ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត Miss Grand ឌី លី​កា ទម្លាយ​រឿង​មួយ ដែល​នាង​មានការ​សោក​ស្តាយ​​ខ្ពស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានរឿង​ដិតដាម​មួយ​ចំនួន បើ​ទោះជា​រំលង​ផុត​ទៅ​ជា​ច្រើន​ខែ តែ​ហាក់​ធ្វើ​ឱ្យ​ស្រី​ស្អាត ឌី លី​កា មានការ​មិន​អស់ចិត្ត​នៅ​ពេល​បញ្ចេញ​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ​។ ឌី លី​កា…

រាជធានី​ភ្នំពេញ ៖ មានរឿង​ដិតដាម​មួយ​ចំនួន បើ​ទោះជា​រំលង​ផុត​ទៅ​ជា​ច្រើន​ខែ តែ​ហាក់​ធ្វើ​ឱ្យ​ស្រី​ស្អាត ឌី លី​កា មានការ​មិន​អស់ចិត្ត​នៅ​ពេល​បញ្ចេញ​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ​។ ឌី លី​កា បាន​បើក​កកាយ​រឿង​អតីតកាល​នៅ​ក្រៅប្រទេស ដែល​នាង​ចាត់​ទុក​ថា ជា​បទ​ពិសោធន៍​សម្រាប់​អ្នក​ជំនាន់​ក្រោយ​។

កញ្ញា ឌី លី​កា ជា​អតីត Miss Grand Cambodia ២០១៨ ធ្លាប់​ធ្វើ​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍ ក្រោយ​ពេល​បញ្ជូន​ទៅ​ប្រឡង កញ្ញាឯក​អន្តរជាតិ​នៅ​ប្រទេស​ភូមា​។ នាង​មាន​ដងខ្លួន កម្ពស់ និង​សម្រស់​ល្អគន់ មើល​កាន់តែ​យូរ​កាន់តែ​ស្អាត ទម្រង់​មុខ​ដូច​ខ្មែរ​កាត់​ឥណ្ឌា​។ យ៉ាងណា ឌី​លី​កា បាន​ចេញ​មុខ នេះ​រឿង​មួយ​ដែល​ខ្លួន​នាង​ចាត់​ទុក​ថា ជា​ការ​បង្ហាញ​គន្លឹះ មួយ​ឱ្យ Miss Grand Cambodia២០២០ ដែល​កំពុង​ប្រឡង ដើម្បី​ធ្វើ​ជា​ចំណេះដឹង ក្រោយ​រក​ឃើញ​អ្នក​ឆ្នើម​។

ឌី លី​កា ថ្លែង​ថា ប្រហែលជា​បងប្អូន​មិន​ទាន់​ដឹង​នោះ​ទេ នូវ​រឿង​ខ្លះ​ដែល​នាង​ធ្លាប់​គ្រង​មកុដ​នៅ​ស្រុក​យើង​។ នាង​ក្លាយជា​កញ្ញាឯក​មិន​ដល់​១០​ថ្ងៃ ក៏​ចេញ​ទៅ​ប្រឡង​នៅ​ប្រទេស​គេ​។ ភ្លាម​ៗ នាង​ព្យាយាម​តាំងចិត្ត​ហ្វឹកហាត់ គ្រប់​ចំណុច​ដែល​គ្រូ​ប្រាប់​។ ៤​ឬ​១០​ថ្ងៃ​ឡើង​ប្រឡង​ខ្នាត​ធំ សួរ​ថា​មាន​ផល​លំបាក​បែប​ណា​។

បើ​តាម​ការ​ឱ្យ​លក្ខណៈ​ប្រកួត​បែប​នេះ គេ​តម្រូវ​ឱ្យ​មានការ​ហ្វឹកហាត់​តិច​បំផុត​១​ខែ​។ តាំងពី​របៀប​ដើរ ទឹកមុខ​ញញឹម ភាព​បត់បែន និង​ការ​តាំង​អារម្មណ៍​។ តែ​នាង​ភ្លាម​ៗ​ក៏​ទៅ​ប្រកួត ហើយ​ក៏​អរគុណ​គ្រូ​ដែល​ណែនាំ​កន្លង​មក​។ បើ​ចំពោះ រឿ​ន ណាត គាត់​ហ្វឹកហាត់​បាន​ល្អ​មាន​គ្រូ​បរទេស​បង្ហាត់ ទើប​មើលទៅ​គាត់​លេចធ្លោ សមជា​មួយ​ទឹកមុខ​។

យ៉ាងណា សូម​ឱ្យ​រលក​ក្រោយ ត្រូវ​មានការ​បង្ហាត់​ឱ្យ​ដិត​ដល់ មុន​ពេល​ជ្រើសរើស​ទៅ​ឆាក​អន្តរជាតិ ទាំង​ចំណេះដឹង និង​ភាសា​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ