ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ឈ្នួល​ចាំ​ចំការ​ជា​មួយ​គ្នា បែរជា​ហ៊ាន​​លើកដៃ​ផ្តាច់​សង្ខា​រ​បុរស​ម្នាក់​គ្មាន​ប្រណី

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ត្រូវគេ​ប្រទះ​ឃើញ​​បាត់​បង់​ជីវិត​ ​ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ នៅ​អូរ​កង​រ៉ក់ ស្ថិត​នៅចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ និរតី​ភូមិ​ថ្មី…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ត្រូវគេ​ប្រទះ​ឃើញ​​បាត់​បង់​ជីវិត​ ​ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ នៅ​អូរ​កង​រ៉ក់ ស្ថិត​នៅចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ និរតី​ភូមិ​ថ្មី ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា បុរស​ដែលបាត់​បង់​ជីវិតខាងលើ​​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ឈី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សូ​រិ​យា សង្កាត់​និមិត្ត ក្រុង​ ប៉ោយ​ប៉ែ​ត ។ ចំណែក​ជនសង្ស័យ​​​ឈ្មោះ ភី ចម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ ទី លំនៅ​ក្នុងភូមិ-សង្កាត់​ជាមួយ​គ្នា​។

អ្នក​ទាំង​២​នាក់ ជា​អ្នកស៊ីឈ្នួល​ចាំចម្ការ​ដំឡូង​មី នៅ​ចំណុច​អូរ​កង​រ៉ក់ ក្នុង​ឃុំ​ស្វាយចេក ឲ្យ​ឈ្មោះ សុខ ចាន់​វុ​ទ្ធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ សង្កាត់​ជាមួយ​គ្នា​ដែរ ។

លោក​អធិការ​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ បុរស​ទាំង​២​នាក់​បាន​ផឹកស្រា​ជាមួយ​គ្នា​នៅ​នឹង​ខ្ទម​ចាំចម្ការ ។ លុះ​ពេល​ស្រវឹង​រៀង​ៗខ្លួន ក៏​ទាស់​ពាក្យ​សម្តី​គ្នា​និង​ឈាន​ដល់​កើត​មាន​អំពើ​ហិង្សា ដោយ​ឈ្មោះ ភី ចម បាន​យក​ចប​សម្រាប់​កាប់​ជម្រះ​ស្មៅ​វាយ​ឈ្មោះ ឈី ។

ពេល​នោះ ជន​រង​គ្រោះ​បាន​រត់គេច​មក​ក្រៅ​ខ្ទម​ហើយ​ដួល រួច​ក៏​ត្រូវ​ជន​ដៃដល់​កាប់​ត្រូវ​ក្បាល​ជា​ច្រើន​កន្លែង បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​​នៅ​ក្នុង​ថ្លុក​ឈាម​តែម្តង ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ហើយ ជន​ដៃដល់​ក៏​មិន​បាន​រត់គេច​ខ្លួន​ទេ គឺ​បាន​នៅ​ដេក​ក្នុង​ខ្ទម លុះ
ព្រឹក​ឡើង​មាន​អ្នកស្រុក​ទៅ​ចម្ការ​ក្បែរ​នោះ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ទៅ​ពិនិត្យ ហើយ​កម្លាំង​កង​រាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ស្វាយចេក ក៏​បាន​ឃាត់​ឈ្មោះ ភី ចម ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​មិន​បានសារភាព​ពី​ទ​ង្វើ​របស់​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​នោះ​ទេ​តែ​ខោ​ដែល​ស្លៀក​មាន​ប្រឡាក់​ឈាម និង​ត្រូវ​បានកងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ស្វាយចេក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ