ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម្ល៉េះ​! រថយន្ត​ហោះ​លើ​អាកាស​សាកល្បង​ជោគជ័យ​ហើយ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

ជប៉ុន ៖ ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​ប្រកាស​ពី​ការ​បើកបរ​សាកល្បង​ដោយ​ជោគជ័យ​នៃ​រថ​យន្តហោះ​។ ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ក្រុមហ៊ុន Sky Drive Inc បាន​ធ្វើការ​សាកល្បង​បង្ហោះ​រថយន្ត​ហោះ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២៥…

ជប៉ុន ៖ ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​ប្រកាស​ពី​ការ​បើកបរ​សាកល្បង​ដោយ​ជោគជ័យ​នៃ​រថ​យន្តហោះ​។

ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ក្រុមហ៊ុន Sky Drive Inc បាន​ធ្វើការ​សាកល្បង​បង្ហោះ​រថយន្ត​ហោះ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២៥ ខែសីហា​នេះ នៅ​ឯ​ទីលាន​តូ​យ៉ូ​តា ដែល​ជា​កន្លែង​ធំ​ជាងគេ​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ជា​មូលដ្ឋាន​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​រថយន្ត​។ វា​ជា​ការ​បង្ហាញ​ជា​សាធារណៈ​លើក​ដំបូង​សម្រាប់​រថយន្ត​ហោះ​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន​»​។

រថយន្ត​នោះ​មានឈ្មោះ​ថា SD-03 ដែល​បើកបរ​ដោយ​អ្នកបើកបរ​ម្នាក់ ហើយ​បាន​បើក​ហោះ​ឡើង និង​ហោះ​ជុំវិញ​ជា​ច្រើន​ជុំ រយៈពេល​ប្រហែល​៤​នាទី​។

នាយក​ប្រតិបត្តិ​លោក Tomohiro Fukuzawa បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​យើង​មានការ​រំភើបចិត្ត​យ៉ាង​ខ្លាំង ដែល​ទទួល​បានការ​បើករថយន្ត​ហោះ​របស់​ជប៉ុន​ជា​លើក​ដំបូង ក្នុង​រយៈពេល​២​ឆ្នាំ​តាំងពី​យើង​បង្កើត​ក្រុមហ៊ុន SkyDrive នេះ​ឡើង ជាមួយនឹង​គោលបំណង​ផលិត​យានយន្ត​ហោះ​បែប​នេះ​»​។

យើង​ចង់​ដឹង​អំពី​សង្គម​មួយ ដែល​រថយន្ត​ហោះ គឺជា​មធ្យោបាយ​ដឹក​ជញ្ជូន និង​អាច​ចូល​ដំណើរការ​បាន និង​ងាយស្រួល​នៅ​លើ​មេឃ ហើយ​ប្រជាជន​អាច​ទទួល​បាន​នូវ​ផ្លូវ​ជីវិត​ថ្មី​ប្រកបដោយ​សុវត្ថិភាព​សន្តិសុខ និង​ផា​សុខភាព​។

យោង​តាម​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា រថយន្ត​ហោះ SD-03 គឺជា​រថយន្ត​ហោះ​តូច​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក និង​ត្រូវការ​កន្លែង​ចត​ត្រឹម​ប៉ុន​រថយន្ត​ធម្មតា​ពីរ​ប៉ុណ្ណោះ​។ វា​មាន​ម៉ូ​ទ័​រ​៨ ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ស្ថានភាព​អាសន្ន​។

ភាព​ជោគជ័យ​នៃ​ការ​ហោះហើរ​នេះ មាន​ន័យ​ថា វា​ទំនងជា​រថយន្ត​ដែល​នឹង​ត្រូវ​បាន​សាកល្បង​នៅ​ក្រៅ​ទីលាន​តេស្ត​តូ​យ៉ូ​តា​នៅ​ចុងឆ្នាំ​នេះ​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​និយាយ​ថា ក្រុមហ៊ុន​នឹង​បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យា ដើម្បី​បើក​ដំណើរការ​រថយន្ត​ហោះ​នៅ​ឆ្នាំ ២០២៣ ដោយ​សុវត្ថិភាព​។ គេ​មិន​ទាន់​បាន​ប្រកាស​ពី​តម្លៃ​របស់​វា​នៅឡើយ​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ