ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍២ ផលិត​បន្លែ​សុវត្ថិភាព ភាគ​ច្រើន​ជា​ស្ត្រី​ និង​ប្រើ​ទុន​សរុប ៥២០​លាន​រៀល

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ ខណៈ​ពលរដ្ឋ​ខ្មែរ​ហាក់​មាន​ទំនោ​ការ​ទទួលទាន​បន្លែ​សុវត្ថិភាព​ដាំ​ដុះ​ដោយ​កសិករ​ខ្មែរ​ច្រើន​ឡើង​ៗ គេ​កត់​ស​ម្គា​ល់​ឃើញ​ថា សន្ទុះ​នៃ​ការ​ចងក្រង​សហគមន៍​សម្រាប់​ការ​ដាំ​បន្លែ​សុវត្ថិភាព​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក៏​មាន​ចំនួន​កើនឡើង​ផង​ដែរ ។ ជាក់ស្តែង យោង​តាម​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់…

ខេត្តសៀមរាប ៖ ខណៈ​ពលរដ្ឋ​ខ្មែរ​ហាក់​មាន​ទំនោ​ការ​ទទួលទាន​បន្លែ​សុវត្ថិភាព​ដាំ​ដុះ​ដោយ​កសិករ​ខ្មែរ​ច្រើន​ឡើង​ៗ គេ​កត់​ស​ម្គា​ល់​ឃើញ​ថា សន្ទុះ​នៃ​ការ​ចងក្រង​សហគមន៍​សម្រាប់​ការ​ដាំ​បន្លែ​សុវត្ថិភាព​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក៏​មាន​ចំនួន​កើនឡើង​ផង​ដែរ ។

ជាក់ស្តែង យោង​តាម​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៣០ ខែសីហា ឆ្នាំ​២០២០ នេះ​បានឱ្យ​ដឹង​ថា ក្នុង​ខេត្តសៀមរាប​នេះ​មាន ៥៥ សហគមន៍​កសិកម្ម​បាន​ចុះបញ្ជី​រួច (​សហគមន៍​ផលិត​ស្រូវពូជ ស្រូវ​ចំណី ចិញ្ចឹមសត្វ ផលិត​ចំណី​សត្វ បន្លែ វារីវប្បកម្ម និង​សេវាកម្ម​ធាតុ​ចូល​កសិកម្ម​) ដោយ​មាន​ទុន​សរុប ៣ ៧៧៣​លាន​រៀល មាន​សមាជិក ៧ ៩៧៩​នាក់ ស្ត្រី ៦៣៤៦​នាក់​។

ដោយឡែក ស្រុក​សូត្រ​និគម មាន​សហគមន៍​កសិកម្ម​ចំនួន ៧ ក្នុង​នោះ​មាន​សហគមន៍ ២ ផលិត​បន្លែ​សុវត្ថិភាព មាន​សមាជិក ១០៦២​នាក់ ស្ត្រី ៨៦៨​នាក់ ទុន​សរុប ៥២០​លាន​រៀល​។

លោក​ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បន្ត​ថា «​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​អាជីវកម្ម​នេះ​មានការ​វិវឌ្ឍន៍​រីក​ចម្រើន​ជា​បន្តបន្ទាប់ ដោយសារ​មាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អង្គការ និង​គម្រោង​កម្មវិធី​ផ្សេង​ៗ បាន​មក​ជួយ​ជា​បច្ចេកទេស និង​សម្ភារ​ចាំបាច់​សម្រាប់​ដោល​រុញ​ឲ្យ​ផលិតកម្ម​បន្លែ​សុវត្ថិភាព ការ​ចិញ្ចឹម​មាន់ ត្រី និង​ស្រូវពូជ​ទទួល​បាន​ជោគ​ជ័យ​ដូច​បានឃើញ​នា​ពេល​នេះ​។ ពី​ផ្ទៃដី ១​ហិតា នៅ​ពេល​ចាប់ផ្តើម បច្ចុប្បន្ន​ផ្ទៃដី ៥​ហិតា ពោរ​ពេញ​ដោយ​ផ្ទះ​សំណាញ់ រោង​មាន់ និង​ស្រះ​ចិញ្ចឹម​ត្រី ដោយ​បាន​រៀបចំ​ផែនការ​ដាំ និង​ចិញ្ចឹម​ប្រចាំ​ថ្ងៃ ខែ និង​ឆ្នាំ មាន​បច្ចេកទេស​ដាំ ចិញ្ចឹម យកចិត្ត​ទុក ដាក់ ឧស្សាហ៍​ព្យាយាម មាន​គោល​ដៅ​ច្បាស់លាស់ និង​ក្តាប់​បាន​ពី​តម្រូវការ​ទីផ្សារ ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ​»​។

លោក​បាន​បន្ត​ថា ត្រង់​ចំណុច​នេះ លោក​បាន​ផ្តាំ​ទៅ​កសិករ ដែល​កំពុង​ផលិត​គួរ​អនុវត្ត​តាម​គាត់ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ ក្នុង​វិស័យ​កសិកម្ម​ស្រប​ពេល​ដែល វិស័យ​មួយ​ចំនួន​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺឆ្លង​កូ​វី​ដ​-១៩​។

ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន បាន​បញ្ជាក់​ជូន​សមាជិក​សហគមន៍​ថា « សមិទ្ធផល​ទាំង​អស់នេះ​គឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​របស់​រាជ​រដ្ឋា​ភិបាល តាម​រយ​:​ក្រសួង និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ម្ចាស់​ជំនួយ ដៃគូ​អភិវឌ្ឍ អ្នក​អនុវត្ត​គម្រោង រួម​ផ្សំ​ជាមួយ​ការ​យកចិត្តទុកដាក់​អនុវត្ត​បច្ចេកទេស បាន​ត្រឹមត្រូវ​របស់​លោកពូ ឈាវ ហុង​។ និង​បាន​បង្ក​លក្ខណ​:​ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រកប​របរ​ធ្វើស្រែ​ចំការ ចិញ្ចឹមសត្វ ត្រី និង​ដាំ​ដំណាំ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ដើម្បី​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​គ្រួសារ​។

ស្ថិត​ក្នុង​ស្ថានភាព​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​លើ​ការងារ​បង្កបង្កើន​ផល ធ្វើ​យ៉ាងណា​បង្កើន​បរិមាណ​ផលិត ធានា​គុណភាព លើក​កំពស់​សមត្ថភាព​កែ​ច្នៃ​វេច​ខ្ចប់ ដើម្បី​ធ្វើការ​ប្រកួតប្រជែង ឆ្លើយ​តប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ កំណើន​ចំណូល​គ្រួសារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ជា​ពិសេស​កាត់​​បន្ថយ​ការ​នាំ​ចូល​។

ការ​ដាំ ដំណាំ ការ​ធ្វើ​វារីវប្បកម្ម និង​ការ​ចិញ្ចឹមសត្វ​បាន​ផល​ហើយ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​មន្ទីរ ជួយ​ធ្វើការ​បណ្តុះបណ្តាល​បច្ចេកទេស បន្ថែម​លើ​ការ​អនុវត្ត​តាម​ការ​ធ្វើ​កសិកម្ម​ល្អ (GAP) ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ធ្វើ​យ៉ាងណា​បង្កើន​ការ​ជឿ​ទុកចិត្ត​ពី​អតិថិជន តាម​រយ​:​គុណភាព សុវត្ថិភាព​នៃ​ផលិតផល និង​បង្កើន​តម្លៃបន្ថែម ហើយ​ក៏​គួរ​ពង្រឹង​បច្ចេកទេស​វេច​ខ្ចប់ និង​ផ្តល់​ស្លាក​សញ្ញា​សម្គាល់​ច្បាស់លាស់​ចៀសវាង​ការ​បន្លំ​គុណភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ