ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃក្រោយ​ទៀត​កុំឱ្យ​មាន​បែប​នេះ ខូច​ពូជ​អស់ហើយ !

9 ឆ្នាំ មុន

នៅ​សាលាដំបូង​រាជធានី «​ដក​ប្រធាន​ក្រវាត់​ចោល​» ​ដូច​ដក​ស្ពៃ​នេះ វា​រាង​យឺត​បន្តិច​ផង តាម​ត្រូវ​…​ ត្រូវ​តែ​ដក​តាំង​តែ​មក​នៅ​ភ្លាម​ៗ ​ម្ល៉េះ ព្រោះ​ចំណាត់ការ​គាត់ «​ខុសគេខុសឯង​»​ និង ​«​ផ្តាច់​ការ​» ឱ្យ​គេមើលឃើញ​តាំងពី​អើយ​រួច​ទៅ​ហើយ

ស្ថាប័នរដ្ឋ​តាំង​ពីលើ​ដល់​ក្រោម រាប់​ទាំង​សភា​ទាំង​២​ផង​ដែរ កាលណា​ «​អត់​ប្រធាន​» ត្រូវ​តែ​តែងតាំង ​«​អនុ​» ​ឡើង​កាន់​តំណែង ។ នោះ​គឺជា​ «​ក្រឹត្យក្រម​» ​នៃ​សង្គម​ប្រជាធិបតេយ្យ សេរីនិយម ។

កាលណា​ «​អត់​ប្រធាន​» វា​មាន​តែ «​អនុ​» ​ទេ ដែល​អាច​ដឹកនាំ​បាន និង​ប្រកបដោយ​តម្លាភាព​ទៀត​ផង ។

នៅ​សាលាដំបូង​រាជធានី «​ដក​ប្រធាន​ក្រវាត់​ចោល​» ​ដូច​ដក​ស្ពៃ​នេះ វា​រាង​យឺត​បន្តិច​ផង តាម​ត្រូវ​…​ ត្រូវ​តែ​ដក​តាំង​តែ​មក​នៅ​ភ្លាម​ៗ ​ម្ល៉េះ ព្រោះ​ចំណាត់ការ​គាត់ «​ខុសគេខុសឯង​»​ និង ​«​ផ្តាច់​ការ​» ឱ្យ​គេមើលឃើញ​តាំងពី​អើយ​រួច​ទៅ​ហើយ ។ «​ដក​ប្រធាន​» ​ដាក់ ​«​អនុ​…» អ្នក​ទាំងឡាយ​ទីនោះ​អបអរសាទរ​ក្រៃ​លែង​…​ ពិតជា​កិត្តិយស​ណាស់​…

ប៉ុន្តែ​កន្លែង​ខ្លះ ​និង​ច្រើន​កន្លែង​ទៀត​ផង «​អត់​ប្រធាន​» ​បែរជា​ទៅ​យក​ប្រធាន​ពី​ណា​ពី​ណី​មក​ដាក់​… ​វា​ដូច​ជា ​«​ផ្តាច់​ការ​» ​ពេក និង ​«​ហួសហេតុ​» ​ពេក ដែល​មេ​ជា​អ្នក​តែងតាំង​ត្រូវ​គេ​មើលឃើញ​ពី​ចម្ងាយ​ថា តែងតាំង​ផ្លោង​បែប​នេះ «​មិន​សម​ធ្វើ​ធំ​» ​ទេ​…

ដល់​ «​អនុ​មិន​ត្រូវ​បាន​ឡើង​» មហាជន​ប្រកាស​ថា មក​ពី​អនុ​ «​អត់​លុយ​»… បើ​អនុ «​មាន​លុយ​…» ប្រាកដជា​ឡើង​ដោយ «​អូ​តូ​ម៉ា​ទិច​»..! ហេ ! ហេ !

ថ្ងៃក្រោយ​ទៀត​កុំឱ្យ​មាន​បែប​នេះ ខូច​ពូជ​អស់ហើយ !
                      អា​ឡេវ