដាក់​ជួយ​គាត់​នៅ​ពេល​ដែល​គាត់​ត្រូវការ​ឲ្យ​យើង​ជួយ ក្នុង​ពេល​ដែល​គាត់ មានធុរៈ​ពិសេស​គឺ​ការ​បម្រើសេវា​សាធារណៈ​ជូន​គាត់​ឲ្យ​បាន​ទាន់​ពេលវេលា​។ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន ជំនឿ​ជឿជាក់​មក​លើ​អាជ្ញាធរ​ភូមិ ឃុំ ដូច​មេ​បក្ស​ភូមិ ឃុំ នោះ​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ប្រធាន​ក្រុមការងារ ខ​២៧ ចុះ​ជួយ​ស្រុក​ស្វាយចេក ថ្លែង​នូវ​អំណរ​គុណ​ដល់​ក្រុមការងារ​ទាំងអស់​ក៏​ដូច​ជា​មេ​បក្ស ឃុំ ភូមិ ដែល​បាន​យក អស់​ស្មារតី​ខិតខំ​បំពេញភារកិច្ច​តាម​មុខងារ និង​តួនាទី​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​កន្លង​មក​។

ជាង​នេះ​ទៀត​ខេត្តបន្ទាយមានជ័យ មាន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​ក្រុម ការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ​គឹ​ម​យ៉ា​ន បាន​យកចិត្តទុកដាក់ ក្នុង​ការ​កសាង​នូវ​សមិទ្ធផល​ជា​ច្រើន នៅ​ក្នុង​ខេត្ត​និយាយ​ជា​រួម និង​និយាយ​ដោយឡែក ក្នុងស្រុក​ស្វាយចេក​យើង​នេះ ក៏​មាន​មាន​ស្នាដៃ​ដ៏​ធំធេង​បាន​កសាង​នូវ​សមិទ្ធផល​ជា​ច្រើន​របស់​ឯកឧត្តម​ប្រធាន​ក្រុមការងារ និង​លោក​ជំទាវ​ផង​ដែរ​។

ដែល​សមិទ្ធផល​ទាំង​អស់នោះ​គឺ​ផ្តើម​ចេញពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​កសាង​ដើម្បី ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ គឺ​ផ្ទុយ​ស្រឡះ​ពី​គណបក្ស​ណា​ផ្សេង​ដែល​បាន​តែ​និយាយ​បាន​តែ​ថា តែ​មិន​ដែល​បាន​ជួយ​ធ្វើ​អ្វី​ដល់​សង្គម​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​នោះ​ឡើយ​។ ឯកឧត្តម​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​គូសបញ្ជាក់​ថា​៖ ប្រទេស​ជាតិ​យើង​មានការ​រីក​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ដោយសារ​មាន​សុខ​សន្តិភាព ដូច្នេះ​យើង​ទាំងអស់​សូម​អរគុណ​សន្តិភាព​។ សន្តិភាព​នេះ​ជា​ការ​បាន​មក​ដោយ​ពិបាក ដែល​សម្តេច​តេ​ជោ ហ៊ុន សែន និង​ឥស្សរជន​ជា​ច្រើន​ទៀត​បាន​យក​ជីវិត​ទៅ​ប្តូរ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​រួម​គ្នា​ការពា​សន្តិភាព​នេះ ពិសេស​គឺ​គោល នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បន្ទាប់​គណៈអធិបតី​បាន​ប្រគល់​ថវិកា​ចំនួន​៥០០​ដុល្លារ ជា​អំណោយ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោ​ជំទាវ នឹង​សន្យា​ជួយ​២,០០០​បន្ថែម​ទៀត ក្នុង​ការ​ចូលរួម​ស្ថាបនា​ស្ពាន​នាគ និង​បាន​ចែក​ជូន​ជា​និមិត្តរូប​នូវ​ក្រមា​០១ និង​ថវិកា​២​ម៉ឺន​រៀល ដល់​សមាជិក សមាជិកា ដែល​មក​ចូលរួម​ជាង​៣០០​នាក់ និង​បានឃើញ​ពិនិត្យ​មើល​ស្ពាន​នាគ ដែល​ធ្វើ​ឆ្លងស្ទឹង​ស្រុក​ស្វាយចេក ដែ​លំពុង​សាងសង់ បាន​៨០% ជា​អំណោយ​របស់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ​ផង​ដែរ​៕ ដោយ ៖ ណុ​ប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ