ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១០០ ថ្ងៃ​! សំណុំរឿង​ព្រហ្មទណ្ឌ​៨១១៣ ត្រូវ​បាន​ជំនុំជម្រះ​រួច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃ​ទី ៣០ សីហា​នេះ​បាន​ឲ្យ​ដឹង​ថា ត្រឹម​រយៈពេល​១០០​ថ្ងៃ​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង នៅ​តាម​សាលាដំបូង​រាជធានី ខេត្ត ឱ្យ​ឃើញ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​តាម​សាលាដំបូង​រាជធានី…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃ​ទី ៣០ សីហា​នេះ​បាន​ឲ្យ​ដឹង​ថា ត្រឹម​រយៈពេល​១០០​ថ្ងៃ​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង នៅ​តាម​សាលាដំបូង​រាជធានី ខេត្ត ឱ្យ​ឃើញ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​តាម​សាលាដំបូង​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៨១១៣​សំណុំរឿង ស្មើ នឹង​៦៣% ត្រូវ​បាន​ជំនុំជម្រះ​រួច ដោយ​ប្រកាន់ខ្ជាប់​ជា​និច្ច នូវ​អភិក្រម​ការងារ​នៃ​យុទ្ធនាការ​នេះ គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិន​ពុក​រលួយ​។

បើ​យោង​តាម​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ទី ២៨ ខែ សីហា ឆ្នាំ ២០២០​របស់​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ដោយ​ផ្អែក​លើ​ការ​ខិតខំ​ដោះស្រាយ បញ្ហា​ប្រឈម​នានា នៅ​តាម​បណ្តា​សាលាដំបូង​រាជធានី ខេត្ត ដោយ​ក្រុមការងារ​ទាំង ៤ និង​លេខាធិការដ្ឋាន​របស់ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី ខេត្ត (​គ​.​យ​.​ក​.​ស​) និង​ជា​ពិសេស ដោយ​មានការ​ចូលរួម​ដ៏​សកម្ម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ចៅក្រម ព្រ​រាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ នៃ​អង្គភាព​រដ្ឋបាល​នៃ​សាលា​ជម្រះក្តី​ទាំងអស់ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា គ​.​យ​.​ក​.​ស រំពឹង​ទុក​ថា សាលាដំបូង​រាជធានី ខេត្ត នៅ​ទូ​ទាំង​ប្រទេស នឹង​បន្ត​ខិតខំ​ដោះស្រាយ ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​អង្គភាព​ឱ្យ​ចប់​សព្វគ្រប់​នៅ​ត្រឹម​ដំណាច់ឆ្នាំ​២០២០ នេះ ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ ក្នុង​យុទ្ធនាការ​គឺ “​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុក​រលួយ​។

គ​.​យ​.​ក​.​ស សូម​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ ក្នុង​ការ​ជំរុញ​ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​វិស័យ​យុត្តិធម៌​ផង​ដែរ​។ គ​.​យ​.​ក​.​ស សង្ឃឹម​យ៉ាង​មុតមាំ​ថា តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ នឹង​បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត សំដៅ​រួមចំណែក​ធ្វើ​ឱ្យ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលា​ជម្រះក្តី​នេះ អាច​សម្រេច​លទ្ធផល​បាន តាម​ផែនការ​ដែល​បាន​គ្រោងទុក​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ