ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ​! មនុស្ស​យន្ត​ដើរតួ​ជា​អ្នក​កំដរ​អ្នកជំងឺ​កូ​វី​ដ​១៩ ក្នុង​មន្ទីរពេទ្យ​(វីដេអូ)

3 ឆ្នាំ មុន

ម៉ិ​ក​ស៊ិ​ក ៖ មនុស្ស​យន្ត​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី​ម៉ិ​ក​ស៊ិ​ក កំពុង​ជួយ​កំដរ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​បំបែក​ចេញពី​សាច់ញាតិ​របស់​ពួក​គេ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ដល់​បុគ្គលិក​ពេទ្យ​។ «​សួស្តី ខ្ញុំ​ឈ្មោះ LaLuchy Robotina!…

ម៉ិ​ក​ស៊ិ​ក ៖ មនុស្ស​យន្ត​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី​ម៉ិ​ក​ស៊ិ​ក កំពុង​ជួយ​កំដរ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​បំបែក​ចេញពី​សាច់ញាតិ​របស់​ពួក​គេ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ដល់​បុគ្គលិក​ពេទ្យ​។

«​សួស្តី ខ្ញុំ​ឈ្មោះ LaLuchy Robotina! តើ​អ្នក​ឈ្មោះ​អ្វី?​» នេះ​គឺជា​ការ​ស្វាគមន៍​របស់​មនុស្ស​យន្ត ដែល​មាន​កម្ពស់​១.៤​ម៉ែត្រ ពេល​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​អ្នកជំងឺ​។

វា​ធ្វើ​ចលនា​នៅ​លើ​កង់ ហើយ​មាន​កាមេរ៉ា និង​អេ​ក្រង់​បង្ហាញ ដែល​អាច​ឱ្យ​សាច់ញាតិ និង​គ្រូពេទ្យ​ជជែក​ជាមួយ​អ្នកជំងឺ ឬ​បុគ្គលិក ដែល​មាន​ប្រដាប់​ការពារ​ពេញលេញ​។

មនុស្ស​យន្ត​នៅ​មន្ទីរពេទ្យ ដែល​ជា​ផ្នែក​មួយ​នៃ​និន្នាការ​ពិភពលោក​ក្នុង​គោលបំណង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ក្នុង​កំឡុង​ពេល​ឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត សូ​ម្បី​តែ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​អ្នក​ព្យាបាល​រោគ សម្រាប់​អ្នកជំងឺ​កូ​វី​ដ​១៩ កាលពី​ខែកក្កដា​។

វា​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​អ្នកជំងឺ​ដែល​សម្រាក​នៅ​ពេទ្យ បំបាត់​ភាព​តានតឹង ពេល​នៅ​ដាច់​ពី​មនុស្ស​ដទៃ​ទៀត​។

មនុស្ស​យន្ត​ជួយ​ដល់​សុខភាព​ផ្លូវចិត្ត​របស់​អ្នកជំងឺ​។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក Sandra Munoz ដែល​សម្របសម្រួល​យុទ្ធសាស្ត្រ​មន្ទីរពេទ្យ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ