ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​កំពុង​នៅ​​ម៉ា​ឡេ​ស៊ី​តម្រូវ​ឱ្យ​​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញា​ធរ​ម៉ា​ឡេ​ស៊ី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២០ បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពលករ…

រាជធានី​ភ្នំពេញ​៖ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២០ បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពលករ ពល​ការិនី សិស្ស​និស្សិត​កម្ពុជា និង​អ្នក​មក​ធ្វើការ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី សូម​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​នានា​របស់​អាជ្ញាធរ​ប្រទេស​ម្ចាស់ផ្ទះ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​បងប្អូន រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។

សេចក្តី​ប្រកាស​បាន​បន្ត​ថា ដើម្បី​ទប់ស្កាត់ និង​លុប​បំបាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ឱ្យ​ទទួល​បាន​ជោគជ័យ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី បាន​សម្រេច​បន្ត​សុពលភាព នៃ​ការ​អនុវត្ត​បទបញ្ជា​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ជាមួយ​លក្ខខណ្ឌ​បន្ធូ​បន្ថយ (Recovery Movement Control Order-RMCO) រយៈពេល ៤​ខែ បន្ថែម​ទៀត ដោយ​ចាប់ពី​ថ្ងៃ​ទី ០១ ខែ កញ្ញា រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០​។

ក្នុង​ករណី​ចាំបាច់​បន្ទាន់ បងប្អូន​ប្រជាពលរដ្ឋ​អាច​ទំនាក់ទំនង មក​ស្ថានទូត​តាម​លេខ​ទូរស័ព្ទ (+60 168594868 ( កិច្ចការ​កុងស៊ុល​), +60 1126263390 (​កិច្ចការ​ពលករ​), និង +855 11460505 (​កិច្ចការ​និស្សិត​) ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៨ ខែ សីហា ឆ្នាំ ២០២០ ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន ៩,៣០៦​នាក់ ដែល​ក្នុង​នោះ អ្នកជា​សះស្បើយ​មាន​ចំនួន ៩,០៣០ នាក់ អ្នក​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ១៥៥ នាក់ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន ១២៥ នាក់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ