ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi បដិសេធ​ការ​ធ្វើតេស្តរ​កកូ​វី​ដ និង​មិន​ចូលរួម​ការ​ហ្វឹកហាត់​ជាមួយ Barca

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡាករ Lionel Messi បាន​បដិសេធ​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ នៅ​ថ្ងៃអាទិត្យ និង​មិន​ចូលរួម​ការ​ហ្វឹកហាត់​ជា​លើក​ដំបូង ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី លោក…

អេ​ស្ប៉ា​ញ ៖ កីឡាករ Lionel Messi បាន​បដិសេធ​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ នៅ​ថ្ងៃអាទិត្យ និង​មិន​ចូលរួម​ការ​ហ្វឹកហាត់​ជា​លើក​ដំបូង ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី លោក Ronald Koeman នៅ​មុន​ថ្ងៃ​ច័ន្ទ ។

ក្រុមការងារ​របស់​ប្រធាន​ក្រុម Barca រូប​នេះ បាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់​ក្លិប​ថា ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ​ខាងលើ និង​មិន​ចូលរួម​ការ​ធ្វើតេស្ត​វេជ្ជសាស្ត្ររ​កកូ​វី​ដ​១៩ និង​ការ​ហ្វឹកហាត់​ត្រៀម​មុន​ពេល​បើក​រដូវ​កាល​ថ្មី​។ កាលពី​ពេល​ថ្មី​ៗ​នេះ Messi ត្រូវ​បាន​បដិសេធ​ដោយ​ក្លិប Barca ដើម្បី​ជួប​ពិភាក្សា​ជុំវិញ​កុងត្រា​នៅ​សល់​របស់​ខ្លួន ដើម្បី​អនុញ្ញាត​ឱ្យ​គេ​អាច​ចាក​ចេញពី​ក្លិប​យក្ស​កា​តា​ឡាន់​មួយ​នេះ​។ ស្រប​ពេល​ដែល​ដំណឹង នៃ​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ Man City កំពុង​កក្រើក​ខ្លាំង​។ ហើយ​នេះ ជា​មូលហេតុ​ដែល​ជំរុញ​ឱ្យ​រូបគេ បដិសេធ​មិន​ចូលរួម​សកម្មភាព​បន្តបន្ទាប់​របស់​ក្លិប​។

បច្ចុប្បន្ន Messi នៅ​តែ​ប្រកាន់​ជំហរ​ក្នុង​ការ​ចាក​ចេញពី Barca នៅ​រដូវក្តៅ​នេះ បើ​ទោះបីជា​ការ​ចរចា​ពី​សំណាក់​ក្លិប​មួយ​នេះ​យ៉ាង​ក្តី​៕ (​ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ