ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ហេងស៊យ​ញៀន​ថ្នាំ​វាយ​ធ្វើបាប​ប្រពន្ធ​កូន ត្រូវ​បាន​ប្រពន្ធ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្តី​ហេងស៊យ​ញៀន​ថ្នាំ​វា​ធ្វើបាប​ប្រពន្ធ​កូន ត្រូវ​បាន​ប្រពន្ធ​ប្តឹង​ឲ្យ​សមត្ថកិច្ច ចាប់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដែល​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០​។ ជនសង្ស័យ​មានឈ្មោះ ព្រំ ប៊ុ​ន​ហូរ…

ខេត្តបន្ទាយមានជ័យ ៖ ប្តី​ហេងស៊យ​ញៀន​ថ្នាំ​វា​ធ្វើបាប​ប្រពន្ធ​កូន ត្រូវ​បាន​ប្រពន្ធ​ប្តឹង​ឲ្យ​សមត្ថកិច្ច ចាប់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដែល​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០​។ ជនសង្ស័យ​មានឈ្មោះ ព្រំ ប៊ុ​ន​ហូរ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​គ្មាន​មុខ​របប​ពិតប្រាកដ​) រស់នៅ​ភូមិ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។
លោក​វរៈសេនីយ៍ត្រី ធឿ​ន វាសនា នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖

ក្រោយ​ទទួល​ពាក្យបណ្តឹង​ឈ្មោះ ខឿន រី​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ​(​ត្រូវជា​ប្រពន្ធ​) មានកូន​៣​នាក់ ក្នុង​បន្ទុក​បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ ព្រំ ប៊ុ​ន​ហូរ ជា​ប្តី​ពី​បទ​ប្រើ​អំពើ​ហិង្សា លើ​គ្រួសារ​ជា​ប្រពន្ធ និង​កូន​នៅ​ពេល​ដែល​ជនសង្ស័យ​ប្រើប្រាស់ គ្រឿងញៀន​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ពាក​ក្យ​ប​ណ្តឹ​ពី​ស្ត្រី​រង​គ្រោះ​ដែល​ប្តី​ហេងស៊យ មិន​ចេះ​រកស៊ី​ហើយ​ប្រើប្រាស់​គ្រឿងញៀន​ហើយ​ប្រើ​អំពើ​ហិង្សា​លើ​គ្រួសារ ដែល​មិន​អាចអនុគ្រោះ​បាន ត្រូវ​ប្តឹង​សមត្ថកិច្ច​ជំនាញ​មាន​ចំណាត់ការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ ស្ថិត​ចំណុច​ភូមិ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។ លោក​វរៈសេនីយ៍ត្រី ធឿ​ន វាសនា បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​គ្រួសារ ហើយ​ត្រូវ​បាន​នាំ​យក​សាកសួរ​តាម​ចម្លើយ​ត្រូវ​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ