ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គុក​ស្អី​ទៅ ?

9 ឆ្នាំ មុន

នៅ​តាម​ពន្ធនាគារ​នានា ​ទូ​ទាំង​ប្រទេស ជា​ពិសេស​ពន្ធនាគារ​ព្រៃ​ស​ជាដើម ។​ល​។ អ្នកទោស​ទាំង​ទ្បា​យ​មាន​សេរីភាព និង​មានឱកាស​ទូរស័ព្ទ​តាម​ចិត្ត​ទៅ​រក
គ្រួសារ មិត្តភក្តិ ស្រី​ស្នេហ៍ បាន​គ្រប់

នៅ​តាម​ពន្ធនាគារ​នានា ​ទូ​ទាំង​ប្រទេស ជា​ពិសេស​ពន្ធនាគារ​ព្រៃ​ស​ជាដើម ។​ល​។ អ្នកទោស​ទាំង​ទ្បា​យ​មាន​សេរីភាព និង​មានឱកាស​ទូរស័ព្ទ​តាម​ចិត្ត​ទៅ​រក
គ្រួសារ មិត្តភក្តិ ស្រី​ស្នេហ៍ បាន​គ្រប់ពេលវេលា គ្រប់​លទ្ធភាព​ដែល​ខ្លួន​មាន ។

តាម​រយៈ​សេរីភាព​ហៀរ​កែង​នេះ​ហើយ អ្នកទោស​ខ្លះ​ដែល​ញៀន​ថ្នាំ បាន​ថ្នាំ​ញៀន​ប្រើ​បន្ត​តាម​បំណង ។ អ្នក​ដែល​សាច់ញាតិ​សង្ឃឹមថា នឹង​ផ្តាច់​គ្រឿងញៀន​បាន បែរជា​ញៀន​ថ្នាំ​ដូច​ពី​មុន បែរជា​មាន​ថ្នាំ​ញៀន​បន្តវេន​ទៀត តើ​គុក​ស្អី​ទៅ ?

ប្រហែលជា​ទទួល​ការ​រិះគន់​ពី​មហាជន​កាន់តែ​ខ្លាំង និង​ប្រហែល​ទ្រាំទ្រ​ទម្ងន់​សំពង​ពី​មជ្ឈដ្ឋាន​សង្គម​ខ្លាំង​ពេក​ដេក​លែង​លក់ បានជា​ចូល​មក​ដល់​ឆ្នាំ​នេះ នៅ​គុក​ព្រៃ​ស ទូរស័ព្ទ​ «​លែង​ចេញ​-​លែង​ចូល​» ដែល​គេ​ដឹង​ថា «​អត់ឱ្យ​មាន​សេវា​» ។ បាន​ន័យ​ថា គេ​ធ្វើ​ឈប់​ឱ្យ​មាន​សេរីភាព​ទូរស័ព្ទ​ទៀត​ហើយ ។

បើ​បាន​ដូច្នេះ​មែន សូម​ស្រែ​កថា «​ប្រា​វូ​»… ប៉ុន្តែ​សូម​មេត្តា​កុំ​យក​អា​រឿង​លែង​មាន​សេវា​ទូរស័ព្ទ បែរជា​យក ​«​សេវា​រត់ការ​» ធ្វើ​អាជីវកម្ម​មក​ជំនួស​នោះ ប្រាកដជា​កាន់តែ «​មហា​គ្រោះថ្នាក់​» យ៉ាង​ពិតប្រាកដ ៕