ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សំប​ុ​ក​ចោរ​បាន​ហើយ ទាំង​មេ​ក្លោ​ង និង​បក្ខពួក​សង់ផ្ទះ​ក្នុង​ព្រៃ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៩​នាក់ រួម​ទាំង​មេខ្លោង​ផង ដែល​ធ្វើ​សកម្មភាព​លួច​កាច់​បំបែក​សោ​.​ក​ម៉ូតូ​ដែល​គេ​ឱ្យឈ្មោះ​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៩​នាក់ រួម​ទាំង​មេខ្លោង​ផង ដែល​ធ្វើ​សកម្មភាព​លួច​កាច់​បំបែក​សោ​.​ក​ម៉ូតូ​ដែល​គេ​ឱ្យឈ្មោះ​ថា ចោរ​កាច់ក​ម៉ូតូ ត្រូវ​បាន​បង្ក្រាប​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​អ្នក​ទទួលផល​ចោរកម្ម​ផង​ដែរ ។

តាម​របាយការណ៍​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អូរ​តា​ប៉ា​ង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​អំពើ​ចោរកម្ម​លួច​ម៉ូតូ ដោយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1I-9447 ដែល​ជន​រង​គ្រោះ​ចត​ទុក​នៅ​លើ​ផ្លូវ ។ ពេល​កាច់​សោ​.​ក​ម៉ូតូ​បាន​ហើយ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ កម្លាំង​ជំនាញ ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ទើប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ប៉ា​ង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​ជា​បក្ខពួក​បាន​ចំនួន​៣​នាក់​បន្ថែម​ទៀត នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នៅ​ចំណុច​ភូមិ​អាចម៍​មឹក ស្ថិត​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។

ម្ចាស់​ម៉ូតូ​ឈ្មោះ នាវ សូ​ថា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្អុយ​២ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ បាត់​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1I-9447 ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​បាន​សារភាព​ថា នៅ​មាន​បក្ខពួក​ខ្លួន​ជា​ច្រើន​នាក់​ទៀត ដែល​ជា​ជន​សកម្ម​ក្នុង​ការ​លួច​កាច់ក​ម៉ូតូ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ កំពុង​លាក់ខ្លួន​នៅផ្ទះ​មួយ​កន្លែង​នៅ​ក្នុង​ព្រៃ​ភូមិ​ថ្មី ស្ថិត​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ និង​មាន​មេខ្លោង​ឈ្មោះ ឈិ​ន សុ​ផានិត ហៅ​ពេជ្រ​ធំ នៅ​ពេល​ដែល​លួច​ម៉ូតូ​បាន​គឺ​យក​ទៅ​ផ្ទះ​នោះ​ដើម្បី​ដោះ​បំបែកចេញ និង​ធ្វើ​សោ​ថ្មី ។

កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​របស់​ជន​សង្ស័យ និង​មេខ្លោង​ឈ្មោះ ឈិ​ន សុ​ផានិត ហៅ​ពេជ្រ​ធំ រហូត​ដល់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ ទើប​សមត្ថកិច្ច​កំណត់​បាន​ទីតាំង​ផ្ទះ​ដែល​មេខ្លោង​ឈ្មោះ ឈិ​ន សុ​ផានិត ហៅ ពេជ្រ​ធំ ព្រមទាំង​បក្ខពួក​កំពុង​លាក់ខ្លួន ក៏​បើក​ប្រតិបត្តិការ​ដើម្បី​ខ្ចប់​ដោយ​មានការ​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​កម្លាំង​អន្តរាគមន៍​ពិសេស​ផង​ដែរ ។

នៅ​ពេល​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ចាប់ខ្លួន ក្រុម​ចោរ​ទាំងនោះ បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​បាត់​អស់ ។ កម្លាំង​ជំនាញ​បាន​ធ្វើការ​រុករក​រហូត​ដល់​ម៉ោង​៨​ព្រឹក ទើប​ចាប់ខ្លួន​បាន​មេ​ខ្លោង​ឈ្មោះ ឈិ​ន សុ​ផានិត ហៅ​ពេជ្រ​ធំ និង​បក្ខពួក​ចំនួន​២​នាក់​ទៀត ព្រមទាំង​ដកហូត​បាន​ម៉ូតូ​៤​គ្រឿង ក្នុង​នោះ​មាន ៣​គ្រឿង កំពុង​ដោះ​បំបែក ។ នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច ផែ​រ៉ូ​យ៉ា​ល់ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ បក្ខពួក​ចោរ​ម្នាក់​ទៀត​​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដែរ ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ម៉ូតូ​ដែល​លួច​បាន​គឺ​យក​ទៅ​ប​ញ្ជាំ​ឲ្យ​ឈ្មោះ រ៉ឹ​ម មា​ទ ភេទ​ប្រុស នៅ​ម្តុំ​ផ្លូវ​អូរ​២ ហើយ​នៅ​វេលា​ម៉ោង​១១​ៈ​០០ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ទទួលផល​ចោរកម្ម នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ និង​ធ្វើការ​ដកហូត​បាន​ម៉ូតូ​ចំនួន​៣​គ្រឿង ដែល​ជា​ផល​ចោរកម្ម ។

ជា​រួម​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប​ចំនួន ៩​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម​៖

១-​ឈ្មោះ ឈិ​ន សុ​ផានិត ហៅ ពេជ្រ​ធំ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ (​មេខ្លោង​) ។
២-​ឈ្មោះ សុះ សាក់​រ៉​នី ហៅ វី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​អូរ​ចំណារ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
៣-​ឈ្មោះ ម៉ៅ ចាន់​បូ​រ៉ា ហៅ យ៉​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ (​សហចារី​) ។
៤-​ឈ្មោះ ប្រាក់ ទ្រី ហៅ ពេជ្រ​តូច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ (​សហចារី​) ។

៥-​ឈ្មោះ សី សុភា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ (​សហចារី​) ។
៦-​ឈ្មោះ អ៊ុ​ច សីហា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ ។ (​សហចារី​) ។
៧-​ឈ្មោះ វ៉ា​ន់ ចាន់​សុធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ។
៨-​ឈ្មោះ ភួង រ៉ា​វី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ។

៩-​ឈ្មោះ រ៉ឹ​ម មា​ទ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​រកស៊ី ស្នាក់​នៅផ្ទះ​ជួល ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ (​ទទួលផល​នៃ​អំពើ​លួច​) ។

វត្ថុ​តាង​ដែល​ត្រូវ​បាន​រឹបអូស​មាន​ក្បាំង​ម៉ូតូ​មួយ​ចំនួន សម្ភារ​និង​គ្រឿង​ម៉ូតូ​មួយ​ចំនួន ម៉ូតូ​ចំនួន​១០​គ្រឿង ដែល​មាន​ម៉ាក​លែ​ត ពណ៌​ស គា្ម​ន​ផ្លា​ក​លេខ ម៉ាក លែ​ត ពណ៌​ស​-​ខៀវ គា្ម​ន​ផ្លា​ក​លេខ ។ ម៉ាក VISION ពណ៌​ក្រហម គា្ម​ន​ផ្លា​ក​លេខ ។ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ផ្លា​ក​លេខ​ភ្នំពេញ 1AF-7352 ម៉ាក CLICK ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ។ ម៉ា​កវី​ន​ន័​រ ពណ៌​ខ្មៅ បិត​តែម​ពណ៌​ស គា្ម​ន​ផ្លា​ក​លេខ ។ ម៉ា​កវី​ន​ន័​រ ពណ៌​ខ្មៅ បិត​តែម​ពណ៌​ចំរុះ គា្ម​ន​ផ្លា​ក​លេខ ។ ម៉ាក​ស្មាស់ ពណ៌​ខ្មៅ គា្ម​ន​ផ្លា​ក​លេខ ។

ម៉ាក WAVE RSX ពណ៌​ខ្មៅ គា្ម​ន​ផ្លា​ក​លេខ និង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ប្រើ​ផ្លា​ក​លេខ​ក្លែងបន្លំ ដោយ​ដោះ​ផ្លា​ក​លេខ​ដើម​ព្រះ​សីហ​នុ 1G-9045 ចេញ​រួច​យក​ផ្លា​ក​លេខ​របស់​ម៉ូតូ ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ភ្នំពេញ​1ID-2146 ដែល​ពួក​វា​លួច​បាន យក​មក​ដាក់​បន្លំ ។ បច្ចុប្បន្ន​នគរបាល បាន​ចាត់ការ​តាម​និ​តិ​វិធី​បញ្ជូន​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ