ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​បើក​ប្រតិបត្តិការ​​​ចាប់ខ្លួន​ខ្មែរ ចិន និង​ឥណ្ឌូ​ណេ​ស៊ី​សរុប​10​នាក់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​បង្ក្រាប​គ្រឿងញៀន​ជា​បន្តបន្ទាប់ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ និង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​នៅ​ក្រុងព្រះសីហនុ ។ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​បង្ក្រាប​គ្រឿងញៀន​ជា​បន្តបន្ទាប់ ចាប់
ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ និង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​នៅ​ក្រុងព្រះសីហនុ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ៖ ករណី​ទី​១-​នា​យប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​១៥​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឡុ​ង គឹ​ម​ហួរ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន បាន​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះសំណាក់​សួគ៌ា ក្នុងភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ ។

ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៤​នាក់​រួម​មាន ៖ ១-​ឈ្មោះ ប៊ូ​ឌី ហ្គោ​ណា​វ៉ា​ន អាយុ​២៥​ឆ្នាំ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី មុខរបរ​មិន​ពិតប្រាកដ, ២-​ឈ្មោះ អា​ហ្គូ​ស ស្ទែ​ន​តូ អាយុ​២២​ឆ្នាំ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី មុខរបរ​មិន​ពិតប្រាកដ សីហ​នុ ៣-​ឈ្មោះ រ៉ូ​បឺត បង់​ហ្សូ​វី​ចា​យ៉ា អាយុ​២៤​ឆ្នាំ​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី មុខរបរ​មិន​ពិតប្រាកដ និង៤-​ឈ្មោះ ឡាយ សុខ​ឃី​ម ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ បម្រើ​ការ​នៅ​ខារ៉ាអូខេទាំង​៤​នាក់​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ជាមួយនឹង​ការ​ចាប់ខ្លួន​នេះ កម្លាំង​អាវុធហត្ថ​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ម្សៅ​ស​ថ្លា​ចំនួន​៤​កញ្ចប់ ម្សៅ​ពណ៌​ស​ប្រភេទ​ខេ​ចំនួន​២​កញ្ចប់ ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​១​គ្រាប់ ថ្នាំ​ម្សៅ​ចំនួន​១៤​កញ្ចប់ ថ្នាំ​ដប​(​ទឹក​)​ពណ៌​លឿង និង​ពណ៌​ក្រហម​ចំនួន​៩​ដប​(​ថ្នាំ​សប្បាយ​) ជញ្ជីង​១ ដប​សម្រាប់​ជក់​ចំនួន​៣ ខ្សៀ​ជក់​ចំនួន​២ លិខិតឆ្លង​ដែន​ចំនួន​២ អត្តសញ្ញាណប័ណ្ណ​ចំនួន​២ ម៉ូតូ១​គ្រឿង ប្រាក់​៧០​ដុល្លារ ទូរស័ព្ទ​ដៃ​៣​គ្រឿង​កាត​ធនាគារ និង​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន។

ករណី​ទី​២-​នា​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ បន្ត​ឃាត់ខ្លួន​​ជន​សង្ស័យ​ម្នាក់​ទៀត នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ឈ្មោះ កៅ ឃូ​លីង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិត​ប្រាកដ តែ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​៦
សង្កាត់​​លេខ​៤ ក្រុងព្រះសីហនុ ។

ជាមួយនឹង​ការ​ចាប់​ឃាត់​នេះ សមត្ថកិច្ច​ក៏​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន កញ្ឆា​ក្រៀម​២កញ្ចប់ ដប​សម្រាប់​ជក់​ចំនួន​៣ ខ្សៀ​សម្រាប់​ជក់​ចំនួន​២ ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១ ។

ករណី​ទី​៣-​នា​វេលា​ម៉ោង​ប្រមាណ​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ទៀត សុទ្ធ​សឹង​ជា​ជនជាតិ​ចិន រួម​មាន ៖ ១-​ឈ្មោះ ទីង ស៊ូ​វ​ហ្វី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ, ២-​ឈ្មោះ សុង ជ័​ង​លឹ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ, ៣-​ឈ្មោះ លីវ ល័ង​ស៊​ច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ, ៤-​ឈ្មោះ ហុង ឃ័ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​៥-​ឈ្មោះ លីវ យា​មីង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ទាំង​៥​នាក់​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ​មាន ម្សៅ​ពណ៌​ស​ប្រភេទ​ខេ
១៦​កញ្ចប់ កញ្ឆា​ក្រៀម​១​កញ្ចប់ លិខិតឆ្លងដែន​២​ក្បាល ទូរស័ព្ទ​ដៃ​៤​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១ ប្រាក់​៣០០​ដុល្លារ និង​អំ​ពូ​ល​ភ្លើង​១ ។

ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ