ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​កំពុង​លេប​ត្របាក់​ផ្សារណាត់ ខេត្តបាត់ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្សារណាត់ ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្សារណាត់ ខេត្តបាត់ដំបង ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​នៅឡើយ​នោះ​ទេ​។

ខណៈ​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​តែ​ចេញ​ជា​ច្រើន​គ្រឿង​ដើម្បី​ធ្វើការ​បាញ់​ពន្លត់ ព្រោះ​អណ្ដាតភ្លើង​នៅ​ឆាបឆេះ​នៅឡើយ​។ សេចក្ដីរាយការណ៍​បាន​បន្ត​ថា ក្នុង​ការ​ឆាបឆេះ​នេះ អគារ​ផ្សារ​ប៉ែក​ខាងលិច​ប្រឈម​នឹង​ការ​បាក់​ស្រុត ព្រោះ​បាន​ប្រេះ​បាក់​ជា​បណ្ដើរ​ៗ​ហើយ​៕ ដោយ ៖ ឆោម ពិសម័យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ